នាង Elizabeth Arellano អាយុ ២៦ឆ្នាំ ត្រូវបានគេរកឃើញសាកសពនៅក្នុងបឹងមួយក្បែរផ្ទះនៅរដ្ឋតិចសាស់ ។ មុននោះនាងបានបាត់ខ្លួន បន្ទាប់ពីទៅដើរលេងជាមួយមិត្តរួមការងារអំឡុងខែមេសា ឆ្នាំ ២០១៦ ។
ឃាតករលើកដៃសម្លាប់ភរិយាយ៉ាងសាហាវ Rodolfo ។
ស្មានមិនដល់ថានៅពេលរកឃើញសាកសពនោះ ឃាតករដែលគ្មានអ្នកណានឹកស្មានដល់ -ប្តីរបស់ជនរងគ្រោះ Rodolfo -បានចេញមុខសារភាព ។
ឃាតករសាហាវរូបនេះបានសារភាពថា ៖ ខ្លួនគេខឹងសម្បារយ៉ាងខ្លាំងក្រោយពេលដឹងថាភរិយាមាន “បំណង” លែងលះ ។
រួមរស់ជាមួយគ្នា ១៣ឆ្នាំមានកូន ៤នាក់ក្តី តែវាពុំបាននឹកនាដល់ឡើយ ។
នៅពេលរកឃើញសាកសពភរិយា ឃាតកររូបនេះយល់ថាបើមិនចេញមុខសារភាពទេនោះសវនាការនឹងត្រូវប្រហារជីវិត ។ ចុងក្រោយដើម្បីរក្សាជីវិតដ៏”គ្មានតម្លៃ”របស់វា ទើបវាចេញសារភាព ដែលពេលនេះត្រូវបានកាត់ទោសឲ្យជាប់គុកអស់១ជីវិត ។
កន្លែងដែលជនរងគ្រោះត្រូវឃាតករសម្លាប់ទម្លាក់ចុះ ។
អនិច្ចា! តើជីវិតក្មេង៤នាក់នោះទទួលអារម្មណ៍បែបណាទៅ!? ចន្ទ្រា