សៀមរាប ៖ បុរសម្នាក់ ជា ថៅកែហាងលក់នំខួបកំណើត បានគាំងបេះដូងស្លាប់ ពេល នាំស្រីស្នេហ៍ទៅដេកនៅផ្ទះសំណាក់ សែនសុខ ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប នៅម៉ោង ១ និង ២០ នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០១៨ ។
ជនរងគ្រោះមានឈ្មោះ ជូន សំបូរ អាយុ ៣១ឆ្នាំ មានស្រុកកំណើតនៅភូមិអណ្តូងទឹក ឃុំថ្មស ស្រុក បទុមសាគរ ខេត្តកោះកុង ។ បច្ចុប្បន្នមកស្នាក់នៅផ្ទះជួល នៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មានមុខរបរ បើកហាងលក់នំខួបកំណើត ។
សមត្ថកិច្ចមូលដ្ឋាន ចុះទៅដល់កន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះស្រវឹងស្រា ហើយក៏បាននាំស្រីស្នេហ៍ ទៅដេកផ្ទះសំណាក់ ហើយមានអារម្មណ៍ ស្រើបស្រាលចង់រួមភេទខ្លាំងពេក ទើបធ្វើឱ្យ គាំងបេះដូងស្លាប់ ៕ ដោយ ៖ បញ្ញាស័ក្តិ