ទឹកឃ្មុំត្រូវបានគេចាត់ទុកជាថ្នាំធម្មជាតិដ៏សក្កិសិទ្ធិដែលអាចព្យាបាលជំងឺបានច្រើនមុខ នឹងមានសារៈប្រយោជន៍យ៉ាងច្រើនចំពោះសុខភាពយើង ។
ក្រៅពីប្រើប្រាស់ធ្វើជាឱសថ ទឹកឃ្មុំក៏អាចមានប្រសិទ្ធភាពលុបប្រជ្រុយបានផងដែរ។ ថ្ងៃនេះ CEN សូមប្រាប់ពីវិធីសាស្ត្រក្នុងការប្រើប្រាស់ទឹកឃ្មុំដើម្បីលុបប្រជ្រុយ ។
ដំបូងអ្នកត្រូវលាងកន្លែងប្រជ្រុយឲ្យបានស្អាតល្អ រួចយកទឹកឃ្មុំមកលាបនៅកន្លែងនោះ ។
អនុវត្តឲ្យបាន ២ដងក្នុងមួយថ្ងៃ អ្នកនឹងឃើញប្រសិទ្ធភាពរបស់វា ដោយប្រជ្រុយរបស់អ្នកនឹងប្រែពណ៌កាន់តែស្រាលទៅៗ រហូតដល់វាជ្រុះបាត់តែម្តង ។
ចូរអនុវត្តជារឿងរាល់ថ្ងៃឲ្យបានយ៉ាងតិចរយៈពេល ៣សប្តាហ៍ អ្នកនឹងទទួលបានផល ៕ សុភ័ក្ត្រ
ប្រភព៖ health