ភ្នំពេញ៖ បន្ទាប់ពីលេចធ្លាយនូវរូបថតជាច្រើនសន្លឹក ដែលមានព្រះសង្ឃមួយអង្គ បានលុតជង្គង់ និងលើកដៃសំពះចំពោះមុខសម្តេចហេង សំរិន នៅលើបណ្តាញសង្គមហ្វេសប៊ុក ក៏៏មានការរិះគន់យ៉ាងខ្លាំង ។ នៅថ្ងៃទី១៨ខែកុម្ភៈនេះព្រះសង្ឃអង្គនោះ បានចេញវីដេអូឃ្លីបមួយ ដោយបញ្ជាក់ពីការពិតដែលលុតជង្គង់ដោយមិនដឹងខ្លួន ព្រោះតែមានចិត្តសប្បាយរំភើបរីករាយខ្លាំងពេក នៅពេលដែលសម្តេច ហេង សំរិន ប្រធានរដ្ឋសភា ជួយសាងសង់ព្រះវិហារ ក្នុងវត្ត ដែលស្ថិតនៅតំបន់ក្រីក្រចុងកាត់មាត់ញកព្រំដែនកម្ពុជា-វៀតណាម។
ព្រះសង្ឃបានមានសង្ឃដីកាថា ការដែលលុតជង្គង់នៅមុខសម្តេចពញាចក្រី ហេង សំរិន មិនមែនជាការបង្គាប់បញ្ជារបស់សម្តេច ហេង សំរិន នោះឡើយ គឺជាការប្រព្រឹត្តដោយព្រះអង្គខ្លួនឯង ព្រោះតែមានចិត្តសប្បាយរំភើបរីករាយខ្លាំងពេក នៅពេលដែលសម្តេច ហេង សំរិន ធានាជួយសាងសង់ព្រោះវិហារ ក្នុងវត្តដែលស្ថិតនៅចុងកាត់មាត់ញក នៅព្រំដែនកម្ពុជា-វៀតណាម រហូតដល់ភ្លេចខ្លួនថា ជាសង្ឃ។ ព្រះអង្គ បានចេញនូវវីដេអូ កាលពីព្រឹកថ្ងៃទី១៨ខែកុម្ភៈថា “អាត្មាភាពបានត្រេកអរ សប្បាយចិត្តពេកចំពោះទឹកចិត្តរបស់សម្តេចពញាចក្រី ហេង សំរិន ។ សម្តេចពញាចក្រី មានប្រសាសន៍ថាជួយកសាងព្រះវិហារ ដូច្នេះខ្ញុំព្រះករុណា អាត្មាភាពត្រេកអរខ្លាំងពេក ក៏ទន់ជង្គង់ ដោយមិនដឹងខ្លួនឯងថាជាព្រះសង្ឃ ។ សម្តេច មិនបានឲ្យខ្ញុំព្រះករុណា អាត្មាភាពលត់ជង្គង់នោះទេ សម្តេចមិនឲ្យខ្ញុំព្រះករុណា អាត្មាភាពធ្វើដូច្នេះទេ អ៊ីចឹងហើយខ្ញុំព្រះករុណា មានចិត្តរំភើបពេក នៅពេលដែលឮប្រសាសន៍ របស់សម្តេចថា ជួយកសាងព្រះវិហារនៅតំបន់ក្រីក្រ ចុងកាត់មាត់ញ៉ក ជាប់ព្រំដែនកម្ពុជាវៀតណាម ។ ដូច្នេះ សូមញាតិញោម មហាជនដែលលេងក្នុងបណ្តាញសង្គមហ្វេសប៊ុកទាំងឡាយ សូមមេត្តាអភ័យទោសដល់ព្រះករុណា ខ្ញុំអាត្មាផង និងសុំខន្តីអភ័យទោសដល់សម្តេច ឯកឧត្តម លោកជំទាវ ព្រមទាំងពុទ្ធបរិស័ទដែលជឿជាក់នៅព្រះពុទ្ធសាសនា សូមមេត្តាព្រះមេត្តាខន្តីអភ័យទោស