ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលមួយកើតឡើងខណះដែលប្រជាពលរដ្ឋក្នុងភូមិបាននាំគ្នាដើរអូសត្រីក្នុងប្រឡាយទឹកស្មានថាជាប់ត្រីធំខំអរមានអីជាប់សាកសពបុរសម្នាក់ទៅភ័យស្ទើរលោះព្រលឹងចេញពីខ្លួនទៅហើយ។ហេតការណ៍នៃការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១៣និង១៥នាទីរសៀលថ្ងៃទី១៣ខែកុម្ភះឆ្នាំ២០១៩នេះ។
សមត្ថកិច្ចបានឲ្យដឹងថា ៖ ក្រោយពីទទួលព័ត៌មានពីពលរដ្ឋឈ្មោះ សោម សារី ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិ ចំបក់កោង ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ថាខ្លួនទៅអូសអញ្ចងក្នុងទឹកប្រឡាយនៅភូមិឃុំកើតហេតុខាងស្រាប់តែមានរបស់ធ្ងន់ជាប់និងអញ្ចងនាំគ្នាខំទាញអូសឡើងលើគោកស្មានថាត្រីធំដល់លើកចេញពីទឹកបែរជាសាកសពមនុស្សប្រុសទៅវិញ។
ប្រភពបានបន្តទៀតថា ៖ បន្ទាប់ពីទទួលព័ត៌មានភ្លាមកំលាំងសមត្ថកិច្ចយើងបានចុះទៅដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវទើបស្គាល់អត្តសញ្ញាណសាកសពទើបដឹងថាសពមានឈ្មោះ ឈួន ប្រុស ភេទប្រុស អាយុ31ឆ្នាំ រស់នៅភូមិ នារាទេន ឃុំឈើទាល ស្រុក ស្វាយជ្រំ ខេត្តស្វាយរៀង។ប្រភពបានបន្ថែមទៀតថា ៖ ដោយមានឪពុកម្តាយរបស់បានធ្វើលិខិតធានាអះអាងថាកូនរបស់ខ្លួនមានជម្ងឺវិកលចរិក(ឆ្កូត)ដើរគ្មានគោលដៅនោះទេ ហើយដើរមិនដែលចូលផ្ទះស្រាប់មានគេប្រាប់ថាកូនគាត់បានស្លាប់ទៅហើយ។
ហើយបច្ចុប្បន្ននេះសមត្ថកិច្ចយើងនិងអាជ្ញាឃុំគ្រូពេទ្យបានប្រគល់សាកសពអោយឪពុកម្តាយយកទៅធ្វើបុណ្យតាមប្រពៃណីរួចហើយផងដែរ ៕ ដោយ ៖ វ៉ៃកូ