ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់មនុស្សប្រុសស្រី២នាក់ បានរងរបួសធ្ងន់ស្រាលដោយសារជួបគ្រោះថ្នាក់ចរាចរបណ្តាលមកពីរថយន្តធុនធំប្រភេទដឹកដីបើកបរលឿនពេកក៏ជ្រុលទៅបុកម៉ូតូរឺម៉កពីក្រោយក្នុងទិសដៅពីកើតទៅលិចស្របទិសគ្នាបណ្តាលមានអ្នករងរបួសធ្ងន់ស្រាល។
ករណីគ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពីវេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃទី០៨ ខែ មករា ឆ្នាំ2018 នៅត្រង់ចំណុចផ្លូវជាតិលេខ០១ ស្ថិតក្នុងភូមិ បន្ទាយ ឃុំ កណ្តៀងរាយ ស្រុកស្វាយទាប ខេត្ត ស្វាយរៀង ។
យោងតាសមត្ថកិច្ចបានអោយដឹងថា៖គ្រោះថ្នាក់ខាងលើបង្កដោយរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 3E 5349 បើកបរដោយឈ្មោះ សួន ពិសិដ្ឋ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ បើកបរ រស់នៅភូមិជប់ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង តៃកុងរថយន្តគ្មានរបួសស្នាមនោះទេ ដែលធ្វើដំណើរពីទិសកើតទៅលិច ។ប្រភពបានបន្តទៀតថា៖លុះមកដល់ចំណុចកើតហេតុខាងលើរថយន្ត បានប៉ះដៃម៉ូតូរឺម៉ក ម៉ាក វ៉េវចិន ពណ៌ស្លែរ ស្លាកលេខ គ្មាន ក្នុងទិសដៅពីកើតទៅលិច បើកបរដោយឈ្មោះពុធ សារិន ភេទស្រី អាយុ៥២ ឆ្នាំ មុខរបរកសិករ បច្ចុប្បន្នរស់នៅភូមិទួលអង្គប់ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង រងរបួសស្រាល(មិនពាក់មួកសុវត្ថិភាព)អ្នករួមដំណើរ ០១នាក់ឈ្មោះ ឥន ចាន់ ភេទប្រុស អាយុ៥៥ ឆ្នាំ មុខរបរកសិករ បច្ចុប្បន្នរស់នៅភូមិ ទួលអង្គប់ ឃុំ សំបួរ ស្រុក ស្វាយទាប ខេត្តស្វាយរៀង រងរបួសធ្ងន់។ករណីនេះអ្នករងរបួសត្រូវបានដឹកបញ្ចូនទៅសំរាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង ចំណែកអ្នកបើកបរបានឃាត់ទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប។ ចំពោះមធ្យោបាយទាំងពីរយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប។
មូលហេតុ អ្នកបើកបររថយន្តប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ៕ ដោយ ៖ វ៉ៃគោ