Sunday, February 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ​២០១៩

ឆ្នាំជូត ៖ ការងារ​ល្អប្រសើរ ប្រាក់ចំណូល​កើនឡើង ។ ពិសេស​អ្នកធ្វើ​ជំនួញ​នឹង​កាក់កប ភ្ញៀវ​ចេញចូល​កុះករ ប្រាក់ចំណូល​ហូរ​ចូល​ដូច​ទឹក ។ អ្នកធ្វើការ​ក៏មាន​ដំណឹង​រីករាយ មានឱកាស​បង្ហាញ​សមត្ថភាព​របស់ខ្លួន ក្រៅពី​អ្នក​រួម​ការងារ នោះ​ថ្នាក់លើ​ក៏​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ។ ប៉ុន្តែ​អ្នក​គួរ​រៀន​វិធី​ទទួលយក​យោបល់​អ្នកដទៃ មិនត្រូវ​មានគំនិត​អភិរក្ស​ឬ​ខ្លាច​ផ្សងគ្រោះថ្នាក់ ។​

-​បុព្វហេតុ ៥​ពិន្ទុ ។ លាភ ៥​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ២,៧​ពិន្ទុ ។ ម៉ោង​ល្អ 7h-9h ។ ពណ៌​លឿង , ត្នោត ។ ឆ្នាំ​អ្នកយក​អាសា រកា , វក ៕

​ឆ្នាំឆ្លូវ ៖ ប្រាក់ចំណូល​ក្នុងថ្ងៃនេះ​របស់​អ្នក​ស្ថិរភាព ។ លាភ​សំណាង​កំពុង​មកដល់​អ្នក​ត្រូវមាន​ផែនការ​ចាយវាយ​ឲ្យ​សមស្រប​ក្នុងអំឡុង​ពេលខាងមុខ ។ ការងារ​ប្រព្រឹត្តទៅ​ធម្មតា ពុំមាន​អ្វី​លេចធ្លោ ។ រឿង​មនោសញ្ចេតនា​មិនបាន​ល្អ ។ អ្នក​នៅ​លីវ​នឹងមាន​អារម្មណ៍​តូចចិត្ត​ពេល​ឃើញ​គ្រប់គ្នា​នៅ​ជុំវិញ​សុទ្ធ​តែមាន​សុភមង្គល តែ​អ្នក​ពុំទាន់​ត្រៀម​ដើម្បី​ចាប់ផ្តើម​ទំនាក់ទំនង​ថ្មី ។ ក្នុងពេលនោះ​អ្នកមាន​គូ​ក៏​ជួប​បញ្ហា​បន្តិច នរណា​ក៏​ចង់​ឲ្យ​ដៃគូ​យកចិត្តទុកដាក់​ដល់​ខ្លួន​ជាង តែ​ដោយ​រវល់​ការងារ ហេតុនេះ​លំបាក​អាចមាន​ពេលវេលា​សម្រាប់​គ្នា ។ ទំនាស់​យូរថ្ងៃ​មិនបាន​ដោះស្រាយ​នាំ​ឲ្យ​អ្នក​ទាំង​២​ស្ថិតក្នុង​សភាព​តានតឹង​រហូត ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ៤,៨​ពិន្ទុ ។ ម៉ោង​ល្អ ៩h-១១h ។ ពណ៌​ផ្កាឈូក , ខ្មៅ ។ ឆ្នាំ​អ្នកយក​អាសា ចរ , ថោះ ៕

​ឆ្នាំខាល ៖ អ្នក​អាច​ជួប​បញ្ហា​ក្នុង​រឿង​មនោសញ្ចេតនា ។ រឿង​តានតឹង​ជាច្រើន​ធ្វើ​ឲ្យ​អ្នក​មិន​ចង់​និយាយ​ឬ​បកស្រាយ​អ្វី​ច្រើន ធ្វើ​ឲ្យ​ទំនាស់​កាន់តែ​ធ្ងន់ធ្ងរ ។ ក្នុង​ការងារ អ្នក​ត្រូវ​ដាច់ខាត​ជាង​ទើប​អាច​សម្រេចបាន​គោលដៅ​ដែល​ប៉ង​ទុក ។ លុយកាក់​ធ្លាក់ចុះ , ត្រូវ​ចេះ​សន្សំសំចៃ ។​

-​បុព្វហេតុ ៥​ពិន្ទុ ។ លាភ ៥​ពិន្ទុ ។ សុខភាព ៣​ពិន្ទុ ។ មនោសញ្ចេតនា ៤​ពិន្ទុ ។ លេខ​សំណាង ១,៨​ពិន្ទុ ។ ម៉ោង​ល្អ 7h-9h ។ ពណ៌​ស , ទឹកសមុទ្រ ។ ឆ្នាំ​អ្នកយក​អាសា មមែ , កុរ ៕

