រចនាបថដើមគ្រិស្គស្មាស ដែលប្រើប្រាស់ពន្លឺមានរចនាបថដូចជា “លិង្គ” នៅប្រជុំជនមួយរបស់អ៊ីតាលី បានបង្កឲ្យមានប្រតិកម្មជាច្រើននៅលើបណ្តាញសង្គម។
អំពូលភ្លើងតុបតែងលំអរដើមឈើដើម្បីស្វាគមន៍បុណ្យគ្រិស្គស្មាស Civitanova នៅអ៊ីតាលី កំពុងទាក់ទាញចំណាប់អារម្មណ៍នៅប្រជុំជននោះប៉ុណ្ណោះទេ វាបង្កជាការខ្វែងគំនិតគ្នាច្រើន នាប្រទេសអ៊ីតាលី។
សមាជិកម្នាក់សរសេរលើបណ្តាញ Twitter ថា “តើពួកយើងកំពុងមោទនភាពពីវត្ថុប្រៀបដូចសំរាមរបស់អ៊ីតាលីឬ?”។
ទោះយ៉ាងនេះក្តី រដ្ឋការនៅប្រជុំជន Civitanova សង្ឃឹមថា ឈុតតុបតែងតាមរចនាបថតែមួយគ្មានពីរនេះ នឹងជួយទាក់ទាញភ្ញៀវទេសចរ មកលេងកម្សាន្តនៅទីប្រជុំជននេះ ហើយវានឹងជួយដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ទីក្រុង៕ ចន្ទ្រា