ភ្នំពេញ៖ មេប៉េអឹមខេត្តរតនគិរី លោក គឹម រស្មី ក្នុងកម្មវិធីខួនកំណើតកូន លោកបានចំណាយលុយរហូតដល់ កន្លះលានដុល្លារអាមេរិក ចែកឲ្យកូនៗដើម្បីបើកមុខរបរចិញ្ចឹមជីវិតផ្ទាល់ខ្លួន។ ជាមួយគ្នានោះ ក្នុងកម្មវិធីបងប្អូននិងសាច់ញាតិជាច្រើន បានសម្តែងនូវការកោតសរសើរ លោក គឹម រស្មី បើទោះបីជាខំធ្វើជាប៉េអឹមប្រាក់ខែ ត្រឹមតែជាងមួយលានរៀលប៉ុណ្ណោះ លោកក៏អាចសន្សំលុយទុកចែកកូនចៅរបស់លោក សម្រាប់ទុកជាដើមទុនរកស៊ីចិញ្ចឹមជីវិត ។ ចំណែកប៉េអឹមផ្សេងទៀត ក៏អាចរៀនសូត្រតាមលោក គឹម រស្មី ផងដែរ។ ត្រឹមលោក គឹម រស្មី មានលុយសន្សំទុកច្រើនប៉ុណ្ណឹងហើយ ចុះទម្រាំអស់លោកដែលមានឋានៈធំជាងលោក គឹម រស្មី តើសល់លុយសន្សំប៉ុនណាទៅ!។
បណ្តាញសង្គមជាច្រើន បានលើកឡើងថា អ្នកណាថាខ្មែរក្រ????? ស្រុកខ្មែរ មិនក្រទេបងប្អូនៗ មើលតែគ្រួសារ លោក គឹម រស្មី មេប៉េអឹមខេត្តរតនគិរីទៅ គ្រាន់តែ ក្នុងឱកាសខួបកំណើតភរិយាគាត់ៗ ចែកលុយឲ្យកូនគាត់ ក្នុងម្នាក់ៗ ១០ម៉ឺនដុល្លារ នេះ មិនទាន់គិតដល់ដីធ្លីផ្ទះសម្បែងផង…។ល។
វីដេអូរបស់លោក គឹម រស្មី មេបញ្ជាការអាវុធហត្ថខេត្តរតនគិរី បានចែកលុយដល់កូនៗរបស់ខ្លួន ជាសាធារណៈ ដើម្បីបង្កើតមុខរបររកស៊ីនេះ ក៏ត្រូវបានបង្ហោះដោយគណនីយ្យេហ្វេសប៊ុកមួយឈ្មោះថា Gee Yong អមដោយ កាប្រើប្រាស់សម្ភារៈនិយមរបស់លោក គឹម រស្មី ផងដែរ។
ក្នុងកម្មវិធីខួបកំណើតកូនរបស់ខ្លួនកាលពីយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ មេបញ្ជាការអាវុធហត្ថខេត្តរតនគិរី ក៏បានបញ្ជាក់យ៉ាងច្បាស់ពីបំណងរបស់ខ្លួនថា យកត្រីតូច ស្ទូចយកត្រីធំ ជាដើម។
នេះពិតជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល និងស្មានមិនដល់មែន ដែលលោក គឹម រស្មី មានឋានៈត្រឹមមេប៉េអឹមខេត្ត តែលោកមានលទ្ធភាព សន្សំលុយពីប្រាក់ខែមន្ត្រីរាជការ ឬរកស៊ីដោយកម្លាំងញើសឈាមផ្ទាល់ខ្លួន ចែកលុយដល់កូនៗ៥នាក់ ដែលក្នុងម្នាក់ៗទទួលបានចំនួន១០ម៉ឺនដុល្លារអាមេរិក។ តាមឃ្លីបវីដេអូ នោះ លោក គឹម រស្មី បាន ហែកសែក ចែកកូនៗទាំង៥នាក់ជាការដូចូលឆ្នាំចិន ។
លោក រស់ សារុម ប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា៖ “សែកពិតឬសែកស្អុយឬ ចំការកៅស៊ូ ឬចំការម្រេច” ឧត្តមសេនីយ៍ គឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តរតនគិរី សូមបំភ្លឺឲ្យច្បាស់ជូនសាធារណជន ។
តាមរយៈ ខ្សែរអាត់វីដេអូ ខ្ញុំមានបំណងប្តឹង ACU បើកកញ្ចប់ប្រកាសទ្រព្យសម្បត្តិរបស់គាត់ ដើម្បីបង្ហាញភាពស្អាតស្អំជូនគាត់ ព្រោះមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ ក្នុងក្របខ័ណ្ឌមុខងារសាធារណៈ ដូចខុសប្រក្រតី សូម្បីនាយឧត្តមសេនីយ៍ សៅ សុខា មេលោកផ្ទាល់ ជាទូទៅបើករថយន្តស៊េរីអន់ខ្លួនឯងទៅធ្វើការនៅឡើយ តើលោក គឹម រស្មី ក្លាហានហ៊ានបកស្រាយទេ?៕ ដោយ ៖ បញ្ញាស័ក្តិ