ទីបំផុត ក្រសួងការបរទេសអាមេរិច បានសម្រេចផ្តល់ទិដ្ឋការដល់ស្រ្តីជនជាតិយេមែនម្នាក់ដើម្បីអាចអោយគាត់ធ្វើដំណើរមកកាន់ទឹកដីសហរដ្ឋអាមេរិច មើលកូនប្រុសអាយុ ២ឆ្នាំរបស់គាត់ដែលបានស្លាប់ក្នុងមន្ទីរពេទ្យហើយ។
ស្រ្តីយេមែននោះមានឈ្មោះថា Shaima Swileh។ គាត់នឹងធ្វើដំណើរតាមយន្តហោះ ចេញពីប្រទេសអេហ្សីប ហើយនឹងមកដល់រដ្ឋ San Francisco នៅថ្ងៃពុធ។ នេះបើតាមការបញ្ជាក់របស់មន្រ្តីនៃក្រុមប្រឹក្សាទំនាក់ទំនងអាមេរិនិងអ៊ីស្លាម។
សម្រាប់ថវិការនៃការធ្វើដំណើរ បានតាមរយៈការរៃអង្គាស។ ថវិការនោះក៏នឹងត្រូវប្រើប្រាស់ដើម្បីធ្វើបុណ្យដល់កូនប្រុសរបស់គាត់ផងដែរ។
ពត៌មាននៃការផ្តល់ទិដ្ឋាការដល់ស្រ្តីខាងកើត កើតឡើងបន្ទាប់ពីឪពុករបស់ក្មេងប្រុស បានលេចមុខនៅតាមកញ្ចក់ទូរទស្សន៍ CNN ដោយធ្វើការទទូចដល់មន្រ្តីកុងស៊ុលអាមេរិចអោយរូសរាន់ ផ្តល់ទិដ្ឋាការដល់ប្រពន្ធរបស់គាត់ ដូច្នេះគាត់អាចមកមើលកូនប្រុសរបស់គាត់លើកចុងក្រោយ។
សូមបញ្ជាក់ថា លោក Ali Hassan និងកូនប្រុសឈ្មោះ Abdullah ដែលស្លាប់ក្នុងមន្ទីរពេទ្យនោះ គឺមានសញ្ជាតិអាមេរិច ប៉ុន្តែប្រពន្ធគាត់រស់នៅក្នុងប្រទេសអេហ្សីប ហើយដោយសារតែគាត់ជាជនជាតិយេមែនមិនត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរមកអាមេរិចទេ ក្រោយហេតុផលបំរាមនៃការធ្វើដំណើរ៕ សុភ័ក្ត្រ
ប្រភព៖ CNN