ប៉ូលីសក្នុងខេត្ត Jiangsu ភាគខាងលិចប្រទេសចិន បានចាប់ផ្តើមធ្វើការស៊ើបអង្កេត បន្ទាប់ពីក្មេងយ៉ាងតិច ១៤៥នាក់ត្រូវបានគេចាក់វ៉ាក់សាំងការពារជំងឺទន់សរសៃដែលហួសការបរិឆ្ឆេទ។ នេះបើតាមការចុះផ្សាយរបស់សារពត៌មានចិន Global Times នៅថ្ងៃអង្ការនេះ។
ការស៊ើបអង្កេតបានធ្វើឡើង ក្រោយពេលប្រជាជនចិន រួមមានឪពុកម្តាយរបស់ក្មេងៗទាំងនោះ បានធ្វើការតវ៉ា បិតផ្លូវ ដោយធ្វើការប្រមូលផ្តុំគ្នានៅក្នុងក្រៅការិយាល័យ Jinhu កាលពីថ្ងៃសុក្រកន្លងទៅ។
ការតវ៉ាបានធ្វើឲ្យរាំងស្ទះដល់ចរាចរណ៍ និងខូចសណ្តាប់ធ្លាប់សាធារណៈ។ មនុស្ស ៣នាក់ត្រូវបានចាប់ខ្លួន។
វ៉ាក់សាំងនោះត្រូវបានគេប្រើប្រាស់នៅថ្ងៃទី ៧ខែមករា ទោះបីជាការបរិច្ឆេតផុតកំណត់គឺនៅថ្ងៃទី ១១ខែធ្នូ ២០១៨ក្តី។ បន្ទាប់ពីមានបញ្ហានេះ អាជ្ញធរប្រចាំតំបន់បានបង្កើតក្រុមស៊ើបអង្កេតពិសេសមួយដើម្បីធ្វើកិច្ចការលើបញ្ហានោះ។ មនុស្សចំនួន ១៧នាក់ត្រូវបានធ្វើការពិន័យ។
ប្រទេសចិន ដែលបានប្តេជ្ញាធរនឹងធ្វើការបង្ក្រាប់លើក្រុមហ៊ុន និងមន្ត្រីណាដែលពាក់ព័ន្ធនឹងរឿងអាស្រូវចំណីអាហារ និងថ្នាំពេទ្យ កាលបីថ្ងៃអាទិត្យម្សិលមិញនេះ បាននិយាយថាសុវត្ថិភាពចំណីអាហារ និងសុខភាពនឹងស្ថិតក្នុងយុទ្ធនាការប្រឆាំងអំពើពុករលួយ
ជាអទិភាព។
Changsheng ដែលជាក្រុមហ៊ុនផលិតវ៉ាក់សាំងក្នុងប្រទេសចិន កាលពីឆ្នាំមុនបានជាប់ពាក់ព័ន្ធទៅនឹងរឿងអាស្រូវ ក្រោយពេលអាជ្ញាធររកឃើញថាក្រុមហ៊ុននោះបានក្លែងបន្លំទិន្នន័យវ៉ាក់សាំង Rabies។ ក្រុមហ៊ុនប្រឈមនឹងការពិន័យជាប្រាក់ ១,៣៥ពាន់លានដុល្លា៕ ដោយ ៖ សុភ័ក្ត្រ
ប្រភព៖ Channelnewsasia