ពាក្យ “ពុករលួយ” ត្រូវបានទទួលស្គាល់ថា ជាពាក្យប្រចាំឆ្នាំនៅប្រេស៊ីល ដោយហេតុ វាបានឆ្លុះបញ្ចាំងត្រឹមត្រូវឥតខ្ឋោះនូវអ្វីៗដែលបានកើតឡើងនាឆ្នាំ ២០១៧ នៅប្រទេសអាមេរិកខាងត្បូងមួយនេះ។ នេះជាលទ្ធផលនៃការស្ទាបស្ទង់មតិច្រើនជុំរបស់ក្រុមហ៊ុន Cause។
ក្នុងការស្ទាបស្ទង់មតិជាច្រើនជុំ រហូតដល់ជុំផ្តាច់ព្រ័ត្រនោះ ពាក្យ “ពុករលួយ” ត្រូវបានមនុស្សដែលគេសាកសួរយោបល់ ៣៧% ជ្រើសរើស។ ពាក្យដែលឈរលំដាប់បន្តបន្ទាប់៖ “អៀនខ្មាស់” (២៦%) ទី៣ពាក្យ “វិបត្តិ” (១៨%) រីឯពាក្យបន្តបន្ទាប់ “តឹងតែង” និង “ផ្លាស់ប្តូរ”។
តាមការវាយតម្លៃលទ្ធផលនៃការស្ទាបស្ទង់មតិនេះបានស្តែងឲ្យឃើញគំនិតទុទិដ្ឋិនិយមរបស់ប្រជាជនប្រេស៊ីលភាគច្រើន៕