Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ​.​ជ​.​ប ឆ្លើយតប​ទៅនឹង​លិខិត​របស់​សហភាព​អឺរ៉ុប ព្យួរ​ជំនួយ​របស់​ខ្លួន មកកាន់​គ​.​ជ​.​ប​

​ភ្នំពេញ​៖ ឆ្លើយតប​ទៅនឹង​ការប្រកាស​ព្យួរ​ជំនួយ របស់​សហគមន៍​អឺរ៉ុប មកលើ​ការរៀបចំ​ការបោះឆ្នោត នៅក្នុង​ប្រទេស​កម្ពុជា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នៅ​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ដោយ​បាន​សម្តែង​ការសោកស្តាយ​ចំពោះ​ការសម្រេច​ព្យួរ​ជំនួយ​នេះ​ដោយ​បាន​បញ្ជាក់​អំពី​មូលហេតុ​ចំនួន​៣​ចំណុច ។​

​នៅ​សេចក្តីថ្លែងការណ៍​របស់​គ​.​ជ​.​ប បាន​បញ្ជាក់​ជូន​សហគម​ន៍​អឺរ៉ុប​ចំនួន​៣​ចំណុច​ដូចជា​៖
១៖ សហភាព​អឺរ៉ុប គួរតែ​យល់ថា គ​.​ជ​.​ប អនុវត្ត​ការងារ​ជា​អ្នកបច្ចេកទេស ហើយ​សហភាព​អឺរ៉ុប​មិន​ត្រូវ​យក​រឿង​របស់​តុលាការ និង​បញ្ហា​នយោបាយ មក​ដោះស្រាយ​ជាមួយ នឹង​ការងារ​បច្ចេកទេស​របស់ គ​.​ជ​.​ប ទេ​។​

២៖ ទោះ​ស្ថិតនៅ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ គ​.​ជ​.​ប នៅ​តែ​រក្សា​គោលដៅ​ចម្បង​ទាំងពីរ ដែល គ​.​ជ​.​ប បាន​អនុវត្ត​ក្នុង​ការបោះឆ្នោត​ឆ្នាំ​២០១៧ កន្លងមក​នេះ​ដដែល នោះ​គឺ​ពលរដ្ឋ​ខ្មែរ ត្រូវ​មាន​ឈ្មោះ​ត្រឹមត្រូវ ក្នុង​បញ្ជី​បោះឆ្នោត ហើយ​សិទ្ធិ​សម្តែង​មតិ​តាមរយៈ​សន្លឹកឆ្នោត ត្រូវតែ​បាន​រាប់​យ៉ាង​ត្រឹមត្រូវ​បំផុត គ្មាន​លម្អៀង​ទៅ​រក​គណបក្ស​នយោបាយ​ណាមួយ​នោះ​ទេ​។ ហើយ​ក៏​ដោយសារ​តែ គ​.​ជ​.​ប អន​វុត្ត​បាន​ដូច​គោលដៅ​ទាំងពីរ​ខាងលើ​នេះ​ហើយ ទើប​សហភាព​អឺរ៉ុប​វាយ​តម្លៃ​ក្នុង​សេចក្តីថ្លែងការណ៍​ព័ត៌មាន ចុះ​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៧ របស់​ខ្លួន​ថា​៖ “​សហភាព​អឺរ៉ុប​រីករាយ​ក្នុង​ការគាំទ្រ​ដល់​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ របស់​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០១៧ ដែល​មាន​ការទទួលស្គាល់​យ៉ាង​ទូលំទូលាយ​ថា ត្រូវបាន​រៀបចំ​ដោយ គ​.​ជ​.​ប ប្រកប​ដោយ​វិជ្ជាជីវៈ ព្រមទាំង​មាន​ស្តង់ដារ តម្លាភាព និង​កម្រិត​ទុកចិត្ត​ខ្ពស់​។ អត្រា​អ្នក​ទៅ​បោះឆ្នោត​មាន​កម្រិត​ខ្ពស់ គឺជា​សញ្ញា​នៃ​ភាពជឿ​ទុកចិត្ត​ទៅលើ​ប្រព័ន្ធ​បោះឆ្នោត ហើយ​លទ្ធផល​នៃ​ការបោះឆ្នោត ត្រូវបាន​មើលឃើញថា បាន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​ពិតប្រាកដ​របស់​អ្នកបោះឆ្នោត​”​។ ហេតុនេះ តើ​មាន​ហេតុផល​អ្វី​ដែល​អាច​វាយតម្លៃ គ​.​ជ​.​ប ថា ការបោះឆ្នោត ឆ្នាំ​២០១៨ ខាងមុខ មិន​មាន​លក្ខណៈ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ទៅវិញ​? បើ​មេដឹកនាំ គ​.​ជ​.​ប នៅ​ដដែល​? សមាជិក គ​.​ជ​.​ប ភាគច្រើន​នៅ​ដដែល​? មន្ត្រី គ​.​ជ​.​ប រាប់រយ​នាក់​នៅ​ដដែល​?

