ឆ្នាំជូត ៖ រាសីឡើងខ្ពស់។ ការងារអំណោយផលល្អ ឧបសគ្គទាំងប៉ុន្មានត្រូវបានដោះស្រាយដោយរលូនប្រសិទ្ធភាពការងារខ្ពស់។ មានឱកាសប្រាស្រ័យជាមួយប្រភពទុនធំ អាចវិនិយោគបានផលចំណេញច្រើន។ មនោសញ្ចេតនា អ្នកនៅលីវអាចមានទំនាក់ទំនងថ្មីជាមួយមនុស្សផ្ទុយភេទ។ ទិសល្អទិសខាងលិច តំណមទិសខាងកើត។ ពណ៌គាប់ប្រសើរ ពណ៌ស។ អ្នកយកអាសាឆ្នាំវក៕
ឆ្នាំឆ្លូវ ៖ រាសីស្រុតចុះ។ ការងារមិនបានដូចចិត្តប៉ង យីអ៊ុនមិនសូវល្អ មិនត្រូវជំនះ។ ចាយវាយត្រូវចេះសន្សំសំចៃ ទើបអាចធ្វើជាអ្នកមានបាន។ មនោសញ្ចេតនា ដើម្បីបង្កើនចំណងស្នេហ៍ គួររួមជាមួយដៃគូទៅមើលកុន ឬដើរកម្សាន្តឲ្យបានញឹកញាប់។ ទិសល្អទិសខាងជើង តំណមទិសខាងត្បូង។ ពណ៌គាប់ប្រសើរ ពណ៌ស។ អ្នកយកអាសាឆ្នាំរកា៕
ឆ្នាំខាល ៖ រាសីឡើងខ្ពស់។ គួរប្រមូលផ្តុំកម្លាំងកាយចិត្តទៅក្នុងការងារ មិនត្រូវចូលរួមក្នុងកិច្ចការអ្នកដទៃនឹងនាំរឿងស៊យដាក់ខ្លួន។ មានឱកាសរកប្រាក់ល្អ ចំណូលកើនខ្ពស់។ មនោសញ្ចេតនា រីកចម្រើនល្អប្រសើរ មនោសញ្ចេតនាកាន់តែជ្រាលជ្រៅ ផ្អែមល្ហែម។ ទិសល្អទិសខាងជើង តំណមទិសអាគ្នេយ៍។ ពណ៌គាប់ប្រសើរ លឿង។ អ្នកយកអាសាឆ្នាំចរ៕
ឆ្នាំថោះ ៖ រាសីឡើងខ្ពស់។ អាស្រ័យដោយសមត្ថភាព និងភាពម៉ឺងម៉ាត់របស់អ្នក ហេតុនេះការងារគ្រប់យ៉ាងសុទ្ធតែប្រព្រឹត្តទៅដោយជោគជ័យ។ លទ្ធភាពក្តាប់ឱកាសវិនិយោគល្អ ជួយឲ្យអ្នករកចំណូលបានច្រើន។ មនោសញ្ចេតនា គួរលៃពេលវេលាសម្រាប់គូស្នេហ៍ឲ្យបានច្រើនទើបទំនាក់ទំនងកាន់តែជិតស្និទ្ធកក់ក្តៅ។ ទិសល្អទិសនិរតី តំណមទិសខាងជើង។ ពណ៌គាប់ប្រសើរ ស។ អ្នកយកអាសាឆ្នាំមមែ៕
ឆ្នាំរោង ៖ រាសីល្អមធ្យម។ ការងារប្រព្រឹត្តទៅជាធម្មតា ពុំមានអ្វីប្រែប្រួលគួរឲ្យកត់សម្គាល់។ ថ្ងៃនេះអ្នកមានឱកាសជួបលាភដោយពុំដឹងខ្លួន។ មនោសញ្ចេតនា មានទំនាស់បន្តិចបន្តួច ត្រូវខំរកវិធីដោះស្រាយការយល់ច្រឡំរវាងគ្នា។ ទិសល្អទិសខាងជើង តំណមទិសខាងកើត។ ពណ៌គាប់ប្រសើរ ពណ៌ខៀវ។ អ្នកយកអាសាឆ្នាំជូត៕
ឆ្នាំម្សាញ់ ៖ រាសីស្រុតចុះ។ ការងារជួបការលំបាក រុញខ្ទប់នាំឲ្យទាល់ច្រក ត្រូវត្រៀមស្មារតីជាមុន។ រាសីស្រុតចុះ ត្រូវប្រយ័ត្នក្នុងសេវាកម្មលុយកាក់ ។ មនោសញ្ចេតនា ត្រូវរួមគ្នាដោះស្រាយបញ្ហាយល់ច្រឡំដោយការអង្គុយចុះនិយាយគ្នាត្រង់ៗ ដើម្បីកុំឲ្យឥទ្ធិពលអាក្រក់ដល់ទំនាក់ទំនងរវាងអ្នកទាំង២។ ទិសល្អទិសខាងកើត តំណមទិសខាងជើង ។ ពណ៌គាប់ប្រសើរពណ៌ស ។ អ្នកយកអាសាឆ្នាំរកា៕
