Monday, February 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ដីចំការ​ស្រល់​របស់​រដ្ឋ​នៅ​មណ្ឌលគិរី ដែលជា​ស្នា​ព្រះ​ហ​ស្ថ​របស់​ព្រះបាទ នរោត្តម សីហនុ ក៏មាន​គេ​រំលោភ​យក​ដែរ​

​មណ្ឌលគិរី​ ៖ សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់​ពី​​គណបក្ស​ខ្មែរ​ក្រោក បាន​ចុះមក​ផ្ទាល់​ភ្លាមៗ នៅ​ខេត្ត​​មណ្ឌលគិរី​បន្ទាប់ពី​លេចលឺ​ព័ត៌មាន​ថា ចៅហ្វាយស្រុក​​លួច​ព័ទ្ធរបង​យក​ដីចំការ​ស្រល់​ដែលជា​ដី​របស់​រដ្ឋ​និង​​មាន​ដើម​ស្រល់​ជា​ស្នា​ព្រះ​ហ​ស្ថ​របស់​អតីត​ព្រះមហាវីរក្សត្រ​ ​នរោត្តម សីហនុ ក្នុង​ទំហំ ២២៥​ហិច​តា ឋិត​ក្នុងភូមិពូ​ព្យាម​​ ឃុំសែន​មនោ​រម្យ  ស្រុក​អូ​រាំង ខេត្ត​មណ្ឌល​គី​រី​ ។​

​បើតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក លោក វ​ឌ្ឍ​នា សា​ពង្ស ហៅ​វីល្លាម កាលពី​ថ្ងៃទី​១៨​កុម្ភៈ បាន​និយាយថា​ ​ក្នុង​បេសកកម្ម​នេះ យើងខ្ញុំ​ពិនិត្យឃើញថា​ពិតជា​មាន​​ការព័ទ្ធ​របង​រំលោភ​យក​ដី​រដ្ឋ និង​ចំការ​ស្រល់​ដែលជា​​ស្ថា​ព្រះ​ហ​ស្ថ​របស់​អតីតព្រះមហាក្សត្រ យ៉ាងពិត​ប្រាកដ​​មែន​ហើយ​មាន​ព័ទ្ធរបង​ក្នុង​ទំហំ​ធំ​ទៀតផង ជាពិសេស​ករណី​​រំលោភ​​នេះ​មាន​ពាក់ព័ន្ធ​និង​ជំទាវ​ឧកញ៉ា ធំៗ​មួយចំនួនទៀត ។​

​យោងតាម​ប្រភពព័ត៌មាន​នានា និង​ការចុះ​ប្រតិបត្តិ​ការជាក់ស្ដែង សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់​ពី​គណបក្ស​ខ្មែរ​ក្រោក បានទទួល​តំរុយ​ច្បាស់ការ និង​ភស្តុតាង​នានា គ្រប់គ្រាន់​ឈានដល់​ការកសាង​របាយការណ៍​បញ្ជូនទៅ រាជរដ្ឋាភិបាល​ដេ​ី​ម្បី​ដាក់​វិធានការ​ទប់ស្កាត់ ដាក់ទោស​ជនខិលខូច​ទាំងនោះ ក្នុង​ស្មារតី​ការពារ​កេរតំណែល​របស់ សម្ដេច​ព្រះករុណា​ព្រះបាទ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់ ។​

