ឆ្នាំជូត ៖ ការងារ ប្រយ័ត្នត្រូវប្រយែងពាក្យសម្តី បញ្ចៀសបង្កទំនាស់នៅកន្លែងធ្វើការ ។ លុយកាក់ ស្ថិរភាព ។ មនោសញ្ចេតនា ងាយកើតទំនាស់ ឈ្លោះប្រកែកគ្នា។
ឆ្នាំឆ្លូវ ៖ ការងារ ល្អប្រសើរ តែត្រូវសម្រួលអារម្មណ៍ដើម្បីឲ្យរង់ឥទ្ធិពលដោយកត្តាខាងក្រៅ ។ លុយកាក់ មានបន្ថែមខ្ទង់ចំណូល តែក៏ត្រូវចំណាយច្រើន ។ មនោសញ្ចេតនា ពោរពេញដោយភាពរីករាយ សុភមង្គល ។
ឆ្នាំខាល ៖ ការងារ មានរឿងប្រែប្រួលច្រើន ។ លុយកាក់ ចម្រុងចម្រើន មិនបារម្ភពីការខ្វះខាត ។ មនោសញ្ចេតនា កុំឲ្យរឿងខាងក្រៅឥទ្ធិពលដល់មនោសញ្ចេតនា ។
ឆ្នាំថោះ ៖ ការងារ មិនត្រូវប្រញាប់ប្រញាល់អន្ទះសារហួសក្នុងការងារ ។ លុយកាក់ មិនស្ថិរភាព ត្រូវមានផែនការគ្រប់គ្រងលុយកាក់ឲ្យល្អ ។ មនោសញ្ចេតនា រីករាយ កក់ក្តៅ ។
ឆ្នាំរោង ៖ ការងារ ជួបឱកាសល្អច្រើន ។ លុយកាក់ គួរស្វែងយល់ពីមនុស្សនៅជុំវិញមុនសម្រេចចិត្តបញ្ចេញប្រាក់វិនិយោគ ។ មនោសញ្ចេតនា គួរមានការចែករំលែកក្នុងមនោសញ្ចេតនា ។
ឆ្នាំម្សាញ់ ៖ ការងារ ត្រូវប្រមូលផ្តុំអារម្មណ៍ឲ្យនឹងនរ កុំឲ្យប៉ះពាល់ដល់ការងារ ។ លុយកាក់ ថ្ងៃនេះមិនល្អសម្រាប់ការបោះទុនរកស៊ី ។ មនោសញ្ចេតនា ត្រូវចេះសង្កត់ចិត្តកុំឆេវឆាវដាក់មនុស្សជាទីស្រឡាញ់ ។
ឆ្នាំមមី ៖ ការងារ ជួបឧបសគ្គច្រើន ប្រឹងប្រែងពេញទំហឹង តែលទ្ធផលទទួលបានបែរជាមិនដូចបំណង ។ លុយកាក់ ជួបសំណាងល្អបន្តិចអំពីលុយកាក់ ។ មនោសញ្ចេតនា គួរថែរក្សាមនោសញ្ចេតនាបច្ចុប្បន្នឲ្យរឹងមាំ ។
ឆ្នាំមមែ ៖ ការងរ រីកចម្រើន តែមិនត្រូវលូកលាន់រឿងអ្នកដទៃ ។ លុយកាក់ រងសម្ពាធច្រើនអំពីហិរញ្ញវត្ថុ ។ មនោសញ្ចេតនា មានឱកាសរកឃើញមនុស្សដែលខ្លួនពេញចិត្ត ។
ឆ្នាំវក ៖ ការងារ មិនល្អ ជួបរឿងស្មុគស្មាញរំខានចិត្តច្រើន ។ លុយកាក់ ថ្ងៃនេះប្រយ័ត្នត្រូវបាត់របស់ឬលុយកាក់ ។ មនោសញ្ចេតនា គួរយកចិត្តទុកដាក់ឲ្យបានច្រើនដល់គូស្នេហ៍ ។
ឆ្នាំរកា ៖ ការងារ បញ្ចៀសកុំឲ្យកើតមានទំនាស់ជាមួយអ្នករួមការងារ ។ លុយកាក់ មិនត្រូវខ្ជះខ្ជាយ ចំណូលប្រឈមការធ្លាក់ចុះ ។ មនោសញ្ចេតនា ងាយកើតទំនាស់ខ្វែងគំនិតគ្នា ។
ឆ្នាំចរ ៖ ការងារ មិនរលូនល្អ មានអ្នកឈ្នានីសពីក្រោយខ្នង ។ លុយកាក់ ថ្ងៃនេះមានខ្ទង់ត្រូវចំណាយច្រើន ។ មនោសញ្ចេតនា ប្រយ័ត្នពាក្យសម្តីកុំឲ្យគូស្នេហ៍អាក់អន់ចិត្ត ។
ឆ្នាំកុរ ៖ ការងារ មានឱកាសឈានឡើងខ្ពស់ ។ លុយកាក់ មិនត្រូវប្រញាប់ប្រញាល់ក្នុងឱកាសវិនិយោគ គួរថ្លឹងថ្លែងឲ្យល្អិតល្អន់សិន ។ មនោសញ្ចេតនា ផ្អែមល្ហែម សុភមង្គល ៕