កាមេរ៉ាឃ្លាំមើលមួយនៅខាងក្នុងពន្ធនាគារនៅ Richland County បានចាប់បានការប្រឈមមុខដាក់គ្នារវាងអ្នកទោស និងមន្ត្រី ។ ហេតុការណ៍នេះនេះបានកើតឡើងនៅថ្ងៃទី០៨ ខែមករា រវាងអ្នកទោសអាយុ ៣២ ឆ្នាំ ឈ្មោះ Tracey Brooks និងមន្ត្រីឈ្មោះ Alexandria Strong ។
ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា មន្ត្រី Strong កំពុងជួយគិលានុបដ្ឋាយិកាម្នាក់ជាមួយនឹងការចែកចាយថ្នាំដល់អ្នកទោស នៅពេលនោះស្រាប់តែ Brooks បានទៅជិតនាង ហើយបានសួរថា តើនៅពេលនាងនឹងត្រូវបានដោះលែងពីគុក ។
ពួកគេបានរាយការណ៍ថា Brooks បានកើតការរំជួលចិត្តខ្វល់ខ្វាយយ៉ាងខ្លាំង នៅពេលមន្ត្រីរូបនេះបានប្រាប់នាងថា នាងមិនមានសិទ្ធិអ្វីណាមួយដែលត្រូវធ្វើជាមួយការដោះលែងអ្នកទោសឡើយ ។ នោះគឺជាពេលដែល Brooks ចាប់ផ្តើមប្រមាថនាងតែម្តង ។
នៅពេល Brook ត្រូវបានគេស្នើឲ្យទទួលការដាក់ខ្នោះ នាងបានបដិសេធ ។ វីដេអូនេះបានបង្ហាញថា ជាមន្ត្រីប៉ូលីសបានព្យាយាមចាប់កដៃរបស់នាង និងរុញសង្កប់ផ្ទប់នឹងដីតែម្តង ។
អ្នកស្រី Brooks បានប្រាប់ក្រុមអ្នកស៊ើបអង្កេតថា នាងបានធ្វើឱ្យដៃរបស់នាងបាក់ដៃ ក្នុងអំឡុងពេលប្រតាយប្រតប់គ្នា ។ Strong បានទទួលរងនូវការចោទប្រកាន់ នៅក្នុងអំឡុងពេលនៃការវាយប្រហារគ្នានេះ ។
ទោះយ៉ាងណា នាង Tracey Brooks ត្រូវបានគេចោទប្រកាន់ពីបទប្រើអំពើហិង្សាមួយ ត្រូវបានគេបញ្ជូនទៅគុកផ្សេងទៀត ខណៈពេលដែលនាងកំពុងតែរងចាំការកាត់ក្តី ៕ រក្សា