បច្ចុបន្ននេះប្រទេសចិនមានបុរស “ឯកោ” ប្រមាណ ១២លាននាក់ ទោះបីពួកគេប្រឹងស្វះស្វែងរកគូគាប់ក្តី ។ តាមតួលេខស្ថិតិដដែល នារីមានវ័យពេញរៀបការប្រមាណ ៦លាននាក់ បន្តនៅ…លីវ ។
ហេតុអ្វី? ជាឧទាហរណ៍ ករណីលោក Xing អាយុ ៣២ឆ្នាំ កម្ពស់ ១,៧០ម៉ែត្រ មានផ្ទះ មានរថយន្តរស់នៅប្រជុំជនអានស៊ី ប្រទេសចិន ។ លក្ខណៈសម្បត្តិរបស់លោកពុំជាអន់ទេ ប៉ុន្តែនៅត្រូវចាត់បញ្ចូលក្នុងបញ្ជីបុរសៗដែលហួស “កាលបរិច្ឆេទ” ។
ការធំលឿនមួយនៅចិនឲ្យដឹងថា ចំនួនបុរសលើសនារីៗគឺ ៣៣លាននាក់ ។ អតុល្យភាពភេទនៅចិនភាគច្រើនកើតមាននៅតំបន់ជនបទ ព្រោះតែនារីៗបានចាកចេញពីភូមិឡើងទៅរស់នៅឯទីក្រុង ។ ផលវិបាកចុងក្រោយគឺតាមជនបទ ស្រុកជានស៊ី ខេត្តអានស៊ី អាណាព្យាបាលជាច្រើនដូចជាលោក Xing Genshan អាយុ 68 ឆ្នាំពិតជាបារម្ភស្វែងរកមេអណ្តើក ដើម្បីរកគូស្រករឲ្យកូនប្រុស ។
នៅភូមិ១ដែលធម្មតាក្មេងប្រុសស្រីតែងរៀបការនៅវ័យ ២០ឆ្នាំ ហេតុនេះកូនលោក Xing ត្រូវបានចាត់បញ្ចូលថា “ហួសកាលបរិច្ឆេទ” គូស្រករនោះខ្ញុំមិនស្ងប់ចិត្តដោយពុំសម្រេចកាតព្វកិច្ចជាឪពុក ។ កូនប្រុសខ្ញុំក៏ពុះកញ្ជ្រោលមិនចាញ់ខ្ញុំទេ ព្រោះបើហួសវ័យ ៤០ឆ្នាំ ពិតជាគ្មាននារីណាព្រមរៀបការនឹងវាទៀតទេ ។
មេអណ្តើកទាញយករូបថតខ្លះមកមើល “នាងនេះធ្វើការនៅស្ថាប័នរដ្ឋ” ចុះកូនប្រុសលោកកម្ពស់ប៉ុន្មាន? ១,៧០ម៉ែត្រ… ។
ជាធម្មតានារីៗរកបុរសកម្ពស់ពី ១,៧៦ម៉ែត្រឡើង ខ្ញុំនឹងខំរកនារីមានសញ្ញាប័ត្រ បរិញ្ញា…! ទេៗពួកគេមានសំណូមពរខ្ពស់ណាស់ ! ។
ម្យ៉ាងទៀតកូនប្រុសខ្ញុំថាដំបូងអាចគេព្រម តែនឹងទាត់វាចោលទៅថ្ងៃក្រោយ ។ កិច្ចសន្ទនាជាមួយនឹងមេអណ្តើករបស់លោក Xing បានបញ្ចប់ដោយលោកជ្រើសយក…”រូបថត” នារីម្នាក់ហើយប្រាប់ថា ជួយសួរនាំនាងនេះលមើល ព្រោះនាងពុំបានរៀនសូត្រជ្រៅជ្រះ ។
ខាងលើជារឿងមួយក្នុងចំណោមរឿងស្រដៀងៗគ្នានេះ ។ ព្រោះតែកង្វះនារីៗធ្វើឲ្យគ្រួសារពួកនាងមានសិទ្ធិទាមទារ..ច្រើនណាស់ ។
គ្រួសារនារីៗដែល “គ្រាន់បើ” កាន់តែមានឱកាសច្រើនក្នុងការរកប្តីឲ្យកូនស្រីគេ ។ បុរសៗចង់បានប្រពន្ធយ៉ាងតិចត្រូវមានផ្ទះមួយ និងរថយន្ត១គ្រឿង ទើបអាច “ជជែក” រឿងរៀបការបាន ។ ម្យ៉ាងទៀតបច្ចុប្បន្ននៅប្រទេសនេះ បុរសភាគច្រើនបែរជាគ្មានសញ្ញាប័ត្រ ក្នុងពេលដែលនារីៗបែរជារៀនសូត្របានខ្ពស់ ។ បញ្ហានេះបានធ្វើឲ្យសមមាត្រនៃបុរស ជោគជ័យក្នុងជីវិតក៏កាន់តែ…ទាបជាង ។
…ខេត្តហៃណានក៏ដូច្នេះដែរ បុរសៗឯកោមានច្រើនជាងគេ នៅប្រទេសចិន ។ ជាមួយវប្បធម៌តម្រូវឲ្យមានទ្រព្យធន ហេតុនេះលោក Zuo Yahe វ័យ ៥៧ឆ្នាំហើយក្តី តែបន្តរស់ជាមួយក្មួយៗ និងពុំដែលបាន…រៀបការម្តងណាទេ ។
រដ្ឋាភិបាលចិនពិតជាកំពុងរកដំណោះស្រាយចំពោះករណី “ចម្លែក” បុរសរកប្រពន្ធមិនបានមាន ១២លាន ខណៈនារីនៅលីវមាន ៦លាននាក់ ៕ សូយន