តាម News.com.au Dane Gillespie នៅ Belfast ភាគខាងជើង Ireland កាលពីសប្តាហ៍មុនស្រាប់តែឃើញក្នុងគណនីរបស់ខ្លួន បានទទួលទឹកប្រាក់ ៨,៩លានផោនអង់គ្លេស ។ តាមដឹងយាយរបស់យុវជននេះបានផ្ទេរប្រាក់ឲ្យចៅ ៨.៩០០ផោនអង់គ្លេស ។
អ្នកស្រី Caroline ជាម្តាយនិយាយថា កូនរបស់គាត់ពិតជាអរឡើងវង្វេងវង្វាន់ព្រោះទឹកលុយសន្ធឹកសន្ធាប់នេះ ។ វាស្រែកថា ខ្ញុំនឹងទិញឡាន Porshche…។ល។ តែខ្ញុំបានឃាត់ហើយទូន្មានថា ៖ “កុំប្រញាប់ជ្រុល នោះពុំមែនជាលុយរបស់កូនទេ ។ ត្រូវពិនិត្យរឿងនេះឲ្យច្បាស់លាស់សិន ។
ស្ត្រីជាម្តាយពោលបន្ត ៖ “ចំពោះក្មេងម្នាក់ ស្រាប់តែ១ថ្ងៃក្លាយជាសេដ្ឋីពិតជារឿងពិបាកបន្ទោសណាស់!” ប៉ុន្តែវានេះទទូចចេញទៅទិញរបស់របរ ។
ពិតដូចការស្មានរបស់នារីជាម្តាយ ធនាគារបានរកឃើញ… កំហុស ។ អ្នកនាំពាក្យសហការថ្លែងថា ៖ “នេះជាឧប្បទ្ទវហេតុមានការច្រឡំបន្ថែមលេខ០មែន តែទឹកប្រាក់ពុំបានបញ្ចូនដូចនេះឡើយ” ។
…ទោះយ៉ាងណាក៏គាត់បានធ្វើ “សេដ្ឋី” ប៉ុន្មានម៉ោងដែរតើ! ៕ ចន្ទ្រា