ខេត្តស្វាយរៀង ៖ ផ្លូវថ្នល់ជាសសៃឈាម នៃខឿនសេដ្ឋកិច្ចជាតិជាស្ពានចម្លងក្នុងការទំនាក់ទំនងរវាងពលរដ្ឋ និងពលរដ្ឋ ពីតំបន់មួយទៅតំបន់មួយ ពិសេសការដឹកជញ្ជូនកសិផលត្រូវបាន ជួសជុលកែលំអរ ល្អប្រសើរស្ទើទាំងអស់នៅខេត្តស្វាយរៀង ក្នុងឆ្នាំ២០១៨កន្លងមកនេះ។
មន្ត្រីនៃមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តស្វាយរៀងនៅថ្ងៃទី២៥ ខែធ្នូឆ្នាំ២០១៨នេះបានអោយក្រុមអ្នកសារព័ត៍មានដឹងថា ៖រយះពេលជិត១ឆ្នាំ ក្នុងឆ្នាំ២០១៨នេះ មន្ទីរសហការជាមួយផ្នែកពាក់ពន្ធ័ បានអនុវត្តជួសជុលផ្លូវខេត្តលេខ៣១៥ ប្រភេទក្រួសក្រហម បានប្រវែង ៤០០០ម៉ែត្រ ស្មើនិង ៤៣ភាគរយ ជួសជួលផ្លូវខេត្តលេខ ៣១៥ ប្រភេទ DBSTបានប្រវែង៣៧០០ ម៉ែត្រ ស្មើនិង ៦១ ភាគរយ ជួសជុលផ្លូវខេត្តលេខ៣១៤ C ប្រភេទគ្រួសក្រហម បានប្រវែង ៦៤២០ ម៉ែត្រ ស្មើនិង ៩៧ភាគរយ ជួសជុលផ្លូវខេត្តលេខ ៣១៤ C ប្រភេទ DBST បានប្រវែង ២៧៥០ ម៉ែត្រ ស្មើនិង ២៤ ភាគរយ ជួលជុលផ្លូវខេត្តលេខ ៣១៩ C ប្រភេទDBST បានប្រវែង ២៤០០ម៉ែត្រ ស្មើនិង ៩៧ភាគរយ ជួសជុលផ្លូវខេត្តលេខ៣១៦ ប្រភេទ DBST បានប្រវែង ១៩៥០ ម៉ែត្រ ២.៣១ ភាគរយ ។
ប្រភពខាងលើបានឱ្យដឹងទៀតថាៈការងារថែទាំប្រចាំឆ្នាំ២០១៨ ផ្លូវជាតិ ផ្លូវខេត្ត ប្រភេទកៅស៊ូ និងគ្រួសក្រហមបានប្រវែង ២០៨.៩៧០ ម៉ែត្រ ស្មើនិង ៨៧ ភាគរយ និង ផ្លូវក្រុងក្នុងទីរួមខេត្ត ប្រភេទកៅស៊ូ បានប្រវែង ១២.៨៦០ ម៉ែត្រ ស្មើនិង ៨៧ ភាគរយ ។ការងារជួសជុលបន្ទាន់នៅក្នុងឆ្នាំ២០១៨នេះ មន្ទីរ និងផ្នែកពាក់ពន្ធ័ បានជីកដាក់លូ បេតុងមុខកាត់ ៨០ នៅផ្លូវក្រុងលេខ ២០១ និងផ្លូវលេខ ១០៥ បានប្រវែង ៥៧២ ម៉ែត្រ ស្មើនិង ១០០ភាគរយ ពង្រីកចិញ្ចឹមផ្លូវក្រុងលេខ ១០៥ទំហំ ១.៨៧៤ ម៉ែត្រការ៉េ ស្រោចកៅស៊ូ មួយជាន់ ផ្លូវក្រុងលេខ ១០៥ បានទំហំ៨៧៦ ម៉ែត្រការ៉េ ដាក់លូ មុចកាត់ ៨០ នៅផ្លូវក្រុងលេខ ១០៥ បានប្រវែង ១៨៦ម៉ែត្រ ស្មើនិង ១០០ ភាគរយ ដាក់ ដាឡូ ផ្លូវខេត្តលេខ ៣១៧ A បានបណ្តោយ៧.៩ ម៉ែត្រ និងទទឹងបាន ៨ ម៉ែត្រ ។ ជួសជុលបន្ទាន់ផ្លូវខេត្តលេខ ១៦ A ចាក់បេតុង បាន ១៥០ ម៉ែត្រ ជួសជុលផ្លូវខេត្តលេខ ៣១៤ C ចាក់កៅស៊ូ ប្រភេទ DBST បាន ៥.៨៦២ ម៉ែត្រការ៉េ ជួសជុលផ្លូវខេត្តលេខ ៣១៤ C ៣១៦ C និងផ្លូវលេខ ៣១៦ .១ ប្រភេទគ្រួសក្រហម បានប្រវែង ១៤.៧៩០ ម៉ែត្រ ស្មើនិង១០០ ភាគរយ ។
មន្ត្រីដដែល បានបន្ថែមថា៖ ក្រៅពីការជួសជុលថែទាំផ្លូវ មន្ទីរបានចុះរៀបចំធ្វើស្លាកសញ្ញាចរាចរណ៏ នៅតាមដងផ្លូវ គូសវាស់សញ្ញាចែកផ្លូវ លាបថ្នាំបង្គោលកំណត់ផ្លូវ ស្ពាន សហការត្រួតពិនិត្យបច្ចេកទេសយានយន្ត និង ចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ជូនដល់កម្មករប្រកបរបរដឹកកម្មករ សិស្ស និងពលរដ្ឋ នៅទីតាមសាធារណៈ សាលារៀន និងនៅតាមតំបន់នានា បានជាបន្តបន្ទាប់ រួមនិង ការអប់រំ រឹតបណ្តឹងដល់ម្ចាស់យាន្តដឹកលើសទម្ងន់អោយគោរពច្បាប់ផងដែរ ៕ ដោយ ៖ វ៉ៃគោ