អ្នកបើកបររថយន្តដឹកជញ្ជូនអង់គ្លេសរងការចោទប្រកាន់ថា បានបង្កគ្រោះថ្នាក់សម្លាប់មនុស្សដោយបើកបររថយន្តបណ្តើរស្វែងរកភាពយន្តក្តៅសាច់បណ្តើរ។
អ្នកបើកបររថយន្តម្នាក់ បានស្លាប់ ព្រោះតែបុគ្គលម្នាក់ទៀតដែលបើករថយន្តបណ្តើររកភាពយន្តក្តៅសាច់បណ្តើរ “បំបុកចំ” -នេះបើតាម Mirror។
Kerry Pemberton, អាយុ ៥៥ឆ្នាំ បានស្លាប់ក្រោយគ្រោះថ្នាក់មួយលើផ្លូវហាយវ៉េ M69 នៅ Leciestershire ប្រទេសអង់គ្លេស កាលពីខែ ៥/២០១៦។ តាមព័ត៌មាននៃសវនាការមួយទើបប្រព្រឹត្តទៅអ្នកបើកបរ Felix Gillon រងការចោទប្រកាន់ថា ជាអ្នកនាំហេតុធ្វើឲ្យលោក Pemberton ប៉ុន្តែ Gillon បានបដិសេធចោលការចោទ ។ ទន្ទឹមនោះ Gillon ក៏នៅបានបដិសេធការចោទប្រកាន់ថាបានកម្ទេចស៊ីមទូរស័ព្ទ ហើយគ្រវែងចោល។
បណ្តាអយ្យការបានចោទប្រកាន់ថា Gillon បានស្វែងរកមើលភាពយន្តអាសអាភាស ទើបបុកចំ Pemberton ព្រោះពេលនោះលោក Pemberton បានដើរចេញពីរថយន្ត ឈរទៅម្ខាងផ្លូវរង់ចាំគេមកជួសជុលរថយន្តដែលខូច។
Martin Broughton នោះ ភស្តុតាងលើនាឡិកាល្បឿន បង្ហាញឲ្យឃើញថា រថយន្តនេះ មានចលនារអាក់រអួល ខណៈពេលដែលទូរស័ព្ទរបស់អ្នកបើកបររូបនោះកំពុងស្វែងរកខ្សែភាពយន្តអាសអាភាសក្នុងគេហទំព័រ។
នៅក្នុងតុលាការ ជនជាប់ចោទ Gillon ប្រកាសថា ខ្លួនបានកាច់ចោលស៊ីមទូរស័ព្ទ រួចគ្រវែងទូរស័ព្ទចោលដោយសារតែវាបានខូចខាតក្រោយពេលគ្រោះថ្នាក់ចរចាកើតឡើង។ អយ្យការបានបញ្ជាក់ ក្រោយគ្រោះថ្នាក់កើតឡើងGillon បានទូរស័ព្ទ ៣លើកឯណោះ។
លើសពីនោះទៀត អយ្យការ James Bide-Thomas និយាយថា ៤នាទី មុនពេលប៉ះទង្គិច ទូរស័ព្ទរបស់ Gillon បានចូលមើលវេបសាយ ២៦ តាមរយៈឧបករណ៍ស្វែងរក “តារាសម្តែងភាពយន្តអាសអាភាស candy love”៕ ចន្ទ្រា