ភ្នំពេញ ៖ នៅវេលាម៉ោង១៨និង២០នាទី នាថ្ងៃទី២៤ ធ្នូ២០១៨ មានករណីចាក់សម្លាប់១កើតឡើងក្នុងហាង family នៅផ្លូវ១០១ សង្កាត់បឹងត្របែក ដោយជនល្មើស បានចុះពីលើម៉ូតូ សួររកមនុស្សម្នាក់ ដោយសំដៅទៅរកជនជាតិចិន នឹងក្រុមគ្រួសារកំពុងអង្គុយហូបក្នុងហាង ហើយបានចាក់ជាច្រើនកាំបិត មកលើជនជាតិចិននោះ។
ពេលនោះ ម្តាយនឹងប្រពន្ធ ជនរងគ្រោះ បានរត់ចូលឃាត់ ក៏ត្រូវជនល្មើសនោះ ចាក់ដែរហើយជនល្មើសនិយាយថា វាលួចយកប្រពន្ធអញ។ ម្តាយនឹងប្រពន្ធជនរងគ្រោះ រងរបួសដែរ ហើយក៏គេចខ្លួនឡើងម៉ូតូចេញបាត់ទៅ។ ជនរងគ្រោះ ត្រូវបាននាំយកទៅសង្គ្រោះនៅពេទ្យរុស្សី ប៉ុន្តែពេលនេះ ជនរងគ្រោះជាប្តីបានស្លាប់ហើយសមត្ថកិច្ចកំពុងសាកសួរម្ចាស់ហាង ដែលដឹងហេតុការណ៍នេះ និងស្រាវជ្រាវរកឃាតករនោះ៕ ដោយ ៖ រចនា