ភ្នំពេញ ៖ កីឡាករប្រដាល់សេរី អេ រដ្ឋា កូនសិស្សលោកអេ ភូថង បានរងគ្រោះថ្នាក់ចរាចរ ត្រូវរថយន្តបុកនិងកិនបន្ថែម រហូតបែកប្លោកនោម បែកពោះវៀន ដាច់សសៃរឈាមក្រលៀន រួចក៏ត្រូវវះកាត់ក្រលៀន ហើយទាំងខ្លួនកំព្រាឳពុកម្ដាយ សុខចិត្តដើរសាត់ឆ្ងាយមកប្រឡូកសង្វៀន ដើម្បីបានលុយមកចិញ្ចឹមខ្លួន និងបងប្អូន ព្រោះតែជីវភាពក្រីក្រ តែពេលនេះសង្ឃឹមអីទៀត ។ កីឡាករប្រដាល់ អេ រដ្ឋា ជួបគ្រោះថ្នាក់ចរាចរ នៅច្បារអំពៅ ទល់មុននឹងបុរីលុចសារី មិនត្រឹមតែបុកទេ គឺថែមទាំងថយកិនថែមទៀតផង ។
គ្រួសារលោកគ្រូ អេ ភូថង និយាយទាំងទឹកភ្នែក ដោយកូនសិស្សរបស់លោកគ្រូ កីឡាករ អេ រដ្ឋា ត្រូវឡានបុក ហើយកិនទៀត រហូតបែកប្លោកនោម ដាច់ពោះវែន និងដាច់សរសៃឈាម ខណៈពេលនេះកំពុងត្រូវការឈាមជាបន្ទាន់ ។
បន្ទាប់ពីអតីតកីឡាករប្រដាល់គុណខ្មែរ នឹងជាគ្រូបង្ហាត់នៅក្លឹបអេភូថងកីឡា លោកអេ ភូថង នៅរសៀលថ្ងៃទី២៦ ធ្នូនេះ បានធ្វើការផ្សាយផ្ទាល់អំពាវនាវសុំឈាម នឹងថវិកាពីសប្បុរសជន ដើម្បីជួយសង្គ្រោះដល់កូនសិស្សរបស់គាតគឺ កីឡាករ អេ រដ្ឋា អ្នកប្រើប្រាស់ហ្វេសបុកម្នាក់ឈ្មោះ Ah Ry Nuon បានសរសេរនៅក្នុងហ្វេសបុករបស់គាត់នៅល្ងាចថ្ងៃទី២៦ ខែធ្នូនេះថា ស្អែកប្អូនជូនគាត់១លានរៀល ជួយបានតិចតួចតែមិនបានទៅផ្ទាល់ទេព្រោះប្អូនកូនខ្ចី ។
អ្នកប្រើប្រាស់ដដែលក៏អំពាវនាវអោយ បងប្អូនជួយគាត់ផងអាណិតគាត់ណាស់ខ្ចីលុយគេ 2000រៀល ដាក់តាមខ្លួនដល់ពេលជួបគ្រោះថ្នាក់ មានលុយក្នុងខ្លួនតែ 2000រៀល ប្រឹងប្រដាល់ចិញ្ចឹមគ្រួសារ ជីវភាពគាត់លំបាកណាស់។
ស្ដាប់រឿងគាត់ខ្ញុំព្យាយាមទប់ទឹកភ្នែកណាស់ ព្រោះកំពុងកូនខ្ចី ឱ!ម្ចាស់ឡានអើយ ហេតុអីអ្នកចិត្តខ្មៅថយឡានមកកិនគាត់បន្ថែមធ្វេីអី អ្នកមិនអាណិតជីវិតមនុស្សទេអី។
បងប្អូនអ្នកតាមដាន កីឡាប្រដាល់ ប្រាកដជាបានស្គាល់យ៉ាងច្បាស់ ពីវត្តមានកីឡាករដ៏ល្បីឈ្មោះម្នាក់ ដែលមានឈ្មោះថា អេ រដ្ឋា ។ កាលពីយប់ថ្ងៃទី២៥ធ្នូ លោក អេ រដ្ឋា បានជួបគ្រោះថ្នាក់ចរាចរណ៍ជាមួយរថយន្ត LEXUS 570 ពណ៌ស ដែលសាក្សីនៅកន្លែងកេីតហេតុអះអាងថា ពាក់ស្លាកលេខភ្នំពេញ 2AU-5876 ដែលបើកគេចចេញពីកន្លែងកេីតហេតុខូលទៅក្នុងបុរី ហាយតិច លុច្សសារី ផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ បណ្តាលឲ្យលោករងរបួសយ៉ាងធ្ងន់ធ្ងរ ដែលពេលនេះ លោកកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។
ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Kun Khmer Fighter ក៏បានសូមអំពាវនាវ សប្បុរសជនមេត្តាជួយបរិច្ចាគឈាមជូនកីឡាកររូបនេះផង។ ម្ចាស់គណនីហ្វេសប៊ុកខាងលើក៏បានបង្ហោះសារថា ជួយស៊ែរផងបងប្អូនកីឡាករ អេ រដ្ឋា ដែលសព្វថ្ងៃជាកូនសិស្សរបស់លោកគ្រូ អេ ភូថង ត្រូវការឈាមជាបន្ទាន់ប្រមាណជាង ១០ប្លោកទៀតបន្ទាប់ពីមានគ្រោះថ្នាក់ចរាណ៍កាលពីម្សិលមិញ ។
ក្នុងផេកហ្វេសប៊ុក អេ ភូថង បានបង្ហោះសារយ៉ាងដូច្នេះថា “គ្រួសារលោកគ្រូ អេ ភូថង និយាយទាំងទឹកភ្នែកពីប្រទេសថៃ ដោយកូនសិស្សរបស់លោកគ្រូកីឡាករ អេ រដ្ឋា ត្រូវឡានបុកហើយកិនថែមទៀតរហូតបែកប្លោកនោម ដាច់ពោះវៀន និងដាច់សសៃឈាម ខណៈពេលនេះកំពុងត្រូវការឈាមជាបន្ទាន់ ។
បើតាមការបង្ហោះរបស់ ម៉ន សាម៉េត បានអោយដឹងថា កីឡាករ ម៉ន រដ្ឋា រឺ អេ រដ្ឋា បានជួបគ្រោះថ្នាក់ចរាណ៍ឡានបុក ដោយរងរបួសបែកប្លោកនោម ហើយពេលនេះកំពុងស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់៕ ដោយ ៖ កូឡាប