Sunday, February 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉ាក សែន​សូ​នី​តា បង្អួតរាង​សិច​ស៊ី​នៅ​ឆ្នេរសមុទ្រ​កោះរ៉ុង​

​ភ្នំពេញ ​៖ តារា​សម្តែង ម៉ាក សែន​សូ​នី​តា បាន​បង្ហាញ​រូបថត​សិច​ស៊ី​ជា​ច្រើន​សន្លឹក ធ្វើឲ្យ​អ្នកគាំទ្រ​ចាប់អារម្មណ៍​ខ្លាំង គ្រា​ដែល​នាង​បាន​ចេញ​ទៅ​កម្សាន្ត​លើ​កោះរ៉ុង​ជាមួយ​គូស្នេហ៍ នៅ​ក្រុងព្រះសីហនុ ។​

​នៅ​តាម​រយៈ​បណ្ដាញ​ទំនាក់ទំនង​សង្គម​អ៊ី​នស្ដា​ក្រាម របស់​តារា​ស្រី​បបូរមាត់​សិច​ស៊ី ម៉ាក់ សែន​សូ​នី​តា ឬ​តូ​តា បាន​បង្ហោះ​រូបភាព​ជា​ច្រើន​សន្លឹក​ក្នុង​ឈុត​ប៊ី​គីនី​យ៉ាងសិច​ស៊ី​ស្រៀវស្រើប ខណៈ នាង​បាន​ធ្វើ​ដំណើរ​កម្សាន្ដ​ទៅកាន់​ឆ្នេរសមុទ្រ​កោះរ៉ុង​ជាមួយ​គូស្នេហ៍ និង​ក្រុម​គ្រួសារ​នាង​។​

​ការ​បង្អួត​ពី​សម្រស់ និង​រូបរាង​ដ៏​សិច​ស៊ី​របស់​តារា​ស្រី​រូប​នេះ​បានធ្វើឱ្យ​មហាជន​ជា​អ្នកគាំទ្រ​លាន់មាត់​សរសើរ​នាង​នៅក្នុង សារ​ជា​ច្រើន​ថា ម៉ាក សែន​សូ​នី​តា ពិតជា​ស្រស់ស្អាត​មិន​ចាញ់​តារា​បរទេស​ប៉ុន្មាន​ឡើយ និង​មាន​បុរសៗ​មិន​តិច​នាក់​ទេ​ដែល​ភ្ញាក់ផ្អើល នឹង​សម្រស់​របស់​តារា​ស្រី​រូបនេះ តែ​គួរ​ឱ្យ​ស្តាយ​ណាស់ នាង​មាន​គូស្នេហ៍​រួចហើយ ។ តូ​តា ធ្លាប់​ប្រាប់ថា​នាង​មិន​ខ្លាច នឹង​លេងខ្លួន​សិច​ស៊ី​ទេ ព្រោះ​ជា​ការ​ស្លៀកពាក់​ពេល​ដើរ​លេង​ជា​លក្ខណៈ​ឯកជន​។ តូ​តា ធ្លាប់បាន​ប្រាប់​ថា នាង​មិន​ខ្វល់​ចំពោះ​ការរិៈគន់​ទេ ព្រោះ​នាង​តុបតែង​ខ្លួន​សិច​ស៊ី​តែ​ក្នុង​កម្មវិធី​ក្រៅ​សិល្បៈ​ប៉ុណ្ណោះ ៕​ ដោយ​ ៖ ​រចនា​

×