ឆ្នាំជូត ៖ ថ្ងៃនេះមានរឿងមិនល្អជាច្រើន ហើយអ្នកត្រូវប្រយ័ត្នប្រយែងក្នុងវិថីជីវិតរបស់ខ្លួន ។ ប្រាក់កាសត្រូវគ្រប់គ្រងឲ្យបានល្អបញ្ចៀសជួបរឿងចាញ់បោក ឬខាតបង់ ។ ពិសេសរឿងមនោសញ្ចេតនា អាចនឹងមិនបានដូចការទន្ទឹងរង់ចាំរបស់អ្នក ។ ជួនកាលអ្នកត្រូវការបានការយកចិត្តទុកដាក់តែបន្តិចប៉ុណ្ណោះគឺគ្រប់គ្រាន់ហើយ តែអ្នកនោះដោយអចេតនាបានភ្លេចថ្ងៃដ៏សំខាន់មួយនេះ ។ កុំព្រួយចិត្តអី និងសង្ឃឹមថាគេនឹងឆាប់ដឹងខុសនិងកែប្រែទាន់ពេល ។
-បុព្វហេតុ ៣ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៣ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ៦,៧ពិន្ទុ ។ ម៉ោងល្អ 5h-7h ។ ពណ៌លឿង , ត្នោត ។ ឆ្នាំអ្នកយកអាសា រោង , វក , រកា ។
ឆ្នាំឆ្លូវ ៖ ថ្ងៃនេះអ្នកអាចសម្រេចបានជោគជ័យ តែពុំមែនគ្រប់យ៉ាងសុទ្ធតែមកដល់ដោយងាយស្រួល ហើយនឹងត្រូវចំណាយកម្លាំងកាយចិត្តក៏ដូចសមត្ថភាពក្នុងការងារ ។ ចំពោះមនោសញ្ចេតនា ងាយប្រឈមនឹងការយល់ច្រឡំពេលអ្នកគ្មានពេលវេលាក្នុងថ្ងៃនេះ ។ ព្យាយាមបកស្រាយ និងកុំឲ្យខ្លួនក្លាយជាមនុស្សខ្វះការទទួលខុសត្រូវ ។
-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ០,៨ពិន្ទុ ។ ម៉ោងល្អ 15h-17h ។ ពណ៌ត្នោត , ទឹកក្រូច ។ ឆ្នាំអ្នកយកអាសា ចរ , ថោះ , កុរ ។
ឆ្នាំខាល ៖ ការងារអំណោយផលល្អបំផុត ។ បញ្ហាលុយកាក់មានដំណឹងរីករាយច្រើន ហើយងាយមានទំនាក់ទំនងល្អជាមួយអ្នករួមការងារ និងដៃគូ ។ អ្នកមានភាពប៉ិនប្រសប់ក្នុងការធ្វើជំនួញ និងបានកាក់កបគ្រប់អាជីវកម្ម ។ រឿងមនោសញ្ចេតនា ល្អប្រសើរ អ្នកនៅលីវចូរម្ចាស់ការបង្ហាញមនសិការរបស់ខ្លួននឹងទទួលបានការឆ្លើយតបគួរឲ្យរំភើបចិត្ត ។
-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៣ពិន្ទុ ។ មនោសញ្ចេតនា ៤ពិន្ទុ ។ លេខសំណាង ៤,៨ពិន្ទុ ។ ម៉ោងល្អ 11h-13h ។ ពណ៌ផ្កាឈូក , ទឹកសមុទ្រ ។ ឆ្នាំអ្នកយកអាសា មមី , ចរ , កុរ ។
ឆ្នាំថោះ ៖ អ្នកកំពុងមានរឿងខ្វាយខ្វល់ជាច្រើន ត្រូវប្រយ័ត្នប្រយែងគ្រប់រឿងទាំងអស់ ។ ពិសេសត្រូវពិចារណាឲ្យល្អិតល្អន់ក្នុងការសម្រេចចំណាយលុយកាក់បានមកស្រួល តែក៏ងាយអស់ទៅវិញ ។ មនោសញ្ចេតនារបស់អ្នកថ្ងៃនេះមិនបានល្អ ងាយមានទំនាស់ដោយសាររឿងចាស់ ។
-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៣ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ២,៩ពិន្ទុ ។ ម៉ោងល្អ 5h-7h ។ ពណ៌ទឹកក្រូច , ស ។ ឆ្នាំអ្នកយកអាសា ចរ , កុរ , មមែ ។