ឆ្នាំមមី ៖ រាសីល្អមធ្យម។ ប្រសិនមានគំនិតអ្វីអាចអនុវត្តទៅក្នុងការងារ នឹងទទួលបានប្រសិទ្ធភាពខ្ពស់។ វិនិយោគមានឱកាសល្អ ប៉ុន្តែត្រូវប្រយ័ត្នកុំលោភលន់ នាំឲ្យត្រីរ៉ស់ក៏រួច ទន្សាយក៏រួច។ មនោសញ្ចេតនា ជាថ្ងៃពោរពេញដោយភាពរីករាយ និងសុភមង្គល។ទិសល្អទិសអាគ្នេយ៍ តំណមទិសខាងជើង។ ពណ៌គាប់ប្រសើរ ពណ៌លឿង។ អ្នកយកអាសាឆ្នាំចរ៕
ឆ្នាំមមែ ៖ រាសីឡើងខ្ពស់។ ការងារមានឱកាសពង្រីកទេពកោសល្យរបស់ខ្លួនពិសេក្នុងវិស័យការទូត។ ថ្ងៃនេះរកស៊ីអ្វីក៏កាក់កបបានចំណេញកប់ក្តោង។ មនោសញ្ចេតនា ធម្មតា ត្រូវលៃពេលនៅក្បែរគ្នាឲ្យបានច្រើន។ ទិសល្អទិសខាងត្បូង តំណមទិសខាងជើង។ ពណ៌គាប់ប្រសើរពណ៌ផ្ទៃមេឃ , បៃតង។ អ្នកយកអាសាឆ្នាំថោះ៕
ឆ្នាំវក ៖ រាសីស្រុតចុះ។ សម្ពាធការងារធំធ្វើឲ្យអ្នកនឿយណាយតានតឹង ត្រូវតាំងស្មារតីដោះស្រាយសន្សឹមៗកុំចុះចាញ់។ ថ្ងៃនេះត្រូវប្រយ័ត្នក្នុងរាល់សេវាកម្មប្រាក់កាស ដើម្បីបញ្ចៀសការខាតបង់។ មនោសញ្ចេតនា ពុំរីកចម្រើនទៅមុខ ត្រូវម្ចាស់ការជាងមុនទើបសង្ឃឹមបានលទ្ធផលដូចបំណង។ ទិសល្អទិសខាងជើង តំណមទិសខាងត្បូង។ ពណ៌គាប់ប្រសើរ ពណ៌ស។ អ្នកយកអាសាឆ្នាំរោង៕
ឆ្នាំរកា ៖ រាសីល្អមធ្យម។ ការងារគ្រប់យ៉ាងប្រព្រឹត្តទៅដោយងាយស្រួល ទិន្នផលការងារខ្ពស់។ មានឱកាសវិនិយោគល្អ ប៉ុន្តែមិនអាចផ្តល់ចំណេញភ្លាមៗ។ មនោសញ្ចេតនា ក្នុងចំណោមអ្នកទាំង២ត្រូវមានម្នាក់ហ៊ានបង្ហាញការលះបង់ចំពោះគ្នា ទើបមនោសញ្ចេតនារីកចម្រើនទៅមុខ។ ទិសល្អទិសឦសាន តំណមទិសខាងលិច។ ពណ៌គាប់ប្រសើរពណ៌ស។ អ្នកយកអាសាឆ្នាំឆ្លូវ៕
ឆ្នាំចរ ៖ រាសីស្រុតចុះ។ សភាពផ្លូវចិត្តមិនល្អ ហេតុនេះងាយមានការប៉ះទង្គិច ឈ្លោះប្រកែកជាមួយអ្នកដទៃ ឥទ្ធិពលខ្លាំងដល់ការងារ។ ព្យាយាមជួបជុំមិត្តភក្តិអ្នកនឹងមានឱកាសរកប្រាក់ច្រើន។ មនោសញ្ចេតនា អ្នកនៅលីវអាចជួបមនុស្សក្នុងសុបិន្ន អ្នកមានគ្រួសារហើយមនោសញ្ចេតនាផ្អែមល្ហែមកក់ក្តៅ។ ទិសល្អទិសខាងកើត។ តំណមទិសខាងលិច ។ ពណ៌គាប់ប្រសើរ ពណ៌ក្រហម។ អ្នកយកអាសាឆ្នាំមមី៕
ឆ្នាំកុរ ៖ រាសីស្រុតចុះ។ ការងារត្រូវនឹងនរដោះស្រាយមួយៗ កុំឆេវឆាវ នាំឲ្យអ្នកស្មុគស្មាញថែម បង្កឱកាសឲ្យគូសត្រូវកាច់បំបាក់អ្នក។ ថ្ងៃនេះរាសីមិនល្អ ត្រូវប្រយ័ត្នរក្សាលុយកាក់ឲ្យគង់វង្ស។ មនោសញ្ចេតនា ទំនាស់រវាងអ្នកទាំងពីរ បានឈានដល់កំពូល ត្រូវដោះស្រាយភ្លាម។ ទិសល្អទិសខាងកើត តំណមទិសនិរតី។ ពណ៌គាប់ប្រសើរពណ៌ផ្ទៃមេឃ។ អ្នកយកអាសាឆ្នាំខាល៕