កណ្ដាល ៖ បុរសម្នាក់ដែលធ្លាប់ជាប់ពន្ធនាគាររយៈពេល 9 ឆ្នាំក្នុងករណីឃាតកម្ម ឥឡូវនេះត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋានស្រុកអង្គស្នួល ចាប់ខ្លួនជាថ្មីម្ដងទៀតួ ក្នុងករណីជួញដូរគ្រឿងញៀន ហើយត្រូវបញ្ជូនខ្លនទៅដាក់ពន្ឋនាគារសារជាថ្មី យោងតាម តាមដីការបស់សាលាដំបូងខេត្តកណ្ដាល បង្គាប់ឲ្យចាប់ខ្លួន នៅថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០១៩វេលាម៉ោង១៦និង៥០នាទី នៅចំណុចភូមិព្រៃពពេលឃុំពើកស្រុកអង្គស្នួល ខេត្តកណ្តាល។
ផ្នែកនគរបាលប្រឆាំងគ្រឿងញៀន ស្រុកអង្គស្នួល សហការ កម្លាំងផ្នែកនគរបាលយុត្តិធម៌ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ពើក ប៉ុស្តិព្រៃពួច បានស្រាវជ្រាវបង្ក្រាបចាប់ខ្លួនតាមដីកា បានចំនួន ១ នាក់ ឈ្មោះ ភិន មាសភេទប្រុស អាយុ២៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅ ភូមិ ព្រៃពពេលឃុំពើកស្រុកអង្គស្នួល ខេត្តកណ្តាល ។
យោង ដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ.០១៣ដក.បចខ/១៩ចុះថ្ងៃទី១៤ខែមករា ឆ្នាំ២០១៩របស់លោក គឹម ម៉េង ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល ត្រូវចោទពីបទ៖ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិព្រៃពពេលឃុំពើកស្រុកអង្គសល ខេត្តកណ្តាល កាលពីថ្ងៃទី២១ខែ វិច្ឆិកាឆ្នាំ ២០១៨។
នគរបាលស្រុកអង្គស្នួលបានបន្ថែមថា មុខសញ្ញាខាងលើនេះកន្លងមក ធ្លាប់ជាប់ពន្ធនាគរខេត្តកណ្តាល រយ:ពេល៩ឆ្នាំ៣ខែ ពីបទ:ឃាតកម្ម។ ចំពោះករណីនេះ សមត្ថកិច្ចជំនាញ កំពុងបន្តចាត់ការតាមនីតិវិធី ៕ ដោយ ៖ កូឡាប