ឆ្នាំរោង ៖ ថ្ងៃនេះត្រូវប្រយ័ត្នមានអ្នកច្រណែនឈ្នានីស រកវិធីបំផ្លាញអ្នក ។ ក្នុងការងារអ្នកត្រូវប្រមូលផ្តុំជាងមុន ដើម្បីបញ្ចៀសកើតមានកំហុសធ្វើឲ្យត្រូវវាយតម្លៃទាប ។ អ្នកមានសមត្ថភាពដើម្បីធ្វើការឯករាជ្យ តែពុំត្រូវបំភ្លេចការរួមចំណែកពីមនុស្សនៅជុំវិញ ។ មនោសញ្ចេតនាចាប់ផ្តើមប្រសើរ រាល់ការយល់ច្រឡំអាចត្រូវបានលុបបំបាត់ ។ ថ្ងៃនេះគូស្វាមីទាំងឡាយក៏គួរមានពិធីទទួលទានអាហាជាមួយគ្នា ដើម្បីរឹតទំនាក់ទំនងឲ្យកាន់តែរឹងមាំ ផ្អែមល្ហែម ។
-បុព្វហេតុ ៣ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៣ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ២,៧ពិន្ទុ ។ ម៉ោងល្អ 5h-7h ។ ពណ៌ប្រផេះ , ត្នោត ។ ឆ្នាំអ្នកយកអាសា ឆ្នាំវក , រកា ។
ឆ្នាំម្សាញ់ ៖ អ្នកជួបឱកាសល្អៗច្រើន ថែមទាំងមានអ្នកជួយយកអាសាឲ្យសម្រេចបានក្តីបំណងក្នុងការងារ ។ លុយកាក់មានពេញដៃអាចឲ្យអ្នកចាយវាយដោយមិនចាំបាច់ត្បិតត្បៀត ។ រឿងមនោសញ្ចេតនាក៏ល្អប្រសើរ អាចកាន់ដៃគ្នាឈានទៅកសាងជីវិតគ្រួសារសុភមង្គល ។
-បុព្វហេតុ ៥ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៥ពិន្ទុ ។ លេខសំណាង ៤,៥ពិន្ទុ ។ ម៉ោងល្អ 11h-13h ។ ពណ៌ផ្កាឈូក , ទឹកក្រូច ។ ឆ្នាំអ្នកយកអាសា រកា , ឆ្លូវ ។
ឆ្នាំមមី ៖ មនោសញ្ចេតនាពុំល្អ មួយផ្នែកធំគឺដោយសារអ្នកមានគំនិតស្មុគស្មាញពេក ហេតុនេះបានទាមទារពីគេច្រើនជ្រុល ហើយពេលដែលអ្នកគេមិនយល់គំនិតអ្នក នោះងាយកើតរឿងឈ្លោះប្រកែកគ្នា ។ ថ្ងៃនេះអ្នកកជួបសំណាងល្អអំពីលុយកាក់ ។ ប្រភពចំណូលស្ថិរភាពអាចឲ្យអ្នកចាយវាយដោយសេរី ។
-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៥ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ១,៩ពិន្ទុ ។ ម៉ោងល្អ 5h-7h ។ ពណ៌ខ្មៅ , លឿង ។ ឆ្នាំអ្នកយកអាសា ខាល , ចរ , ថោះ ។
ឆ្នាំមមែ ៖ ការងារល្អប្រសើរ រាល់ផែនការសុទ្ធតែសម្រេចបានដូចបំណង ចំណូលធំរឹងមាំ តែអ្នកត្រូវចេះតុល្យភាពចំណូលចំណាយប្រសិនចង់មានខ្ទង់សន្សំច្រើន សម្រាប់គោលដៅយូរអង្វែងខាងមុខ ។ រឿងមនោសញ្ចេតនា ពោរពេញដោយក្តីសោមនស្សរីករាយ នេះជាថ្ងៃដ៏ល្អសម្រាប់អ្នកសារភាពស្នេហ៍ ។
-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៤ពិន្ទុ ។ លេខសំណាង ៤,៨ពិន្ទុ ។ ម៉ោងល្អ 15h-11h ។ ពណ៌ខ្មៅ , ទឹកសមុទ្រ ។ ឆ្នាំអ្នកយកអាសា ថោះ , កុរ ។
