តាកែវ៖លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានក្រើនរំលឹក លើបញ្ហាវិន័យមួយចំនួន ដែលកំពុងតែមានការធ្លាក់ចុះ ដូច្នេះដើម្បីពង្រឹងឡើងវិញ លើវិន័យនេះដែរ មន្ត្រីនគរបាលទាំងអស់ ត្រូវតែគោរពលើបទបញ្ជារបស់អង្គភាព ដែលជាវិន័យ របស់កងកម្លាំងលេខ ០០៦ ។ លោកបានថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីណែនាំលេខ ០១១ ស.ណ.ន របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងស្តាប់ប្រសាសន៍ណែនាំ របស់លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅសាលប្រជុំ ស្នងការដ្ឋាននគរបាលខេត្តតាកែវ នាព្រឹកថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០១៨នេះ។
ក្នុងនោះអស់លោកត្រូវតែអនុវត្តឲ្យបានម៉ឹងម៉ាត់ លើវិន័យរបស់អស់អង្គភាព ឲ្យបានម៉ត់ចត់ ដូច្នេះកងកម្លាំង គឺមិនត្រូវដើរហើរអត់ច្បាប់នោះទេ អញ្ចឹងដើម្បីឲ្យអស់លោក គោរពទៅតាមវិន័យនេះដែរ គឺតម្រូវឲ្យអស់លោក ត្រូវយកចិត្តទុក្ខដាក់ លើកាតព្វកិច្ចរបស់ខ្លួន ឲ្យបានគ្រប់ៗគ្នា ព្រោះនេះជាការងារ ដែលយើងត្រូវធ្វើឲ្យជោគជ័យ ហើយការងារនេះ ទទួលបានជោគជ័យទៅបាន គឺកើតឡើងចេញពីការសាមគ្គីគ្នា អញ្ចឹងសង្ឃឹមថា អស់លោក និងគោរពតាមបទបញ្ជា និងចេះសាមគ្គីគ្នា ដើម្បីសម្រេចបាននូវគោលការណ៍ របស់ថ្នាក់ដឹកនាំ ដែលដាក់មកឲ្យថ្នាក់ក្រោម ៕ ដោយ៖ តាកែវ