Sunday, January 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​លោក សុខ ឥសាន បាន​លើកឡើង​ថា បើ​តាម​ច្បាប់​អ្នក​ដែល​គាំទ្រ ទណ្ឌិត​សម រង្ស៊ី គឺជា​អ្នក​ប្រឆាំង នឹង​សាលដីការ​ស្ថាពរ និង​បិទ​ផ្លូវ​តវ៉ា របស់​តុលាការ​កំពូល​

​ភ្នំពេញ ​៖ ក្រោយ​ពី​អតីត គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ត្រូវបាន​រំលាយ​ចោល កាលពី​ចុងឆ្នាំ​២០១៧​ប៉ុន្តែ នៅតែមាន អតីតមន្ត្រី របស់​បក្ស​នេះ​និង​សកម្មជន មួយចំនួន​ប្រកាស​គាំទ្រ​លោក សម រង្ស៊ី ជា​ប្រធាន​ស្ដីទី​ទៀត​នោះ ត្រូវបាន​អ្នកនាំពាក្យ គណបក្ស​ប្រជាជន​កម្ពុជា (​ប្រ​.​ជ​) លោក សុខ ឥសាន បាន​លើកឡើង​ថា បើ​តាម​ច្បាប់​អ្នក​ដែល​គាំទ្រ ទណ្ឌិត​សម រង្ស៊ី គឺជា​អ្នក​ប្រឆាំង នឹង​សាលដីការ​ស្ថាពរ និង​បិទ​ផ្លូវ​តវ៉ា របស់​តុលាការ​កំពូល ដែល​បាន​រំលាយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ។​

​បើ​តាម​ការ​របស់ផេក​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ទី​៩​មករា​នេះ​ ​អ្នកនាំពាក្យ​គណបក្សកាន់អំណាច លោក សុខ ឥសាន បាន​ថ្លែង​តាមរយៈ​បណ្តាញ​ទំនាក់ទំនង តេ​ឡេ​ក្រា​មនៅ​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​២០១៩​នេះ​ថា ” អស់លោក​អ្នកគាំទ្រ​ទណ្ឌិត​សម រង្ស៊ី បើ​តាម​ច្បាប់​អ្នក​ដែល​គាំទ្រ ទណ្ឌិត​សម រង្ស៊ី គឺជា​អ្នក​ប្រឆាំង នឹង​សាលដីការ​ស្ថាពរ និង​បិទ​ផ្លូវ​តវ៉ា របស់​តុលាការ​កំពូល ដែល​បាន​រំលាយ​អតីត គណបក្ស​សង្គ្រោះ​ជាតិ រួចទៅហើយ តើ​នៅ​មាន​ប្រធាន​ស្អី​ទៀត​ត្រូវ​គាំទ្រ​នោះ “​។​

​លោក បាន​បន្តទៀតថា ទោះបី​មាន​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស​ស្អប់ មិន​ចង់​ឃើញ​មុខ ទណ្ឌិត​សម រង្ស៊ី ជន​ក្បត់ជាតិ យ៉ាងណាក្តី ក៏​ដោយសារ​ប្រទេស​កម្ពុជា​បើកទូលាយ សិទ្ធិសេរីភាព ខាង​នយោបាយ ទើប​នៅ​មាន​ប្រជាជន​មួយចំនួន​តូច នៅតែ​លង់​ជឿ តាម​ការនិយាយប្រូ របស់​ទណ្ឌិត​សម រង្ស៊ី ដែរ​។ ដោយ​មាន​សេរីភាព​យ៉ាងនេះ ទើប​ពួកគេ​មានលទ្ធភាព​ជួបជុំគ្នា នៅតាម​ផ្ទះ​សម្តែង​មតិ គាំទ្រ​ទណ្ឌិត​សម រង្សី​រហូត​អ្នកខ្លះ​ចង់ឲ្យ ទណ្ឌិត​រូបនេះ មក​ចូល​កម្ពុជា​វិញ​ទៀត​ផង ។​

​លោក បានលើកឡើង​បន្ថែមទៀតថា ការ​ដែល​សមត្ថកិច្ច កោះហៅ​មក​អប់រំ និង​ធ្វើ​កិច្ចសន្យា​នោះ គឺជា​វិធី​សន្តិវិធី សម្រាប់​ប្រជាជន​សាមញ្ញ ដែល​មិន​ដឹង​ច្បាប់ ។ កិច្ចសន្យា​មិនមែន​ច្បាប់​ទេ តែ​ជា​ការ​ឲ្យ​សន្យា​ឈប់​ប្រពឹត្ត តែ​បើ​នៅ​តែ​ចចេស​រឹងរូស​នោះ វិធាន​ការណ៏ច្បាប់ នឹង​ត្រូវ​យកមក​អនុវត្ត ។ តិច​ថា​សមត្ថកិច្ច មិន​យោគយល់​? ម្យ៉ាងទៀត វិទ្យុ របប​ចក្រពត្តិ ចេះ​តែ​ផ្សាយ​ញុះញង់ ៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

×