មន្ត្រីគយនីហ្សេរីយ៉ាម្នាក់ ត្រូវបានគេថតយកបានពីសកម្មភាពបាញ់ប្រហារទៅលើអ្នកដំណើរគ្មានអាវុធម្នាក់ នៅក្នុងរដ្ឋ Edo ដោយសារជម្លោះរឿងសូកប៉ាន់លុយ N5k (ប្រហែល ១៤ ដុល្លារ) ។
ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅតាមបណ្តោយផ្លូវ Benin-Ore នៅពេលដែលរថយន្តបឺសដឹកអ្នកដំណើរ១គ្រឿង កំពុងវិលត្រឡប់ទៅកាន់ Benin ចេញមកពីខាងក្រៅប្រទេស ត្រូវបានបញ្ឈប់ដោយមន្ត្រីគយ ។
ពួកមន្ត្រីគយទាំងនោះ បន្ទាប់មកបានធ្វើការទាមសំណូកពីរថយន្តដឹកអ្នកដំណើរនោះ ។ ទោះយ៉ាងណា ខណៈពេលកំពុងចរចាគ្នាយ៉ាងតឹងសរសៃករវាងមន្ត្រីគយ និងអ្នកដំណើរទាំងនោះ ស្រាប់តែមន្ត្រីគយម្នាក់ បានដកកាំភ្លើងបាញ់ប្រហារទៅលើម្នាក់ក្នុងចំណោមអ្នកដំណើរជាច្រើនទៀត បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង ។
យ៉ាងណាមិញ ក្រោយទង្វើដ៏សាហាវឃោរឃៅនេះ បានកើតឡើង មន្រ្តីគយនេះ ត្រូវបានអ្នកដំណើរយ៉ាងច្រើនដែលពោរពេញដោយកំហឹង ចាប់អូសដៃចូលចិញ្ចើមផ្លូវ រួចនាំគ្នាកាត់ទោសនឹង…ឈើជ្រុងសឹងតែដង្ហើមចង្រិតតែម្តង ៕ រក្សា
Part 2: Please reshare this video until these customs officers here are arrested.
A customs officer shot a man dead because of 5000 naira, is this how Nigerians will be losing their lives as a result of corrupt trigger happy officers? @PoliceNG @segalinkpic.twitter.com/03Ex9C3Lpu— Kindly-Follow-Back (@Naijadailyfeed) February 17, 2019