ខាងក្រោមនេះ CEN នឹងបង្ហាញពីរោគសញ្ញាសំខាន់ៗមួយចំនួន ដែលបញ្ជាក់ថាអ្នកប្រហែលជាមានជំងឺទឹកនោមផ្អែមហើយ។ តើមានអ្វីខ្លះទៅ?
– បាតជើងអ្នកស្រាប់តែមានដំបៅ ដោយមិនដឹងពីមូលហេតុ អ្នកគួរតែវាស់មើលកម្រិតជាតិស្ករក្នុងរាងកាយអ្នក ព្រោះអ្នកអាចកំពុងតែកើតមានជំងឺទឹកនោមផ្អែមនេះ។
– ម្រាមជើងអ្នកប្រែជាស អ្នកគួរតែប្រយ័ត្នពីជំងឺទឹកនោមផ្អែមនេះ ដោយគួរតែពិនិត្យកម្រិតជាតិស្ករអ្នកឲ្យបានល្អ ទើបអាចព្យាបាលជំងឺមួយនេះបានទាន់ពេល។
– នៅពេលដែលអ្នកទើបតែប្រឈមមុខនឹងជំងឺទឹកនោមផ្អែមដំណាក់កាលដំបូង ជើងអ្នកអាចប្រែជាត្រជាក់ ដោយមិនកក់ក្តៅសោះ។ ដូចនេះ អ្នកគួរតែពិនិត្យឲ្យបានច្បាស់ ទើបអាចបង្ក្រាបជាតិស្កររបស់អ្នក ។
– ប្រសិនជាជើងអ្នកស្រាប់តែមានអាការៈស្ពឹក ឈឺ ឬដ៏ថ្នាក់ដើរមិនរួច នោះមានន័យថា អ្នកអាចនឹងមានជំងឺទឹកនោមផ្អែមនេះ។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់ ទើបអាចជាពីជំងឺនេះបាន ៕ សុភ័ក្ត្រ
ប្រភព៖ health