ម្តាយឪពុកលើលោកអ្នកណាមិនស្រឡាញ់កូន ចង់ឃើញរីករាយនោះ ។ ប៉ុន្តែពេលខ្លះព្រោះតែចង់ឲ្យសប្បាយបានទិញ iPhone , iPad…។ ម្យ៉ាងទៀត បែបនេះកូនវានៅស្ងៀម យើងមានពេលបំពេញកិច្ចការផ្សេងៗ ។
ប៉ុន្តែជាផលវិបាកពិតជាមិនធម្មតា រហូតដល់ថ្នាក់បុរសជាឪពុកសញ្ជាតិថៃម្នាក់បានបង្ហោះករណីកូនស្រីបង្កើតអាយុ ៤ឆ្នាំរបស់ខ្លួនទុកជាមេរៀន ។
Dachar Nuysticker Chuayduang រស់នៅបាំងកក បានឲ្យកូនស្រីខ្លួនប្រើ iPhone iPad តាំងពីវាមានអាយុ ២ឆ្នាំ ។ តែមួយរយៈខ្លីប៉ុណ្ណោះវាបាន “ញៀន” ។ ពេលណាគ្មានបរិក្ខារឆ្លាតវៃ វារករឿងរហូតម្តាយឪពុកទ្រាំលែងបានត្រូវយកមកឲ្យវា ។
នាង Dachar ឲ្យដឹងថា ៖ “មិនខុសពីឪពុកម្តាយដទៃមួយចំនួនធំទេ ពេលកូនស្រីវ័យស្របាល ២ឆ្នាំ វារករឿងខ្ញុំយកទូរស័ព្ទ បើកវីដេអូលើយូធូបឲ្យវាមើល ដើម្បីខ្ញុំអាចធ្វើការផ្ទះបាន ។ វិធីនេះប្រសើរមែន!” ។
ស្មានមិនដល់ថា ដើម្បី “មានពេល” ខ្ញុំបានធ្វើឲ្យភ្នែករបស់កូនខ្សោយទៅៗដល់ពេលអាយុបាន៤ឆ្នាំ វាត្រូវវះកាត់ភ្នែកដើម្បីបញ្ចៀសពីភាពពិការ ។
៤ឆ្នាំសោះភ្នែកត្រូវវះកាត់ និងពាក់វ៉ែនតាជាប់!
ពិតណាស់! អ្វីៗហួសពេលអស់ហើយ ។ បរិក្ខារឆ្លាតវៃជាកាំបិតមុខ២ ហេតុនេះអ្នកជាអាណាព្យាបាលទាំងឡាយ គប្បីមានវិធីសាស្ត្រក្នុងការអនុញ្ញាតឲ្យចូលប្រើប្រាស់ឧបករណ៍ទាំងនេះ ដោយមានកាលកំណត់ ។
ឥឡូវត្រូវពាក់វែនតាជាប់ជាប្រចាំ ។
Dachar នៅបានប្រាប់បន្ថែមថា ក្រៅពីបញ្ហាភ្នែក កូនរបស់នាងនៅរងជំងឺ “អារម្មណ៍ប្រមូលផ្តុំ” ដោយពិបាកនៅស្ងៀមបាន ប្រសិនពុំមានទូរស័ព្ទនៅក្នុងដៃ ។ នេះជារោគញៀនដែលទាមទារត្រូវព្យាបាលរយៈពេល…វែង ។
…ហើយចុះបើកូនអ្នកបើកដំឡើងផ្តេសផ្តាស់ទៀតនោះ!?
ផលវិបាកច្រើនណាស់! គិតឡើងវិញទៅណា៎!