ក្រោយជំនួបពិភាក្សាការងារជាមួយមេដឹកនាំអ៊ីរ៉ង់និងទួគី នាទីក្រុង Sochi លោកពូទីនបានហ្វឹកហាត់ Judo ហើយប្រកួតលេងជាមួយ Beslan Muelranov ជ័យលាភី Judo Olympic 2016 ។
ក្នុងអំឡុងសមសាកល្បងនេះ លោកពូទីនបានរងរបួសម្រាមដៃស្តាំយ៉ាងនេះក្តីលោកពោលថា ៖ ការហ្វឹកហាត់ Judo ជួយឲ្យលោករក្សាបានស្មារតីសកម្ម និងខួរក្បាល
សង្កេតមើលជាក់ស្តែងពីពិភពលោកជុំវិញយើង ។ “របកគំហើញល្បីល្បាញមួយអំពីវេជ្ជសាស្ត្រគឺកម្រិត adrenaline ក្នុងរាងកាយកើនឡើង ពេលហាត់ប្រាណលេងកីឡា
។ វាជួយកែសម្រួលស្មារតី និងចក្ខុវិស័យអំពីពិភពជុំវិញខ្លួន ។ ខ្ញុំអាចនិយាយថា កីឡាជួយឲ្យអ្នកមានភាពជាក់ស្តែងជាងមុន” -លោកពូទីន ធ្វើការចែករំលែក ៕ ចន្ទ្រា