ភ្នំពេញ ៖ ក្រសួងធនធានទឹងនិងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាព និងឥទ្ធិពលរបស់ព្យុះ ប៉ាប៊ុក (PABUK) ។ ព្យុះ ប៉ាប៊ុក នឹងធ្វើឲ្យអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២ ទី៣ ខែមករា អាកាសធាតុត្រជាក់បន្តកើតមាននៅតែបណ្តាខេត្តជាប់ជួរភ្នំក្រវាញ ខេត្តភាគឦសាន និងខេត្តប៉ៃលិនប៉ុណ្ណោះ ដោយត្រជាក់តែពេលយប់ និងពេលព្រឹកព្រលឹម។ ចាប់ពីថ្ងៃទី៣ ទី៤ ខែមករា ផ្នែកខ្លះនៃរាជធានីភ្នំពេញ ខេត្តប៉ែកខាងក្រោមរួមមានខេត្តកែប កំពត និងខេត្តព្រះសីហនុ អាចមានភ្លៀងធ្លាក់ពីតិចទៅមធ្យម៕ ដោយ ៖ កូឡាប