Thursday, February 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពីរ​នាក់​ប្តី​ប្រពន្ធ​បាន​បញ្ជូន ទៅ​តុលាការខេត្ត​បាត់ដំបង ករណី​បន្លំ​លួច មាស​ចំនួន​១០​ដំឡឹង ពី​អាជីវករ​ស្រុក​គាស់ក្រឡ

​បាត់ដំបង ​៖ នគរបាល​ខេត្តបាត់ដំបង​តាម​ស្វែងរក​ក្រុម​មុខសញ្ញា​ឆ្លងខេត្ត ដែល​បន្លំ​លួច​ទ្រព្យសម្បត្តិ (​មាស​ចំនួន​១០​ដំឡឹង​)​ពី​អាជីវករ​ផ្សារ​ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង ហើយ​ជន​ស័​ង្ស​យ​ទាំងពីរ​នាក់​បាន​បញ្ជូន ទៅ​សាលាដំបូង​ខេត្តបាត់ដំបង នៅ​ថ្ងៃទី​៦​កុម្ភៈ​នេះ​។​

​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា ពីថ្ងៃ​ទី ៥ ខែកុម្ភៈ ឆ្នាំ​២០១៩ ដោយ​អនុវត្តតាម​បទបញ្ជា​របស់លោក ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាន​ន​នគរបាល​ខេត្តបាត់ដំបង និង​ដោយ​អនុវត្តតាម​ដីកា​បង្គាប់​របស់​អយ្យកា​រ​អម​សាលាដំបូង​ខេត្តបាត់ដំបង ឧ​ត្ត​ម​សេនីយ៍​ត្រី ជេ​ត វណ្ណ​នី ស្នងការរង​ផែន​ការងារ​ព្រហ្ម​ទ័​ណ្ឌ បាន​ដឹកនាំ​កម្លាំង​ក្នុង​ផែន​សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម នាំខ្លួន​ជន​ស្ស័​យ​ចំនួន​០២​នាក់​ពាក់​ព័​ន្ឋ​ករណី​(​បន្លំ​លួច​យក​មាស​ចំនួន​១០​ដំឡឹង​) កាលពី​ថ្ងៃទី​៣០ ខែ មករា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្សារ​គាស់ក្រឡ ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង​។​

​ជន​ស័​ង្ស​យ​ទាំងពីរ​នាក់​ឈ្មោះ​ឡោ ថុល​ភេទ​ប្រុស អាយុ​៤៩ ឆ្នាំ (​ជា​ប្តី​) និង​ឈ្មោះ​ឡុង ស្រី ភេទ​ស្រី អាយុ​៤៥​ឆ្នាំ​(​ជា​ប្រពន្ធ​) រស់នៅ​ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ។​

​សូមបញ្ជាក់​ជូន​ថា កាលពី​ព្រឹក​ថ្ងៃទី ៣០ ខែ មករា ឆ្នាំ​២០១៩ ជន​ស័​ង្ស​យ​មួយក្រុម​បានធ្វើ​សកម្មភាព (​បន្លំ​លួច​យក​មាស​ចំនួន​១០​ដំឡឹង​) ពី​អាជីវករ​លក់ដូរ​នៅ​ផ្សារ​ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង​ឈ្មោះ ហ៊ីង សុផល ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ ក្នុងពេលដែល​ម្ចាស់ទ្រព្យ​បាត់​ការប្រុងប្រយ័ត្ន ហើយ​ក្រុម​ជនល្មើស​គេចខ្លួនបាត់​។​

​បច្ចុប្បន្ន​ជន​ស័​ង្ស​យ​ទាំងពីរ​នាក់​បាន​បញ្ជូន ទៅ​សាលាដំបូង​ខេត្តបាត់ដំបង​ចាត់ការ​តាម​ផ្កូ​វ ច្បាប់ ដោយឡែក​មុខសញ្ញា​ពាក់ព័ន្ធ​ផ្សេងទៀត កំពុង​សហការ ជាមួយ​នគរបាល​ខេត្តពោធិ៍សាត់ និង​ខេត្តកំពង់ឆ្នាំង​ស្រាវជ្រាវ​បន្ ត​៕ ដោយ ​៖​ កូ​ឡាប​

×