Thursday, January 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធាន​គណបក្ស​យុវជន​កម្ពុជា ថា លោកមាស នី វិភាគ​មក​បំភ្លឺ​ពី​សំណាក់​យន្តការ ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​

​ភ្នំពេញ ​៖ លោក​ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា តាមរ​យៈផេក​ហ្វេស​ប៊ុក​នៅ​ថ្ងៃ​ទី​២​ខែ​មករា​ឆ្នាំ​២០១៩ បានសរសេរថា សូម​លោកពូ មាស នី ធ្វើការ​វិភាគ​ផ្អែកលើ​មូលដ្ឋាន​អភិវឌ្ឍន៍ និង​ការពិត​ផង ដោយ​ខ្ញុំ​មើលឃើញ​ការ​ផ្តល់​បទសម្ភាសន៍រ​បស់​លោក​
​ពូ​ជុំវិញ​ការអញ្ជើញ​រដ្ឋមន្ត្រី មក​បំភ្លឺ​ពី​សំណាក់​យន្តការ ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​​គឺ​លោក​ពូ កំពុង​បំភ្លើស​ការពិតច្រើន ដោយហេតុ​ថា ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ បាន​អញ្ជើញ​រដ្ឋមន្ត្រី​កន្លងមក មាន​ចំនួន ៤ ក្រសួង​មក​ហើយ ក៏​គ្មាន​អវត្តមាន​ក្រសួង​មួយ​ណា​ដែរ​…”​។​

​លោក​ពេជ្រ ស្រស់ បានបញ្ជាក់​ថា “​ក្នុងន័យនេះ សូម​លោកពូ មេត្តា​ជួយ​ចូលរួម​លុបបំបាត់​ការ​លាប​ពណ៌ មូល​បង្កាច់ និង​ចោទ​ប្រកាន់​​គ្មាន​មូលដ្ឋាន​ចេញពី​សង្គម​កម្ពុជា​ផង បើ​លោក​ពូ​មិន​ចូលរួម​ទេ ថែមទាំង​ចូលរួម​ធ្វើ​សកម្មភាព​ទៀត​នោះ គឺ​ច្បាស់​កម្ពុជា​គ្មាន​ឱកាស​រីកចម្រើន​លឿន​នោះ​ទេ ដោយសារតែ​ការ​ផ្តល់​ព័ត៌មាន​មិន​ពិត និង​មិន​មាន​ភាព​អភិវឌ្ឍន៍​សង្គម​។ សូម​លោកពូ មេត្តា​ទទួល​ការរាប់​អាន​ពី​ខ្ញុំ ពេជ្រ ស្រស់​”​។​

​បើ​តាម​លោក​មាស នី មានប្រសាសន៍ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​មួយ​ថា “​វា​អាច​មាន​ច្រក​ពីរ ទី​មួយ​គឺ​អាច​ហៅ​រដ្ឋមន្ត្រី​មក ក៏ប៉ុន្តែ ខ្ញុំ​មាន​សង្ឃឹម​តិច​ណាស់ ដែល​រដ្ឋមន្ត្រី​នឹង​មក​ឆ្លើយ​ដោយ​ត្រង់ៗ​ជាមួយ​ឧត្តម​ក្រុមប្រឹក្សា​ហ្នឹង​បាទ​។ ហើយ​បើសិនជា​រដ្ឋ​មន្ត្រី មិន​មក​ទេ អា​នេះ​វា​នឹង​អាច​បង្ហាញ​ថា ឧត្តម​ក្រុមប្រឹក្សា​នេះ បង្កើតឡើង​គឺ​ដើម្បី​តែ​លម្អ​ផ្ទះ​រដ្ឋាភិបាល​ទេ​។ ប៉ុន្តែ រដ្ឋាភិបាល​មិន​បាន​ចាត់ទុក​ក្រុម​ហ្នឹង​ថា​ជា​ឧត្តម​ក្រុមប្រឹក្សា​ដែល​អាច​មាន​ឥទ្ធិពល​លើ​រដ្ឋាភិបាល​ទេ​បាទ ។ នេះ​ខ្ញុំ​មិន​និយាយ​ពី​រឿង​សមត្ថភាព​អី​របស់​សមាជិក​ឧត្តម​ក្រុមប្រឹក្សាទេ​”៕​ ដោយ ​៖ ​រចនា​

×