Sunday, February 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ពុល​ត្រី​ក្រពត​មួយ​គ្រួសារ ស្លាប់​ម្តាយ ចំណែក​កូន​៤​នាក់ ក្រុមគ្រូពេទ្យ​កំពុង​ជួយសង្គ្រោះ​

​បន្ទាយមានជ័យ ៖ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា អ្នកជំងឺ​ករណី​ពុល​ត្រី​ក្រពត កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក​ព្រះនេត្រព្រះ ចំនួន​៥​នាក់ (​កូន​៤) ក្នុងនោះ​បានទទួល​មរណភាព​ម្តាយ ​ករណី​ប្រជាពលរដ្ឋ​បាន​យក​ត្រី​ក្រពត មក​ធ្វើ​ម្ហូប​បរិភោគ បណ្តាល​ឲ្យ​ពុល​ស្លាប់ លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត សូម​បងប្អូន​កុំ​បរិភោគ​ជាដាច់ខាត នូវ​ត្រី​ក្រពត​។

ក្រុមគ្រួសារ​ខាងលើ បាន​ពុល​ត្រី​ក្រពត​ ​នៅ​ភូមិ​ស្រះ​គោគ ឃុំ​ព្រះនេត្រព្រះ ស្រុក​ព្រះនេត្រព្រះ នៅវេលា​ម៉ោង​៥​ល្ងាច​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៩​។

​លោក កែវ សុ​ភ័​ក្ត្រា ប្រធាន​មន្ទីរ​សុខាភិបាល ខេត្តបន្ទាយមានជ័យ បាន​ចុះ​ពិនិត្យ និង​បាន​ណែនាំ​ឲ្យ​ក្រុមគ្រូពេទ្យ សង្គ្រោះ ដឹកជញ្ជូន​មក​មន្ទី​ពេទ្យ​ស្រុក​ព្រះនេត្រព្រះ ដោយសារតែ​ស្ថានភាព​អ្នកពុល​ធ្ងន់ធ្ងរ​ពេក នៅ​ម៉ោង​៧៖១០​នាទី​យប់​ថ្ងៃទី​១៧ កុម្ភៈ ២០១៩ លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត បានដាក់ បទបញ្ជា​ដល់​ក្រុមគ្រូពេទ្យ ឲ្យ​ចាត់​បញ្ជូនទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​សៀមរាប ​។​

​សារ​ក្នុង​ហ្វេ​ស​ប៊ុ​កលោក​ប្រធាន​មន្ទីរ បាន​បន្តថា អ្នកជំងឺ​ករណី​ពុល​ត្រី​ក្រពត នៅ​មន្ទីរពេទ្យបង្អែក​ព្រះនេត្រព្រះ ចំនួន​៥​នាក់ (​កូន​៤) ក្នុងនោះ បានទទួល​មរណៈ​ម្តាយ នៅពេលដែល​ម្តាយ​បញ្ជូន​ដល់​មន្ទីរពេទ្យ​ខេត្ត​។ លោក បញ្ជាក់ថា នេះ​ជា​លើក​ទី​៣ ដែល​អ្នកស្រុក មិន​រាងចាល ក្នុងការ​បរិភោគ​ត្រី​ក្រពត បណ្តាល​ឲ្យ​ពុល​ស្លាប់ នៅ​ភូមិ​ស្រះ​គោគ​ឃុំ​ព្រះនេត្រព្រះ ស្រុក​ព្រះនេត្រព្រះ ​៕ ដោយ ​៖ ​កូ​ឡាប​

×