Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លើសក្បួន​ហើយ​លោកគ្រូ! គ្រាន់​តែប្រាប់ថាអ្នកជំងឺត្រូវខ្មោចចូល គ្រូពេទ្យបែកស្លុយអត់បង្អង់យូរ ចាប់ភ្ងើយក្បាលទះកំភ្លៀងគ្មានប្រណី (មានវីដេអូ)

​មន្ទីរពេទ្យ Brmer បានចេញ​បញ្ជា​ឲ្យ​ធ្វើការ​ស៊ើបអង្កេត​ បន្ទាប់ពី​វីដេអូមួយ​បានបង្ហាញ​ឲ្យ​វេជ្ជបណ្ឌិត​ម្នាក់​ឈ្មោះ Surendra Bahri បាន​ទះកំភ្លៀង​ស្ត្រី​អ្នកជំងឺ​ម្នាក់ ដែល​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ស្ថិតក្នុង​ស្ថានភាព​សន្ល​ប់ ។​

​នៅក្នុង​ហេតុការណ៍​ដ៏​ចម្លែក​នេះ វេជ្ជបណ្ឌិត​ខាងលើ​រូបនេះ ដែល​រស់នៅ​ក្នុងស្រុក Barmer នៃ​រដ្ឋ Rajasthan រង​ការចោទប្រកាន់​ទះកំភ្លៀង​ស្ត្រី​អ្នកជំងឺ​ម្នាក់ ដើម្បី​ឲ្យ​នាង​ភ្ញាក់​ដឹងខ្លួន​វិញ បាន​ជំរុញ​ឲ្យ​អាជ្ញារ​មន្ទីរពេទ្យ​បញ្ជា​ឲ្យ​បើក​ការស៊ើបអង្កេត ។​

​យោងតាម​មន្ត្រី​វេជ្ជបណ្ឌិត Surendra Bahri ពុំបាន​អនុវត្ត​នីតិវិធី​វេជ្ជសាស្ត្រ ដើម្បី​ជួយសង្គ្រោះ​អ្នកជំងឺ ដែល​ត្រូវបាន​នាំយកមក​ព្យាបាល​ស្ថិតក្នុង​ស្ថានភាព​សន្លប់​ទេ ។ ប៉ុន្តែ ផ្ទុយទៅវិញ គាត់​បែរជា​ប្រព្រឹត្ត​ទង្វើ​ដ៏​ចម្លែក​បែបនេះ​ទៅលើ​រូបនាង បន្ទាប់ពី​គាត់​ត្រូវបាន​ក្រុមគ្រួសារ​របស់​នាង​ប្រាប់ថា នាង​កំពុង​ត្រូវ​ខ្មោច​ចូល​សន្ធិ​ត ។​

«​នៅពេលដែល​បាន​រឿងរ៉ាវ​នេះ​បានកើត​ឡើង គណៈកម្មាធិការ​សមាជិក​៣​នាក់ ត្រូវបាន​បង្កើតឡើង​ដើម្បី​ធ្វើការ​សាកសួរ​អំពី​ហេតុការណ៍​នេះ ។ ហើយ​របាយការណ៍​នេះ នឹងត្រូវ​បញ្ជូន​ទៅកាន់​នាយកដ្ឋាន​សុខាភិបាល និង​សុខភាព នៅ​ក្រុង Jaipur», លោក Hemjaj អគ្គនាយក​មន្ទីរពេទ្យ​ស្រុក​ឲ្យ​ដឹង ។​

​ទោះយ៉ាងណា ពុំ​មានការ​ពាក្យបណ្តឹង​ផ្លូវការ​ណាមួយ ពី​គ្រួសារ​អ្នកជំងឺ​នេះ ដែល​ក្រោយមក​ត្រូវបាន​បញ្ជូន​ចេញពី​មន្ទីរពេទ្យ​វិញ បន្ទាប់​ព្យាបាល​ដំបូង ៕​

×