រឿងរ៉ាវនេះត្រូវបានចុះផ្សាយលើកាសែតយុវជនប៉េកាំង ដែលតាមនោះក្មេងប្រុសបានត្រូវឪពុកម្តាយវា លបយកទៅលក់ក្នុងតម្លៃ ១២០.០០០យាន់ (ប្រមាណ២ពាន់ដុល្លារ) ។
ជីតាក្មេងមានត្រកូល Feng ដល់ស្រក់ទឹកភ្នែកគ្រាដែលចុងក្រោយបានជួបនឹងចៅវិញ ។ គាត់បានស្វែងរកគ្រប់ទិសទីអស់រយៈ១ឆ្នាំមកហើយ ។
លោក Feng ពោល ៖ “ពិតជាមិនយល់ថាហេតុអ្វីម្តាយឪពុកវាគ្មានចិត្តបន្តិចសោះអីចឹង ។ ពួកវាមិនអាចចិញ្ចឹមអាល្អិត ហេតុនេះពួកយើងបានប្រឹងប្រែងធ្វើការដើម្បីចិញ្ចឹមចៅ ។ កាន់តែមិនយល់ទៀតពេលពួកវាយកកូនទៅលក់!? ។
ក្មេងប្រុសដែលមានឈ្មោះហៅក្រៅ Howie កើតនៅខែកក្កដា ឆ្នាំ២០១៥ ត្រូវបានជីតាជីដូនខាងឪពុកយកមកចិញ្ចឹមនៅប្រជុំជនមួយនាខេត្ត Fujiang (ចិន) ។
តាំងពីក្មេងនេះឈប់បៅដោះ គាត់យកមកចិញ្ចឹមហើយ ហើយឪពុកម្តាយរបស់វាម្តងម្កាលមកនាំយកកូនទៅដើរលេង ហើយយកមកប្រគល់សងនៅពេលយប់។
នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១៨ ឪពុកម្តាយ Howie បាននាំវាទៅដើរលេងដូចសព្វមួយដង តែពុំ…ត្រឡប់មកវិញទេ ។
៣ថ្ងៃកន្លងផុត ពុំឃើញចៅប្រុសនាំត្រឡប់មកវិញ តាយាយពិតជាអន្ទះអន្ទែងណាស់ ពេលជួបគួរឪពុកម្តាយវា ពួកគេឆ្លើយតបបែបញ្ឈឺថា ៖ “វាជាកូនពួកខ្ញុំៗចង់ធ្វើអ្វីក៏បានដែរ! ។
គាត់ចាប់ផ្តើមដំណើរស្វែងរក តែពុំឃើញសោះ សូម្បីកូនប្រុសលោកក៏គ្មានដំណឹងអ្វីដែរ ។ លុះដល់ថ្ងៃមួយគាត់ឮថាកូនប្រុសគាត់ត្រូវចាប់ខ្លួន ព្រោះជួញគ្រឿងញៀន គាត់គិតថា ៖ នេះជាឱកាសដើម្បីដឹងរឿងរបស់ចៅ ។
ក្រោយពេលកាត់ក្តីឲ្យជាប់ពន្ធនាគារ គាត់បានសាកសួរទើបដឹងថាពួកវាបានយក Howei ទៅលក់ឲ្យប្តីប្រពន្ធ២នាក់ ដែលគ្មានលទ្ធភាពបង្កើតកូន ។ លោក Feng ក៏រាយការណ៍ប្រាប់ប៉ូលិស ។
នៅថ្ងៃទី ១៦ ខែមករា ឆ្នាំ២០១៩ ប៉ូលិសបានរកឃើញ Howei ហើយចាប់ខ្លួនអ្នកទិញ ។ ក្រោយពិនិត្យ DNA ដឹងថា លោក Feng ជាជីតា គេក៏ប្រគល់ឲ្យ ។
គាត់ពិតជាក្តុកក្តួលណាស់!
របាយការណ៍មួយរបស់ Quartz ឲ្យដឹងថា ១ឆ្នាំៗមានក្មេងចន្លោះពី ២០.០០០-២០០.០០០នាក់ តែងត្រូវចាប់ជំរិត ។ ក្មេងទាំងនោះអាចត្រូវលក់ ឬបង្ខំឲ្យធ្វើជាអ្នកសុំទាន…។ ម៉េចៗកុំធ្វើនៅស្រុកយើងវ៉ើយ! ៕ ចន្ទ្រា