នៅប្របមាត់ទន្លេ Hudson នៅបុរីញ៉ូវយ៉ក ចម្ងាយមិនបាន ១០០ម៉ែត្រផង ពីផ្នូររបស់ប្រធានាធិបតីអាមេរិកជំនាន់ទី ១៨ Ulysses S.Grant មានផ្នូររបស់កុមារម្នាក់ ហើយក្បែរនេះមានផ្ទាំងក្តាមួយកត់ត្រាទុករឿងថា ៖ នៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ១៧៩៧ ក្មេងប្រុសអាយុ ៥ឆ្នាំម្នាក់ បានជ្រុលជើងធ្លាក់ពីលើជញ្ជាំងភ្នំហើយស្លាប់ ។ ឪពុកម្តាយរបស់កុមារនោះពិតជាខ្លោចផ្សាក្នុងចិត្ត និងអស់សង្ឃឹម ក៏បានរៀបចំបញ្ចុះសពកូននៅក្បែរកន្លែងដែលវាស្លាប់ ។
ក្រោយមកព្រោះតែជីវភាពមានការលំបាក ឪពុករបស់ក្មេងប្រុសអភ័ព្វបង្ខំចិត្តត្រូវលក់ដីនោះ ប៉ុន្តែមានកិច្ចសន្យាអមភ្ជាប់ជាមួយសំណូមពរពិសេសដល់ម្ចាស់ក្រោយៗគឺ ៖ ចូររក្សាទុកផ្នែកដីដែលមានផ្នូររបស់កូនខ្លួន ។
ម្ចាស់ថ្មីបានយល់ព្រមនឹងលក្ខខណ្ឌនេះ ហើយបានសរសេរវាក្នុងកិច្ចសន្យាទិញ-លក់តែម្តង ។ ១០០ឆ្នាំបានកន្លងផុតផ្ទៃដីនេះបានប្តូម្ចាស់ជាច្រើន ប៉ុន្តែផ្នែកដីដែលមានផ្នូររបស់កុមារនោះ នៅ…រក្សាទុកដដែល ។
ផ្នូររបស់ក្មេងអភ័ព្វ
…ឆ្នាំ ១៨៩៧ ផ្ទៃដីនេះត្រូវបានជ្រើសរើសធ្វើជាកន្លែងបញ្ចុះសពរបស់ប្រធានាធិបតី Ulyssas S.Grant ។ ប៉ុន្តែប្រកាដែលធ្វើឲ្យមនុស្សទាំងឡាយរំភើបចិត្តនោះគឺផ្នូររបស់កុមារនេះ នៅបន្តត្រូវបានរក្សាទុកនៅកន្លែងដដែល -ហេតុនេះបានក្លាយជា “អ្នកជិតខាង”របស់ប្រធានាធិបតី Grant ។
១០០ឆ្នាំទៀតបានកន្លងផុតទៅ ដល់ខែ កក្កដា ឆ្នាំ ១៩៩៧ នាឱកាសបុណ្យខួបអនុស្សាវរីយ៍ ១០០ឆ្នាំ ថ្ងៃបញ្ចុះសពលោក Grant អភិបាលក្រុងញូវយ៉ក បានមកកាន់ទីនេះដើម្បីប្រារព្ធពិធីរំលឹកគុណ ហើយក៏បានបញ្ជាគេឲ្យជួសជុលផ្នូរអតីតប្រធានាធិបតី និងជួសជុលផ្នូរឲ្យ…កុមារអភ័ព្វនោះផងដែរ ។
អ្វីដែគួរនិយាយគឺ ៖ កិច្ចសន្យារបស់មនុស្សអូសបន្លាយដល់ទៅ ២០០ឆ្នាំ ពិតជាអំណះអំណាងមួយបញ្ជាក់ឲ្យឃើញថា ៖ ជាមនុស្សកុំថាឡើយនៅរស់ទោះបីស្លាប់រយឆ្នាំ អ្វីដែលបាន “សម្រេច” គឺពុំអាចប្រែប្រួលបាន ហើយនេះជាតម្លៃធំបំផុត -មេរៀនមួយគប្បីចងចាំ។
ពុំមែនអាងអំណាចចង់ធ្វើអ្វីក៏បាននោះទេ! ស្លាប់ទៅកុំឲ្យគេដៀលណា៎! ។
ចន្ទ្រា