បុរសផ្សងគ្រោះថ្នាក់ដល់ជីវិត២រូប គឺ Karamjit Singh និង Kawaljit Singh ជនជាតិឥណ្ឌា បានសាងឯកត្តទកម្មពិភពលោកដ៏គ្រោះថ្នាក់បំផុត ឯកត្តទកម្មនេះមានឈ្មោះថា “បិទភ្នែកវាយបំបែកដូងបានច្រើនបំផុត”។ តាមនោះ គេយកផ្លែដូងដោយបកសម្បកចេញហើយតម្រៀបជុំវិញខ្លួនមនុស្សម្នាក់កំពុងដេក រួចចាប់ផ្តើមធ្វើការវាយបំបែកដោយប្រើអំឡុងពេលត្រឹម ១នាទីប៉ុណ្ណោះ។
ការសម្តែងខាងលើនេះប្រហែលពុំទាន់គ្រប់គ្រាន់ធ្វើឲ្យគេខ្លាច ទើបការ Kawaljit បានយកអំបិលមួយដៃធំបំពោកយ៉ាងក្រាស់លើភ្នែក រួចយកក្រណាត់ខ្មៅមកចងផ្អោបពីក្រៅ ដើម្បីបញ្ជាក់ថា ទោះបើកភ្នែកក៏មើលពុំឃើញ។
លាយឡំនឹងភ័ព្វសំណាងខ្លះផង ឈុតសម្តែងនេះបានទទួលជោគជ័យយ៉ាងត្រចះត្រចង់ ហើយពួកគេសក្តិសមនឹងទទួលឯកត្តទកម្មពិភពលោក ដោយសារស្នាដៃប្រាកដប្រជារបស់ Karamjit និងសេចក្តីក្លាហានរបស់ Kawaljit
គេហទំព័រ Guiness ពិភពលោកឲ្យដឹងថា ឯកត្តទកម្មនេះត្រូវបានបង្កើតឡើងក្នុងកម្មវិធីទូរទស្សន៍ នៅ Milan ប្រទេសអ៊ីតាលី៕