ដល់អង្គព្រះករុណាអាត្មាភាព” នៅបណ្តាញសង្គមហ្វេសប៊ុក បានលើកឡើងថា សម្តេចពញ្ញាចក្រី មិនបានបង្គាប់ឲ្យព្រះសង្ឃ ឱនគោរពធ្វើបែបនេះទេ។ សម្តេចបានរៀបកៅអី ប្រគេនព្រះសង្ឃគង់ល្អសមរម្យហើយ។ ព្រះសង្ឃទេ ដែលប្រហែលជារំភើបនឹងទាន ក៏សម្តែងការគោរព ពេលបានអំណោយសប្បុរសពីសម្តេច។ នេះជារឿងអចេតនាទាំងអស់គ្នា ដោយមិនមានបំណង ប្រមាថ ស្ថាប័នសាសនានោះទេ ។
ព្រះសង្ឃសម្តែងការគោរព ចំពោះសម្តេច ជាថ្នាក់ដឹកនាំជាតិ ក៏ប្រហែលដោយភ្លេចខ្លួនជាសង្ឃ ។
នេះក៏ជាការប្រណិបត្តិដោយអចេតនាដែរ។ អ្នកថត មិនគួរបង្ហោះរូបនេះទេ ទោះដោយក្នុងបំណងណាក្តី ។
ហេតុអ្វីបានជាអ្នកលេងហ្វេសប៊ុកនិង បណ្តាញសង្គម ព័ត៌មានផ្សេងៗ ឆាប់តាំងខ្លួនជាតុលាការកាត់ក្តីម្លេះដោយមិន ពិនិត្យ ពិចារណាគិតថា ការផុសផ្សព្វផ្សាយរូបភាពគួរគប្បីដែលឬទេ? ជួនកាល អំពើចង់ល្បី វៃប្រហារគេតែ អំពើអាសាចកម្មត្រូវខ្លួនឯងវិញ ហើយវិនាសអន្តរាយដោយសារអំពើខ្លួនឯង ដូចករណី បងប្រុសដែរថត ព្រះសង្សនិមន្តបិណ្ឌបាត្រសម្តេចពញ្ញាចក្រី តាមរូប បិណ្ឌបាត្រនេះ ៖ ទី១- សម្តេចពញ្ញាចក្រី មិនបានបង្គាប់ឲ្យព្រះសង្ឃ ឱនគោរពធ្វើបែបនេះទេ។ សម្តេច បានរៀបកៅអី ប្រគេនព្រះសង្ឃគង់ល្អសមរម្យហើយ។ ព្រះសង្ឃទេ ដែលប្រហែលជារំភើបនឹងទាន ក៏សម្តែងការគោរព ពេលបានអំណោយសប្បុរសពីសម្តេច ។ នេះជារឿងអចេតនាទាំងអស់គ្នា ដោយមិនមានបំណង ប្រមាថ ស្ថាប័នសាសនានោះទេ។ ទី២- ព្រះសង្ឃសម្តែងការគោរពចំពោះសម្តេច ជាថ្នាក់ដឹកនាំជាតិ ក៏ប្រហែលដោយភ្លេចខ្លួនជាសង្ឃ។ នេះក៏ជាការប្រណិបត្តិដោយអចេតនាដែរ ។ ទី៣- អ្នកថត មិនគួរបង្ហោះរូបនេះទេ ទោះដោយក្នុងបំណងណាក្តី។ ហើយក៏សូមផ្តាំទៅក្រុមប្រឆាំងផ្កាប់មុខសមរង្សី បើប្រឆាំងរបៀបបំផ្លាញ់ជាតិបំផ្លាញសាសនា ខ្លួនឯងច្បាស់ជាព្រះមិនប្រោះ គឺចុះនរគហើយ ។
ទោះយ៉ាងណា ក្នុងវីដេអូឃ្លីបនោះ ព្រះអង្គមិនបានបញ្ជាក់ព្រះនាមរបស់ព្រះអង្គ ហើយគង់នៅវត្តណាមួយ នៅក្នុងស្រុកខេត្តណានោះទេ ៕ ដោយ ៖ កូឡាប
https://www.facebook.com/watch/?v=327492764562236