​ឆ្នាំថោះ ៖ ថ្ងៃនេះ​ត្រូវ​ប្រយ័ត្នប្រយែង​មាន​ជនខិលខូច​ចង់​បោកប្រាស់​មិនត្រូវ​ស្តាប់​តាម​ពាក្យ​អូសទាញ ផ្អែមល្ហែម​របស់​មនុស្ស​ទើប​ស្គាល់គ្នា ។ មុនពេល​ធ្វើការ​អ្វី​ត្រូវ​សាកសួរ​យោបល់​សាច់ញាតិ មិត្តភក្តិ ឬ​អ្នកមាន​ជំនាញ​ជាមុន ។ មនោសញ្ចេតនា អាប់អួរ ។ ថ្ងៃនេះ​សូម្បីតែ​រឿង​តូចតាច​មួយ​ក៏​អាចធ្វើ​ឲ្យ​កើត​ទំនាស់ ឈ្លោះប្រកែក​គ្នា​តានតឹង ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៣​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៤​ពិន្ទុ ។ លេខ​សំណាង ២,៧​ពិន្ទុ ។ ម៉ោង​ល្អ 9h-11h ។ ពណ៌​ស , ផ្កាឈូក ។ ឆ្នាំ​អ្នកយក​អាសា ចរ , មមែ ៕

​ឆ្នាំរោង ៖ អ្នកធ្វើ​ជំនួញ​ជួញដូរ​កាក់កប​បំផុត ទំនិញ​លក់ដាច់​រក​ឲ្យ​ភ្ញៀវ​មិនទាន់ ។ អ្នកធ្វើការ​ស៊ីប្រាក់ខែ​ក៏​អាចមាន​លាភ ដូចជា​បាន​ប្រាក់រង្វាន់ ឬ​ឈ្នះ​រង្វាន់​ពី​កន្លែង​ផ្សងសំណាង ។ រឿង​មនោសញ្ចេតនា​មិនល្អ អ្នក​នៅ​លីវ​ក៏​លំបាក​ក្នុងការ​ស្វែងយល់​ពី​ដៃគូ ហេតុនេះ​ទំនាក់ទំនង​ពិបាក​រក្សាបាន​យូរអង្វែង ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៣​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ១,៧​ពិន្ទុ ។ ម៉ោង​ល្អ 13h-15h ។ ពណ៌​ទឹកក្រូច , ត្នោត ។ ឆ្នាំ​អ្នកយក​អាសា វក ,​ចរ ៕

​ឆ្នាំម្សាញ់ ៖ អ្នក​អាច​សម្រេចបាន​សមិទ្ធផល​មួយចំនួន​ក្នុង​ការងារ អាស្រ័យ​ដោយ​សមត្ថភាព​របស់ខ្លួន​ធ្វើ​ឲ្យ​ថ្នាក់លើ​ពេញចិត្ត កោតសរសើរ ។ មុខរបរ​រកស៊ី​រីកចម្រើន តែ​គួរ​ប្រមូលផ្តុំ​តែ​ក្នុង​វិស័យ​ដែល​ខ្លួន​មាន​ឧត្តមភាព​បំផុត​មុនពេល​មានគំនិត​ពង្រីក​ថែម​នៅ​វិស័យ​ផ្សេងៗ ។ មនោសញ្ចេតនា​ល្អប្រសើរ​ពោរពេញ​ដោយ​សុភមង្គល ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៥​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ៤,៨​ពិន្ទុ ។ ម៉ោង​ល្អ 7h-9h ។ ពណ៌​ផ្កាឈូក , ត្នោត ។ ឆ្នាំ​អ្នកយក​អាសា រកា , វក ៕

​ឆ្នាំមមី ៖ មាន​ប្រផ្នូល​មិនល្អ​ក្នុង​រឿង​លុយកាក់ ចាំបាច់​ត្រូវ​យកចិត្តទុកដាក់​ដល់​ការចំណាយ​សម​ហេតុផល មិនត្រូវ​ខ្ជះខ្ជាយ ។ ការងារ​ប្រព្រឹត្តទៅ​ជាធម្មតា​ពុំមាន​អ្វី​លេចធ្លោ ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៣​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៥​ពិន្ទុ ។ លេខ​សំណាង ៥,៨​ពិន្ទុ ។ ម៉ោង​ល្អ 17h-19h ។ ពណ៌​ទឹកក្រូច , ផ្កាឈូក ។ ឆ្នាំ​អ្នកយក​អាសា ចរ , ថោះ , ខាល​៕

​ឆ្នាំមមែ ៖ មាន​អ្នក​យកអាសា ប្រគល់​អំណោយ​ឲ្យ​ធំធេង ។ នោះ​គឺ​អាស្រ័យ​ដោយ​អ្នកមាន​ភាពជឿជាក់​លើ​ខ្លួនឯង​ជាង​មុន ។ អ្នកមាន​បន្ថែម​ទាំង​ឱកាស​រកចំណូលបាន​ច្រើន​បំផុត បើជា​អ្នកលក់ដូរ​នោះ​ទំនិញ​លក់ដាច់​ខ្លាំង ។ រឿង​មនោសញ្ចេតនា ពោរពេញ​ដោយ​ភាព​រីករាយ សុភមង្គល ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៥​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៥​ពិន្ទុ ។ លេខ​សំណាង ១,៩​ពិន្ទុ ។ ម៉ោង​ល្អ 17h-19h ។ ពណ៌​ត្នោត , ទឹកក្រូច ។ ឆ្នាំ​អ្នកយក​អាសា កុរ , ថោះ , មមី ៕