​បើតាម​បណ្តាញសារព័ត៌មាន​ក្នុងស្រុក​បានលើកឡើង​ថា​ ​មន្ត្រី​មូលដ្ឋាន​នៅ​ស្រុក​អូររាំង កាន់តែច្រើន​បាន​ទម្លាយ​ព័ត៌មាន ជុំវិញ​ករណី​រំលោភ​យក​ដីចម្ការ​ស្រល់​រាប់រយ​ហិកតា ពី​អ្នកមានអំណាច ខណៈ​ប្រជាពលរដ្ឋ​កំពុង​រង់ចាំ​មើល​ចំណាត់ការ​របស់​ថ្នាក់ដឹកនាំ​ខេត្តមណ្ឌលគិរី លើ​អ្នកពាក់ព័ន្ធ​ដី​រដ្ឋ​ទាំងនេះ​។ លោកស្រី ខ្វាន់ ត្រែ​ល មេឃុំ​សែន​មនោ​រម្យ​បាន​និយាយថា “​ដីចម្ការ​ស្រល់​ដែល​គេ​បាន​យក​របង​ទៅ​ហ៊ុំព័ទ្ធ​ជាច្រើន​កន្លែង​នោះ មិនមាន​ឯកសារ​ផ្ទេរ​អី​ទេ​…​តែ​មេ (​លោក នង ទុ​ណ្ណា​រី អភិបាលស្រុក​អូររាំង​) គាត់​ឲ្យ​ខ្ញុំ​ធ្វើឯកសារ​កាន់កាប់​ដី ទៅ​អ្នកធំ​ហ្នឹង​មិនមាន​ឯកសារ​អី​ទេ ឃើញ​គាត់​ធ្វើ​កាន់កាប់​តែម្តង ដោយ​គាត់​អ្នករៀបចំ​ឯកសារ​ខាង​ភូមិ​ឃុំ អ្នក​ចុះ​ចារ​បញ្ជូន ទៅខាង​ស្រុក​វិញ​” ​។​

​លោកស្រី​មេឃុំ​បន្តថា “​ដោយសារតែ​ខ្លាច​មាន​បញ្ជា​ដល់​ខ្លួន ឯកសារ​ដែល​លោក​អភិបាលស្រុក បញ្ជា​ឲ្យ មេភូមិ​មេឃុំ​ចុះហត្ថលេខា ត្រូវ​ពួកគាត់​ពន្យា​ពេល​អស់​ជាង​១០​ថ្ងៃ​ក្រោយមក​ដោយ ខ្លាច​ឥទ្ធិពល​របស់លោក​អភិបាលស្រុក គាត់​ក៏​យល់ព្រម​ចុះហត្ថលេខា ទាំង​ប្រថុយ​តែម្តង​”​។ ចំពោះ​ឈ្មោះ​អ្នកកាន់កាប់​ដី​ក្នុង​ឯកសារ ដែល​អភិបាលស្រុក​បញ្ជា​ឲ្យ​មេភូមិ​មេឃុំ​បោះត្រា និង​ចុះហត្ថលេខា លោកស្រី​មេឃុំ មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ​ទេ គ្រាន់តែ​បញ្ជាក់ថា គឺ​អ្នកធំ​។ លោកស្រី ខ្វាន់ ត្រែ​ល បាន​ឲ្យ​ដឹង​ទៀតថា “​នៅពេល​លោក នង ទុ​ណ្ណា​រី យក​ឯកសារ​ឲ្យ​ចុះហត្ថលេខា​គឺ​អះអាងថា ដី​នេះ​មិនមាន​បញ្ហា​អី​ទេ ទោះ​គាត់​ប្រកែក​មិន​ព្រម​ចុះហត្ថលេខា​ក៏ដោយ​”​ ។​