ទី​៣៖ សហប្រតិបត្តិការ​របស់ គ​.​ជ​.​ប កន្លង​មក​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ គឺ​ប្រកបដោយ​សុច្ឆន្ទៈ បង្ហាញ​ឱ្យ​ឃើញ​ផ្ទាល់​ភ្នែក​ពី​តម្លាភាព ដែល គ​.​ជ​.​ប រៀបចំ​ការបោះឆ្នោត​នេះ ហើយ​លទ្ធផល​បាន​បង្ហាញ​យ៉ាងច្បាស់ ពី​សាធារណ​មតិ​ជាតិ និង​អន្តរជាតិ​រួច​ទៅហើយ​ដែរ​។ ខាងមុខនេះ គ​.​ជ​.​ប នៅតែ​បន្ត​រក្សា​ជំហរ​ដដែល ហើយ​នៅតែ​ស្វាគមន៍​តែ​ចំពោះ​ជំនួយ​អន្តរជាតិ​ណា ដែល​ប្រកបដោយ​សុច្ឆន្ទៈ​ពិតប្រាកដ​។​

​គ​.​ជ​.​ប សូម​បញ្ជាក់​ដែរ​ថា គ​.​ជ​.​ប បានគ្រោង​ថវិកា​គ្រប់គ្រាន់​សម្រាប់​ការ​រ​បៀ​ចំ​ការបោះឆ្នោត​នេះ រួចរាល់​ហើយ​។ ការសម្រេច​របស់​សហ​ភាព​អឺរ៉ុប ជា​សិទ្ធិ​យល់​ឃើញ​របស់ សហភាព​អឺរ៉ុប រីឯ​សេចក្តីថ្លែងការណ៍​ខាងលើ ជា​សិទ្ធិ​យល់​ឃើញ​របស់ គ​.​ជ​.​ប ដែរ​។​

​បើ​តាម​សេចក្ដីប្រកាស​ព័ត៌មាន សហភាព​អឺរ៉ុប នៅ​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៧ បាន​ផ្សព្វផ្សាយ​ថា ដោយសារ​សេចក្ដីសម្រេច​របស់​តុលាការ​កំពូល​កម្ពុជា​កា​លពី​ថ្ងៃទី ១៦ ខែ វិច្ឆិកា ក្នុង​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) គណៈកម្មការ​អឺរ៉ុប​បាន​សម្រេចចិត្ត​ព្យួរ​ជំនួយ​របស់​ខ្លួន​សម្រាប់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។​

​សហភាព​អឺរ៉ុប​រីករាយ​ក្នុង​ការគាំទ្រ​ដល់​ដំណើរការ​រៀបការ​ចំ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​/ សង្កាត់​របស់​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃ​ទី ៤ ខែ មិថុនា ឆ្នាំ ២០១៧ ដែល​មាន​ការទទួលស្គាល់​យ៉ាង​ទូលំទូលាយ​ថា ត្រូវបាន​រៀបចំ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ប្រកប​ដោយ​វិជ្ជាជីវៈ ព្រមទាំង មាន​ស្តង់ដារ តម្លាភាព និង​កម្រិត​ទុកចិត្ត​ខ្ពស់​។ អត្រា​អ្នក​ទៅ​បោះឆ្នោត​មាន​កម្រិត​ខ្ពស់​គឺ​ជា​សញ្ញា​នៃ​ភាពជឿ​ទុកចិត្ត​ទៅលើ​ប្រព័ន្ធ​បោះឆ្នោត ហើយ​លទ្ធផល​នៃ​ការបោះឆ្នោត​ត្រូវ​បាន​មើលឃើញថា បាន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​ពិតប្រាកដ​របស់​អ្នកបោះឆ្នោត​។​

​ទោះជា​យ៉ាងនេះ​ក្ដី ចាប់តាំងពី​ពេលនោះ​មក វិធានការ​ជា​បន្តបន្ទាប់​ត្រូវបាន​អាជ្ញាធរ​អនុវត្ត​ទៅលើ គណៈបក្ស​ប្រឆាំង​ដ៏​ធំ​ជាង​គេ​ដែល​ទទួលបាន​សំឡេងឆ្នោត​ចំនួន ៤៤,៥% នៅក្នុង​ការបោះឆ្នោត​ជ្រើស រើស អង្គនីតិបញ្ញត្តិ​កាលពី​ឆ្នាំ ២០១៣ និង​ចំនួន ៤៣,៨% នៅក្នុង​ការបោះឆ្នោត​ថ្នាក់​មូលដ្ឋាន​កាលពី​ឆ្នាំ​២០១៧ ។​

​សេចក្ដីសម្រេច​រំលាយ​គណៈបក្ស​សង្គ្រោះ​ជាតិ និង​ការបែងចែក​អាសនៈ​រដ្ឋសភា និង​ក្រុមប្រឹក្សា ឃុំ​/​សង្កាត់ ទៅ​ឲ្យ​គណបក្ស​ដទៃ គឺជា​ការ​បដិសេធចោល​នូវ​ការជ្រើសរើស​របស់​ពល​រដ្ឋ​ដែល​បាន​បោះ ឆ្នោត​ជូន​គណបក្ស​នេះ​នៅ​ក្នុង​ការ​ឆ្នោត​ឆ្នាំ ២០១៣ និង​ឆ្នាំ ២០១៧​។​

​សេចក្ដីសម្រេច​រំលាយ​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​ក៏​មានន័យ​ផង​ដែរ​ថា គណបក្ស​នេះ​នឹង​មិន​អាច ចូលរួម​ក្នុង​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នៅ​ឆ្នាំ ២០១៨ ខាងមុខ​នេះ​បាន​ឡើយ​។ នៅក្នុង ដំណើរ​ការបោះឆ្នោត​មួយ​ដែល​គណបក្សប្រឆាំង​ត្រូវ​បាន​ផាត់​ចេញ​តាម​ទំនើងចិត្ត​នេះ ក៏​មិន​អាច​ត្រូវបាន មើលឃើញថា​មាន​ភាពស្របច្បាប់​បានដែរ ៕​ ដោយ ៖ បញ្ញាស័ក្តិ

×