វីដេអូមួយបានធ្វើឲ្យអ្នកប្រើប្រាស់អ៊ិនធើរណេត ស្លុតរន្ធត់យ៉ាងខ្លាំង នៅពេលឃើញរថយន្តតូច១គ្រឿង ត្រូវបានដើមឈើដ៏ធំមួយបាក់រលំ និងសង្កត់លើទាំងកម្រោល ខណៈកំពុងបើកបរ ។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ហេតុការណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើងស្ថិតនៅតាមបណ្តោយផ្លូវទីក្រុងមួយនៃប្រទេសឥណ្ឌា កាលពីពេលកន្លងទៅនេះ ។
តាមរយៈវីដេអូ បានបង្ហាញឲ្យឃើញ ដំបូងឡើយមានអ្នកដំណើរជាច្រើនបានបើកឡាន ម៉ូតូ Pass App ឆ្លងកាត់ធម្មតា ។ ប៉ុន្តែ ជាអកុសល ខណៈរថយន្តតូចពណ៌ស១គ្រឿង បានមកដល់កន្លែងកើតហេតុ ស្រាប់តែដើមឈើដ៏ធំ១ដើម បានបាក់រលំ និងសង្កត់ពីលើ បណ្តាលឲ្យរថយន្តនេះក្រឡាប់ជាប់គាំងភ្លាមៗតែម្តង ។
ក្រោយហេតុការណ៍នេះ បានកើតឡើងភ្លាមៗ គេឃើញមានប្រជាពលរដ្ឋស្ថិតនៅទីនោះយ៉ាងច្រើន បានប្រញាប់ប្រញាល់រត់មកជួយសង្គ្រោះយ៉ាងលឿន ។ ទោះយ៉ាងណា ជោគវាសនានៃអ្នកនៅក្នុងរថយន្តនោះ ពុំត្រូវបានបញ្ចេញនៅក្នុងរបាយការណ៍ទេ ៕ រក្សា