តាកែវ ៖ លោក មូល វិចិត្រ អភិបាលរងខេត្តតាកែវ បានធ្វើការណែនាំទៅដល់អាជ្ញាធក្រុងដូនកែវត្រូវធ្វើយ៉ាងណាក្ដាប់ឲ្យបាននូវពត៌មាននៅក្នុងមូលដ្ឋានរបស់ខ្លូនជាពិសេស អំពីតម្រូវការរបស់ប្រជាពលរដ្ឋ ហើយត្រូវដោះស្រាយជូនពួកគាត់ឲ្យបានទាន់ពេលវេលា ។
ថ្លែងនៅក្នុងពីធីប្រកាសតែងតាំងអភិបាលរងក្រុងដូនកែវថ្មីចំនួន ២រូប នៅថ្ងៃរសៀលទី ១៣ ខែកុម្ភៈ ឆ្នាំ ២០១៩ ដែលប្រារព្ធធ្វើទ្បើងសាលប្រជុំសាលាក្រុងដូនកែវ លោក មូល វិចឹត្រ បានលើកឡើងថា ក្នុងនាមយើងជាថ្នាក់ដឹកនាំរបស់មូលដ្ឋាន អាជ្ញាធក្រុងដូនកែវត្រូវតែមានឆន្ទៈនិងម្ចាស់ការចំពោះការងាររបស់ខ្លួន ពោលគឺត្រូវធ្វើការបំរើសេវាជូនបងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលានិងត្រូវក្ដាប់ឲ្យបាននូវពត៌មានដែលបានកើតឡើងនៅក្នុងមូលដ្ឋាន ហើយត្រូវដោះស្រាយឲ្យបានទាន់ពេលវេលាជូនដល់បងប្អូនប្រជាពលរដ្ឋ ។
លោកអភិបាលរងខេត្តតាកែវបានមានប្រសាសន៏បន្តថា ក្នុងនាមយើងជាអ្នកផ្តល់សេវាជូនបងប្អូនប្រជាពលរដ្ឋ យើងត្រូវមានអក្បកិរិយាទន់ភ្លន់ ស្លូតបូត តែម៉ឺងមាត់ស្របទៅតាមតួនាទីរបស់ខ្លួន មិនមែនធ្វើទៅតាមតែចិត្តនិងទង្វើរបស់ខ្លួននោះទេ គឺត្រូវចេះបត់បែនទៅតាមកាលៈទេសៈ និងពេលវេលា ។ ហើយម្យ៉ាងទៀតនោះ ត្រូវផ្តល់សេវាឲ្យបានលឿនទៅតាមម្រូវការរបស់ប្រជាពលរដ្ឋហើយត្រូវជៀសវាងដាច់ខាតកុំឲ្យមានកំហុសឆ្គងណាមួយកើតឡើងដែលនាំឲ្យមានការរិះគន់ពីបងប្អូនប្រជាពលរដ្ឋ។
នៅក្នុងឱកាស់នោះលោកអភិបាលរងខេត្ត ក៏បានធ្វើការផ្តាំផ្ញើរទៅដល់លោក ស្រី ដា និងលោក នួន សំណាង ដែលត្រូវបានរាជរដ្ឋាភិបាលធ្វើការតែងតាំងជាអភិបាលរងក្រុងដូនកែវថ្មី ធ្វើយ៉ាងណាត្រូវខិតខំបំពេញការងារឲ្យបានល្អ និងបន្តចុះប្រមូលព័ត៍មានពីបងប្អូនប្រជាពលរដ្ឋ ដែលមានបញ្ហានៅក្នុងក្រុងដូនកែវ យកមកធ្វើការដោះស្រាយជូនពួកគាត់ឲ្យបានទាន់ពេលវេលានិងទទួលជោគជ័យផងដែរ៕ ដោយ ៖ តាកែវ