​ឆ្នាំវក ៖ អ្នកមាន​គម្រោង​ផ្ទាល់ខ្លួន ចេះ​វិធី​តុល្យភាព​ចំណូល​ចំណាយ​ក្នុង​ថ្ងៃ មិន​ឲ្យ​ខ្លួន​ធ្លាក់​ក្នុង​សភាព​ខ្វះខាត​ជាប់បំណុល ។ ចំណូល​ថ្ងៃនេះ​សំខាន់​បាន​ពី​ការងារ​របស់ខ្លួន ។ មនោសញ្ចេតនា​រវាង​អ្នក​និង​គូស្នេហ៍​កំពុងមាន​សញ្ញា​សាបរលាប ។ ទាំង​២​នេះ​មិន​មើលឃើញ​ភាព​ប្រឹងប្រែង​របស់​គ្នា ដោយ​ចាត់ទុកថា មានតែ​ខ្លួន​ម្នាក់​ប៉ុណ្ណោះ​កំពុង​ពលិកម្ម​។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៥​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ៤,៨​ពិន្ទុ ។ ម៉ោង​ល្អ 17h-19h ។ ពណ៌​ស , លឿង ។ ឆ្នាំ​អ្នកយក​អាសា ជូត , រោង , រកា ៕

​ឆ្នាំរកា ៖ ថ្ងៃនេះ​អ្នកមាន​ដំណឹង​រីករាយ​ច្រើន , ពិសេស​រឿង​មនោសញ្ចេតនា អ្នក​នៅ​លីវ​បាន​ជួប​មនុស្ស​ក្នុង​ក្តី​ស្រមៃ​របស់ខ្លួន ។ គូស្នេហ៍​ទាំងឡាយ​កុំ​ពោរពេញ​ដោយ​ភាព​រីករាយ​កក់ក្តៅ ។ ការងារ​ពុំមាន​ចំណុច​អ្វី​គួរ​ឲ្យ​បារម្ភ ។ រាល់​ទំនាក់ទំនង​សង្គម​ល្អប្រសើរ អ្នក​រួម​ការងារ និង​ថ្នាក់លើ​សុទ្ធតែ​ស្រឡាញ់​រាប់អាន​ដោយ​សោះ ។​

-​បុព្វហេតុ ៥​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៣​ពិន្ទុ ។ មនោសញ្ចេតនា ៤​ពិន្ទុ ។ លេខ​សំណាង ៤,៨​ពិន្ទុ ។ ម៉ោង​ល្អ 9h-11h ។ ពណ៌​ស , លឿង ។ ឆ្នាំ​អ្នកយក​អាសា ឆ្លូវ , រោង ៕

​ឆ្នាំចរ ៖ ការងារ​សម្រេចបាន​ជំហាន​ដ៏​សំខាន់ មាន​អ្នក​ជួយ​យកអាសា​ជ្រោមជ្រែង ផ្តល់​ឱកាសល្អៗ​សម្រាប់​អ្នក ។ លុយកាក់​ចម្រុងចម្រើន ។ អ្នករកស៊ី​លក់ដូរ​កាក់កប ប្រាក់ចំណេញ​កើនឡើង​ច្រើនជាង ។ មនោសញ្ចេតនា​ផ្អែមល្ហែម សុខដុមរមនា ។​

-​បុព្វហេតុ ៥​ពិន្ទុ ។ លាភ ៣​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៤​ពិន្ទុ ។ លេខ​សំណាង ២,៧​ពិន្ទុ ។ ម៉ោង​ល្អ 13h-15h ។ ពណ៌​ត្នោត , ស ។ ឆ្នាំ​អ្នកយក​អាសា មមី , ខាល ៕

​ឆ្នាំកុរ ៖ ការងារ​ល្អ ភាពឈ្លាសវៃ​គួបផ្សំ​នឹង​សមត្ថភាព​របស់​អ្នកនឹង​ជួយ​ឲ្យ​ផ្លូវ​បុព្វហេតុ​របស់​អ្នក​ត្រចះត្រចង់​នាពេលខាងមុខ​ឆាប់ៗ​នេះ ។ លុយកាក់​ស្ថិរភាព មិន​បារម្ភ​ពី​ការខ្វះខាត ។ ប៉ុន្តែ​មនោសញ្ចេតនា​បែរជា​ងាយ​កើតមាន​ទំនាស់​ឈ្លោះប្រកែក​គ្នា​ដោយសារតែ​រឿង​តូចតាច ។​

-​បុព្វហេតុ ៥​ពិន្ទុ ។ លាភ ៥​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៤​ពិន្ទុ ។ លេខ​សំណាង ៥,៨​ពិន្ទុ ។ ម៉ោង​ល្អ 7h-9h ។ ពណ៌​ក្រហម , ខ្មៅ ។ ឆ្នាំ​អ្នកយក​អាសា មមែ , ឆ្លូវ ៕​

×