Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ទឹក​ក្នុង​ស្ទឹង​មង្គលបុរី ត្រូវ​រីង​ដោយ​កន្លែង​

​បន្ទាយមានជ័យ​ ៖ ពាក់ព័ន្ធ​នឹង​ការដោះស្រាយ​ទឹក​សម្រាប់​ការប្រើប្រាស់​នៅក្នុង​ស្រុក​មង្គល​បូរី ដែល​ទឹក​ក្នុង​ស្ទឹង​នេះ បាន​គោក​រីង​អស់នោះ រដ្ឋបាល​ស្រុក​មង្គល​បូរី និង​ជំនាញ​ពាក់ព័ន្ធ បាន​ផ្សព្វផ្សាយ​ណែនាំ ប៉ុន្តែ​ដោយសារ​ឆ្នាំនេះ ស្រូវ​បាន​ថ្លៃ ដូចនេះ​បងប្អូន​ក៏​ចេះតែ​ប្រឹង​ដាំ​ដុះ ទើប​ពេលនេះ ទឹក​ក្នុង​ស្ទឹង​ត្រូវ​រីង​ដោយ​កន្លែង ។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បានឲ្យដឹងថា ព្រឹក​ថ្ងៃ​ចន្ទ ទី ២១ ខែ​មករា ឆ្នាំ ២០១៩ លោក ចាន់ យុ​ត្ថា រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម រួមជាមួយ​លោក រ័ត្ន ដា​ស៊ី​ណង់ អភិបាលស្រុក​មង្គល​បូរី លោក យឹម ប៊ុនរ៉ុម ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​បន្ទាយមានជ័យ បាន​ចុះ​ដោះស្រាយ​ទឹក​សម្រាប់​ការប្រើប្រាស់​នៅក្នុង​ស្រុក​មង្គល​បូរី ពិសេស​បណ្តា​ឃុំ​ដែល​នៅ​ផ្នែក​ខាងក្រោម ដូចជា​ឃុំ​គយ​ម៉ែង តា​ឡំ សំបួរ និង​ឃុំ​ស្រះ​រាំង ។​

​លោក​អភិបាលស្រុក​បាន​ជម្រាបជូន​ឯកឧត្តម​រដ្ឋលេខាធិកា​រថា មកដល់ពេលនេះ មាន​បណ្តា​ឃុំ​មួយចំនួន​បាន​ចាប់ផ្តើម​ប្រឈម​នឹង​កង្វះខាត​ទឹក​ប្រើប្រាស់ ព្រោះថា​ទឹកស្ទឹង​ដែល​មាន​កន្លងមក ត្រូវបាន​ប្រើប្រាស់​សម្រាប់​ដំណាំ​ស្រូវ​ស្ទើរតែ​ទាំងស្រុង ។ លោក​អភិបាលស្រុក​បន្តថា គ្រាន់តែ​ស្រុក​មង្គល​បូរី​របស់លោក បងប្អូន​កសិករ​ផលិត​ស្រូវប្រាំង​រហូតដល់​ទៅ​ប្រមាណ ៥០.០០០ ហ​ត (​ផែនការ ៥.៥០០ ហ​ត​) គឺ​លើស​ពី​ផែ​ការ និង​ការណែនាំ​របស់​ជំនាញ​ច្រើនណាស់ កន្លែង​ខ្លះ​ធ្វើ ០២​ដង ឬ ០៣ ដង​ក៏មាន ។ លោក​អភិបាលស្រុក​បន្តថា រដ្ឋបាល​ស្រុក និង​ជំនាញ​ពាក់ព័ន្ធ​ក៏បាន​ផ្សព្វផ្សាយ​ណែនាំ​ដែរ ប៉ុន្តែ​ដោយសារ​ឆ្នាំនេះ​ស្រូវ​បាន​ថ្លៃ ដូចនេះ​បងប្អូន​ក៏​ចេះតែ​ប្រឹង​ដាំ​ដុះ ។ ទោះបីជា​យ៉ាងណា ក៏​យើង​នៅ​តែ​ប្រឹង​ជួយ ហេតុនេះហើយ​ទើប​ពេល​នេះ​ទឹក​ក្នុង​ស្ទឹង​ត្រូវ​រីង​ដោយ​កន្លែង ។​

​ជា​ដំណោះស្រាយ​លើ​បញ្ហា​នេះ ឯកឧត្តម ចាន់ យុ​ត្ថា បាន​បញ្ជា​ឲ្យ​បើក​ទំនប់​ទឹក​នៅ​ត្រង់​ចំណុច​ឃុំ​ឫស្សី​ក្រោក ដើម្បី​ទម្លាក់​ទឹក​ទៅ​ផ្នែក​ខាងក្រោម​ខ្លះ តែ​ការបើក​នេះ​មិនមែន​បើក​ជា​អចិន្ត្រៃយ៍​ទេ ពោល​គឺ​នៅ​ពេល​ដែល​ផ្នែក​ខាងក្រោម​ទទួល​បាន​ទឹក​សមល្មម​ហើយ យើង​ត្រូវ​បិទ​ទំនប់​នេះ​វិញ​ភ្លាុម ហើយ​នៅពេល​ខាងក្រោម​ខ្វះ​ជាថ្មី ទើប​យើង​បើក​បញ្ជូន​ទៅ​ទៀត ។ ការ​ធ្វើ​ដូចនេះ គឺ​ដើម្បី​សន្សំសំចៃ​ទឹក​ទុកឲ្យ​បានល្អ ។​

​ស្ថានីយ​បូមទឹក ហ៊ុន សែន​ទី ៥២ និង ទី ៥៣ បានចាប់ផ្ដើម​ដំណើរការ​សាងសង់​ហើយ ស្ថិតក្នុង​ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ​

​តប​តាម​ការសន្យា​របស់ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម កាលពី​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ បាន​សម្រេច​ផ្តល់​ជូន​នូវ​ស្ថានីយ​បូមទឹក​ថ្មី ០២ កន្លែង ( ក្នុង ០១ កន្លែង មាន​បំពាក់​ក្បាល​ម៉ាស៊ីនបូមទឹក និង​ទុយោ​ដែល​មាន​អង្កត់ផ្ចិត ៣០០ ម​ម ចំនួន ០២​គ្រឿង ) ជា​អំណោយ របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទុក​ជា​ចំណង​ដៃ​ដល់​ប្រជា​កសិករ​នៅ​ក្នុង​ឃុំ​សឿ ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ ។​

​ស្ថានីយ​បូមទឹក ហ៊ុន​សែន ទី ៥២ និង ទី ៥៣ បាន​ចាប់ផ្តើម​អនុវត្ត​ដំណើរការ​សាងសង់​ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដែល​មក​ដល់ពេលនេះ​សម្រេចបាន 20% ហើយ​។ ជាក់ស្ដែង​ថ្ងៃទី ២១ ខែ​មករា ឆ្នាំ ២០១៩ ឯកឧត្តម ឈា ប៊ុន​រិទ្ធ អគ្គនាយក​កិច្ចការ​បច្ចេកទេស និង​សហការី​បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ និង​ណែនាំ​ដល់​មន្ត្រី​បច្ចេកទេស​ទទួលបន្ទុក​ការអនុវត្ត​សាងសង់ ឲ្យ​យកចិត្តទុកដាក់​គោរព​ទៅតាម​បទដ្ឋាន​បច្ចេកទេស ៕ ​ដោយ​ ៖​ កូឡាប​

 

×