​លោក ខាត់ សាក់ មេបញ្ជាការ​សឹក​រង​ស្រុក​អូររាំង​បាន​ឲ្យ​ដឹងថា ដោយ​មើលឃើញ​ពី​ភាពមិនប្រក្រតី នៅ​តំបន់​ដីចម្ការ​ស្រល់ ព្រោះ​មាន​គេ​យក​បង្គោលរបង​ទៅ​បោះ​កំណត់​ជា​ព្រំ កម្មសិទ្ធិ​ពាសពេញ​ដី​យ៉ាង​អនាធិបតេយ្យ កាលពី​ថ្មីៗ​នេះ លោក​ក៏បាន​ដឹកនាំ​កម្លាំង​យក​របង​ថ្ម​ទៅ​បោះ កំណត់សម្គាល់​ដី​របស់​រដ្ឋ ចៀសវាង​ការរំលោភ​យក​ដោយ​ខុសច្បាប់​ពី​ជន​មុន​ស្គាល់មុខ ស្រាប់តែ​លោក​អភិបាល ស្រុក​អូររាំង បាន​បញ្ជា​តាម​ទូរស័ព្ទ​ឲ្យ​លោក​ដក​របង​ពី​ដី​ទាំងនោះ​វិញ​ឮដូច្នេះ​លោក ខាត់ សាក់ ក៏បាន​ឆ្លើយតប​ថា បើ​ឲ្យ​ខ្ញុំ​ដក​បង្គោល​ទាំងនេះ សូម​លោក​អភិបាល​ជួយ​ឲ្យ​គេ ដក​របង​ដែល​ធ្វើ​ព័ទ្ធ​ដីចម្ការ​ស្រល់​របស់​រដ្ឋ​វិញ​ផង ព្រោះ​ដើម​ស្រល់​នេះ​ទាហាន​បាន​ដាំ​តាំងពី​ឆ្នាំ​២០០៤ លើ​ផ្ទៃដី​២២៥​ហិកតា ថែទាំ​រយៈពេល​៥​ឆ្នាំ​ទើប​ប្រគល់ ឲ្យ​មន្ទីរ​កសិកម្ម​ខេត្ត​អ្នកថែរក្សា​បន្ត​មិនមែន​គាត់​ទៅ​ដាំ​របង​យក​ជា​កម្មសិទ្ធិ​ខ្លួនឯង​ឡើយ ​។​

​យោងតាម​កំណត់ហេតុ​ចុះ​ត្រួតពិនិត្យ​របស់​ក្រុមការងារ​ដឹកនាំ​ដោយ​លោក​នាយរង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ចំណុះ​ឲ្យ​មន្ទីរ​កសិកម្ម​ខេត្ត ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៩ ដោយ​គ្មាន​វត្តមាន​អភិបាលស្រុក អភិបាលរង​ស្រុក និង​ចៅសង្កាត់ ប្រហែលជា​ភ័យ​គេចវេស ឬរ​ត់ទៅ​ឱប​ជើង​មន្ត្រី​ថ្នាក់​ណាមួយ ដើម្បី​បង្វែ​កំហុស​របស់ខ្លួន​ទៅ​ដាក់​អ្នកផ្សេង ឬ​ប្រែ​ក្រឡាស់​ស​ឲ្យ​ទៅជា​ខ្មៅ ទើប​មិន​ចូលរួម​ជាមួយ​មន្ត្រី​ជំនាញ ដើម្បី​ពិនិត្យ​ឲ្យ​ដឹង​ពិត​ប្រាកដថា ដីចម្ការ​ស្រល់​ជាង ២២៥​ហិកតា កំពុង​ព័ទ្ធរបង​ហ៊ុំ​យក​ធ្វើជា​កម្មសិទ្ធិ​ក្រោម​ចុង​ប៊ិច​អភិបាលស្រុក និង​ជា​សមាជិក​គណៈកម្មការ​ទប់ស្កាត់​បង្ក្រាប​ធនធាន​ធម្មជាតិ​ទៀតផង ​។​

​នៅក្នុង​កំណត់ហេតុ​បាន​សង្កត់ធ្ងន់ ដោយ​ការលើកឡើង​របស់លោក សារូ រតនា នាយរង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ មណ្ឌលគិរី ដោយ​អះអាងថា ការរំលោភ​កើតឡើង​ដោយសារ ហាងឆេង​ដី​ត្រូវប៉ាន់ ការយក​ឈ្នះ​អ្នកមានអំណាច មុខមាត់ តួនាទី​មុខងារ ធ្វើជា​ឈ្នាន់ បន្លាច​ដល់​អ្នកតូចតាច ហើយ​ទន្ទ្រាន​កា​ន់កា​ប់​ដោយ​ខុសច្បាប់​គ្មាន​កោតក្រែង ឬ​គោរព​ច្បាប់​បន្តិច​សោះឡើយ​។ លោក​នាយរង​ខណ្ឌ​បាន​បន្ទោស​ធ្ងន់ៗ ដល់​អាជ្ញាធរ​ដែល​ធ្វេសប្រហែស បណ្តោយ​ឲ្យ​មានការ​រំលោភ​ដី​រដ្ឋ ក្នុង​ចម្ការ​ស្រល់​នេះ​បាន​៕ ដោយ ​៖​ កូ​ឡាប​

×