Wednesday, October 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​តេជោ ហ៊ុន សែន អំពាវនាវ​ទៅ​ដល់​បុរសៗ ពេល​ផឹកស៊ី​រួច ធ្វើខ្លួន​ឲ្យ​ស្លូត និង​កុំ​ធ្វើបាប​ប្រពន្ធ​

កណ្តាល ​៖ សម្តេច​តេជោ នាយករដ្ឋមន្ត្រី បាន​ស្នើសុំ​ទៅ​បុរសៗ​ដែល​ពូកែ​ដើរ​ផឹកស៊ី សូមមេត្តា​កុំ​ធ្វើ​បាន​ប្រពន្ធ នៅពេល​វិល​ត្រឡប់​មកពី​ផឹកស៊ី​វិញ ត្រូវ​ធ្វើ​ខ្លួន​ឲ្យ​ស្លូត និង​ចេះ​និយាយ​លួងលោម​ប្រពន្ធ កុំ​ឲ្យនាង​ខឹង ដើម្បី​គេ​អនុញ្ញាតឲ្យ​ទៅ​ផឹកទៀត ។​

​ក្នុង​ពិធី​ជួបជុំ​ជាមួយ​កម្មករ​រោងចក្រ​កាត់ដេរ នៅ​ខេត្ត​កណ្តាល កាលពី​ព្រឹក​ថ្ងៃទី​២០​ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ សម្តេច​តេជោ ហ៊ុន សែន បាន​និយាយថា “​ក្មួយៗ​យកប្រាក់​មក​ធ្វើ​អ្វី ហើយ​ឥឡូវនេះ​គេ​ថា​ពូ​បង្កើត​ឲ្យមាន​គ្រោះថ្នាក់​ចរាចរ​ ​ដោយ​ពូ​អនុញ្ញាត​ឲ្យ​ផឹកស៊ី ។ ចុះបើ​ក្មួយៗ​នាំគ្នា​ផឹកស៊ី ឲ្យ​ពូទៅ​ហាមឃាត់​ធ្វើ​ម៉េច ពូ​គ្រាន់តែ​សុំ​ថាបើ​ផឹក​កុំ​បើកបរ​​បើ​ស្រវឹង​កុំ​បើករ ។ សម្តេច​តេជោ បានបញ្ជាក់​ថា “​ពូ​មិនបាន​ហាម​មិន​ឲ្យ​ផឹក​នោះទេ ​។ មិន​បាន​ហាម​អា​រឿង​ផឹក​នោះទេ ហើយ​បើ​មាន​លុយ​ផឹក​ទៅ ប៉ុន្តែ​បើ​ផឹក​អ៊ូ​ព​នូ ជាពិសេស​បុរសៗ ទៅដល់​ផ្ទះ​វាយ​ប្រពន្ធ កុំ​ឲ្យសោះ ។ ទៅដល់​វិញ ឲ្យ​ស្លូត អូន​ណា បើកទ្វារ​ឲ្យ​បងផង ។ អាហ្នឹង​គេ​ឲ្យទៅ​ផឹកទៀត ។ ប៉ុន្តែ​កុំ​ទៅដល់​ផ្ទះ ស្រែក​ថា​មីនេះ​ទៅ​ណា​ហើយ បើ​ទ្វារ​ឲ្យ​អញ ធាក់​ទ្វារ ។​រឿង​បែប​ហ្នឹង​កុំ​ធ្វើ​ឲ្យសោះ មេត្តា​អាណិត​យោគយល់​ដល់​ស្ត្រីៗ​ផង “៕ ដោយ​ ៖​ កូឡាប​

×