ខេត្តកំពង់ស្ពឺ ៖ គ្រោះថ្នាក់ចរាចរណ៍ទាំងព្រឹកព្រលឹម នៅចន្លោះគីឡូម៉ែត្រ ៥៧.៥៨ ស្ថិតនៅក្នុងចំណុច ភូមិត្រពាំងជ្រៅ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺកាលពី ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ០៥និង១២នាទី លើផ្លូវជាតិលេខ៤ រថយន្ត ម៉ាកHYUNDAI ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3E.2604 អ្នកបើកបរឈ្មោះផាត់ នឿន ភេទប្រុស អាយុ ៤៨ឆ្នាំរស់នៅភូមិកំបូល សង្កាត់កំបូល ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ អ្នករួមដំណើរមនុស្សចំនួន ០២នាក់ទី១ឈ្មោះ សាត វិបុល ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិឃុំជាមួយ ព្រូឡាន ។ ទី២ឈ្មោះ ហ៊ួន ថៃ ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិព្រៃភ្នៀស ឃុំព្រៃភ្នៀស ស្រុកមេសាង ខេត្តព្រៃវែង ជាកម្មករ រថយន្តបើកពីខាងកើតទៅលិច លុះមកដល់ចំណុចខាងលើ បានរេចង្កូតចូលទៅផ្លូវចំណែកខាងឆ្វេងបានបុកជាមួយរថយន្ត ១គ្រឿង ម៉ាក HINO ពណ៌ស ពាក់ផ្លាកលេខតាកែវ 3A.0688 មានសណ្តោងរ៉ឺម៉ក ពាក់ផ្លាកលេខព្រះសីហនុ 4A.1638 អ្នកបើកបរគេចខ្លួន ក្រោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ សមត្ថកិច្ច នគរបាលចរាចរណ៍ស្រុកសំរោងទង បានចុះធ្វើការអន្ដរាគមន៍ វាស់វែងតាមលក្ខណៈបច្ចេកទេស ជួយស្ទួចរថយន្ដចេញពីកន្លែងកើតហេតុ មកដាក់ចិញ្ចឹមផ្លូវកុំអោយកកស្ទះចរាចរណ៍។
តាមការអោយដឹងពីមន្ដ្រីចរាចរណ៍បញ្ជាក់ថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលឲ្យតៃកុងឡានដឹកមាន់ គៀបជាប់នៅក្នុងកាប៊ីន មូលហេតុ ដោយសាតែរថយន្ដដឹកមាន់រេចង្កូតទៅចំណែកផ្លូវរថយន្ដសណ្ដោងរឺម៉ក (បើកបរបញ្ច្រាសទិសគ្នា) អ្នករងរបួស ០៣នាក់និងបានបញ្ជូនទៅព្យាបាលនៅពេទ្យសម្ភពសុខណា ខេត្តកំពង់ស្ពឺ ចំណែករថយន្ត ជាមធ្យោបាយបង្កទាំង០២គ្រឿង ជំនាញកំពុងធ្វើការស្ទួច អូសយកមករក្សាទុកជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកសំរោងទង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ ចាត់ការតាមនីតិវិធីច្បាប់ ៕ ដោយ ៖ បញ្ញាស័ក្តិ