យន្តហោះ២គ្រឿង ក្នុងចំណោមក្រុមយន្តហោះសម្តែងរបស់កងទ័ពអាកាសឥណ្ឌា បានបុកគ្នានៅក្នុងកណ្តាលអាកាស ក្នុងអំឡុងពេលហាត់សមសំរាប់ការសម្តែង បានដាំក្បាលចុះដី បណ្តាលឲ្យម្នាក់ក្នុងចំណោមអ្នកបើកបរយន្តហោះ៩គ្រឿង បានស្លាប់ ស្ថិតនៅជិតទីក្រុង Bangalore (Bengaluru) កាលពីថ្ងៃអង្គារ៍ ។
ខ្សែវីដេអូ បានបង្ហាញយន្តហោះ Surya Kiran Hawk ២ គ្រឿង បានហោះហើរកៀកគ្នាយ៉ាងឡូយ មុនពេលជាប់គ្រោះថ្នាក់ និងដាំក្បាលបុកដី ។ កំសួលផ្សែងឡើងខ្មៅងងិត ក៏ត្រូវបានឃើញផុលផុសឡើងពីទីកន្លែងគ្រោះថ្នាក់ ។
ភីឡុតម្នាក់បានស្លាប់ ជាលទ្ធផលនៃការការជួបគ្រោះថ្នាក់នេះ ។ ចំណែក ២ នាក់ ផ្សេងទៀត បានគ្រប់គ្រងចាកចេញដោយសុវត្ថិភាព និងត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ ៕ រក្សា