ខេត្តបន្ទាយមានជ័យ ៖ លោក វរសេនីយ៍ទោ ឃឹម ចិត្រា នាយប៉ុស្ត៍នគបាលអន្តោប្រវេសន៍ ប្រចាំច្រកទ្វារអន្ថរជាតិប៉ោយប៉ែត កំពុងតែពង្រឹងអំណាចរបស់ខ្លួន ថែមទាំងបង្កើនអំពើពុករលួយកាន់តែខ្លាំងទ្វេឡើង។ ពាក់ព័ន្ធករណីនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ តាមរយៈផេកហ្វេសប៊ុក នៅថ្ងៃទី១៤កុម្ភៈនេះ បានសូមជម្រាបជូនដល់សាធារណជនឲ្យបានជ្រាបថា ក្រោយពីបានទទួលព័ត៌មានទាំងនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វេីការកោះហៅមន្ត្រីទទួលខុសត្រូវច្រកទ្វារព្រំដែនមកសាកសួរ និងកំពុងចាត់វិធានការស្រាវជ្រាវចំពោះករណីនេះ យ៉ាងយកចិត្តទុកដាក់បំផុត។
លោក វរសេនីយ៍ទោ ឃឹម ចិត្រា ដែលរងនូវការចោទប្រកាន់អំពើពុករលួយ មានដូចជា៖
១/ជម្រិតយកប្រាក់ពីពលរដ្ឋ ក្នុងម្នាក់ៗ៥០បាត(លុយថៃ)ឬស្មើនឹង៧០០០រៀល ក្នុងការប្រថាប់ត្រាលើបណ្ណ័ព្រំដែន ចេញពីប្រទេសកម្ពុជា ចូលទៅប្រទេសថៃ តាមច្រកទ្វារអន្ថរជាតិប៉ោយប៉ែត។
២/ធ្វើលិខិតបញ្ជាក់១សន្លឹកតម្លៃ២០០បាត នឹង៥០០បាតផ្សេងទៀត សម្រាប់ថតកាតចូលប្រទេសថៃ ។
៣/ធ្វើលិខិតបញ្ជាក់១សន្លឹក តម្លៃ២០០បាត នឹង៤០០បាតផ្សេងទៀត សម្រាប់ថតកាតចូលទៅដីថៃ ចំពោះពលរដ្ឋមកពីតាមបណ្ដាខេត្ត ក្រៅពីក្រុងប៉ោយប៉ែត។
៤/ជម្រេតយកលុយ៣០០បាទ ក្នុង១ខែ ពីអ្នករត់ម៉ូតូឌុបនៅគល់ស្ពានមិត្តភាព កម្ពុជា-ថៃ។
៥/ជម្រឹតទាលុយពីអ្នករត់ម៉ូតូកង់៣ ម្នាក់៦០០បាទក្នុង១ខែ។
៦/ជម្រឹតទាលុយពីអ្នក លក់ចំណីអាហារតាមរទេះរុញ ម្នាក់ក្នុង១ខែ ចាប់ពី១៥០០-២០០០ រហូតដល់៦០០០បាត ។
ចំណុចទី៥នឹងទី៦ គឺលោកវរសេនីយ៍ឯក ទេព សម្បត្តិ នាយរងប៉ុស្ត៍ ជាអ្នកក្ដោបសេដ្ឋកិច្ច ។
គួររំលឹកផងដែរថា ការជម្រឹតយកលុយបែបនេះ គឺជាអំពើល្មើសច្បាប់យ៉ាងធ្ងន់ធ្ងរ ជាបទឧក្រិដ្ឋ ជាប់ពន្ធនាគារ នឹងពិន័យជាប្រាក់ ដែលមានចែងនៅក្នុងច្បាប់ ប្រឆាំងអំពើពុករលួយ ។ក្រៅពីនោះនាយប៉ុស្ត៍រូបនេះ នៅបានប្រើកូនចៅក្រោមបង្គាប់ឲ្យចាំជំរិតទារលុយ ពីបងប្អូនពលករ កម្មករ នឹងអាជីវករខ្មែរ ដែលឆ្លងដែនតាមច្រកទ្វារខាងលើ ដោយមានការសហការជាមួយ មេនគបាលអន្តោប្រវេសន៍ថៃ ឈ្មោះ បិន សហការគ្នា ប្រព្រឹត្តអំពើពុករលួយឆ្លងដែន។សូមជំរាបថា នៅក្នុងកិច្ចព្រមព្រៀង រវាងប្រមុខរាជរដ្ឋាភិបាលទាំង២ កម្ពុជា-ថៃ (MOU)ស្ដីពីការឆ្លងដែនទៅមក របស់ប្រជាពលរដ្ឋប្រទេសទាំង២ មិនអនុញ្ញាតិឲ្យមន្ត្រីមានសមត្ថកិច្ច ដែលឈរជើងនៅច្រកទ្វារខាងលើ ជម្រឹតយកលុយពីប្រជាពលរដ្ឋឡើយ ក៏ប៉ុន្តែលោក ឃឹម ចេត្រា នៅតែបន្តប្រឆាំងបទបញ្ជារ របស់ប្រមុខរាជរដ្ឋាភិបាល ធ្វើឲ្យប្រជាពលរដ្ឋក្ដៅក្រហាយ រីឯអ្នលទទួលអំរែកគឺ ប្រមុខរាជរដ្ឋាភិបាល។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចេញសេចក្ដីជូនដំណឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មាន បណ្ដាញសារព័ត៌មាន និង បណ្ដាញទំនាក់ទំនងសង្គម បានលើកឡើងអំពីបញ្ហាមិនប្រក្រតីរបស់មន្ត្រីនគរបាលនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដោយមានការអះអាងថា មន្ត្រីមួយចំនួនបានទាមទារប្រាក់ក្រៅផ្លូវការ ជាថ្នូរនឹងការបំពេញឯកសារលើលិខិតឆ្លងដែនចេញចូលប្រទេសថៃ។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមជម្រាបជូនដល់សាធារណជនឲ្យបានជ្រាបថា ក្រោយពីបានទទួលព័ត៌មានទាំងនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វេីការកោះហៅមន្ត្រីទទួលខុសត្រូវច្រកទ្វារព្រំដែនមកសាកសួរ និងកំពុងចាត់វិធានការស្រាវជ្រាវចំពោះករណីនេះ យ៉ាងយកចិត្តទុកដាក់បំផុត។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នឹងជម្រាបជូនសាធារណជនឲ្យបានច្បាស់លាស់ពាក់ព័ន្ធករណីនេះ ក្នុងពេលឆាប់ៗខាងមុខនេះ ៕ ដោយ ៖ បញ្ញាស័ក្តិ