ឆ្នាំវក ៖ ការងារងាយជួបការរារាំងពីសំណាក់អ្នករួមការងារ ។ អាចនោះជាបញ្ហាវិវាទផលប្រយោជន៍ អ្នកគួរថ្លឹងថ្លែងហើយប្រសិនអាចនោះគួរចែករំលែកផលប្រយោជន៍បន្តិច បញ្ចៀសមហិច្ឆតាដែលងាយបង្ករឿងកាន់តែធំ ។ ថ្ងៃនេះក៏ត្រូវប្រយ័ត្នមាត់កនិយាយតិចធ្វើច្រើន ។ មនោសញ្ចេតនាអាចមានការយល់ច្រឡំគ្នា និងមានការឈ្លោះប្រកែកតិចតួច ។ ដូច្នេះគួរបញ្ចៀសភាពឆេវឆាវ ។ អ្នកនៅលីវនៅតែជួបភាពអស់សង្ឃឹមដោយគ្មានឱកាសបង្ហាញមនោសញ្ចេតនារបស់ខ្លួន ។
-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៥ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ២,៦ពិន្ទុ ។ ម៉ោងល្អ 11h-13h ។ ពណ៌ស , លឿង ។ ឆ្នាំអ្នកយកអាសា រោង , ជូត រកា ។
ឆ្នាំរកា ៖ ការងាររវល់ច្រើនរកពេលសម្រាកគ្មាន ។ បញ្ហាហិរញ្ញវត្ថុមានកង្វល់ច្រើន ។ ប្រហែលនេះជាពេលដែលអ្នកជួបសម្ពាធហិរញ្ញវត្ថុ ប៉ុន្តែត្រូវចាំថានៅក្បែរអ្នកនៅមានមនុស្សជួយបាន កុំក្រែងនឹងស្វែងរកជំនួយ ។ រឿងមនោសញ្ចេតនាមិនបានល្អ និងត្រូវការពេលវេលាច្រើនទៀតដើម្បីឲ្យអ្នកទាំង២ ចែករំលែកទស្សនៈរបស់ខ្លួន ។
-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ១,៣ពិន្ទុ ។ ម៉ោងល្អ 17h-19h ។ ពណ៌លឿង , ស ។ ឆ្នាំអ្នកយកអាសា ឆ្លូវ , ម្សាញ់ , រោង ។
ឆ្នាំចរ ៖ ការងារស្ថិរភាព និងសម្រេចបានជោគជ័យច្រើនជាងការទន្ទឹងរង់ចាំ ។ មនោសញ្ចេតនា ក៏ពោរពេញដោយភាពរីករាយកក់ក្តៅ មានអ្នកគាំទ្រច្រើនក្នុងទំនាក់ទំនងបច្ចុប្បន្ននេះ ។ លុយកាក់ធូរធារ ចំណូលកើនឡើងបន្តបន្ទាប់ដោយមិនបារម្ភពីការខ្វះខាត ៕
-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៥ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៥ពិន្ទុ ។ លេខសំណាង ២,៧ពិន្ទុ ។ ម៉ោងល្អ 15h-17h ។ ពណ៌ក្រហម , ទឹកក្រូច ។ ឆ្នាំអ្នកយកអាសា មមី , ខាល , វក ។
ឆ្នាំកុរ ៖ ថ្ងៃនេះការងារមិនល្អ អ្នកនៅតែមានគំនិតរឹងរូស អភិរក្ស អាស្រ័យហេតុនេះពិបាកឲ្យអ្នកអាចទទួលយកយោបល់ឬការជួយពីអ្នកដទៃ ។ អ្នកហាក់កំពុងប្រឹងប្រែងម្ចាស់ការក្នុងការងារ តែការមិនចេះប្រើប្រាស់កម្លាំងសហគមន៍ងាយធ្វើឲ្យអ្នកមិនអាចសម្រេចបានដូចបំណង ។ រឿងមនោសញ្ចេតនា គួរបញ្ចៀសវិវាទនឹងគ្នា ដោយការស្ងៀមស្ងាត់មិនតបត ។
-បុព្វហេតុ ៣ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៤ពិន្ទុ ។ លេខសំណាង ២,៧ពិន្ទុ ។ ម៉ោងល្អ 5h-7h ។ ពណ៌ក្រហម , ស ។ ឆ្នាំអ្នកយកអាសា ជូត , មមី ។