មន្ត្រីសាលាម្នាក់បានដាល់សិស្សសាលាអាយុ ១៧ ឆ្នាំម្នាក់ នៅត្រង់ជើង និងបានចាប់ក្របួចសក់របស់នាងភ្លើយឡើង នៅក្នុងវិទ្យាល័យមួយ នៃរដ្ឋ Pennsylvania (អាមេរិក) ។
វីដេអូដែលបានបង្ហោះនៅលើបណ្តាញសង្គមកាលពីថ្ងៃចន្ទទី០៤ ខែកុម្ភៈ បានបង្ហាញឲ្យឃើញមន្ត្រីសាលា បានចាប់រឹតយ៉ាងតឹងទៅលើសិស្ស២នាក់ ដោយចងដៃរបស់ពួកគេទៅក្រោយខ្នងរបស់ពួកគេ នៅឯវិទ្យាល័យ Hazleton Area ។
សិស្សម្នាក់អាចត្រូវបានលឺស្រែកខ្លាំងៗថា៖ «សូមដោះលែងខ្ញុំទៅ» នៅពេលកំពុងនាំយកទៅឆ្ងាយពីហាងកាហ្វេមួយ ។
ស្នងការប៉ូលីសស្រុកបានប្រាប់ស្ថានីយ៍វិទ្យុក្នុងស្រុកមួយថា ក្រុមមន្ត្រីទាំងនោះកំពុងប៉ុនប៉ងធ្វើឱ្យស្ថានភាពនេះកាន់តែរីករាលដាល ហើយត្រូវបានគេរិះគន់លើប្រព័ន្ធផ្សព្វផ្សាយសង្គម ចំពោះការគ្រប់គ្រងសិស្សដ៏ជ្រុសហួសបែបនេះ ៕