Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

“​យក​ស្រា​បៀរ​មក​សង្គ្រោះ​អ្នកជំងឺ​…​ពុល​ស្រាស​” របៀប​សង្គ្រោះ​មាន​មូលដ្ឋាន​វិទ្យាសាស្ត្រ -​ប៉ុន្តែ​ខ្ញុំ​ពិតជា​គ្មាន​ពេល​គិត​រឿង​អ្វី​ផ្សេង ក្រៅពី​ប្រើ​គ្រប់​វិធី​ដើម្បី “​ដណ្តើម​ជីវិត​” អ្នកជំងឺ​មកវិញ​ទេ​! (​វីដេអូ​)

…២ ខែ​កន្លង​ផុត​ហើយ​តែ​ករណី “​ដ៏​ល្បីល្បាញ​” ជុំវិញ​ភាពទាល់ច្រក បង្ខំចិត្ត​ឲ្យ​វេជ្ជបណ្ឌិ​តឡឹម (LAM) សង្គ្រោះ​ជីវិត​អ្នកជំងឺ​ពុល​ស្រាស​នៅ​បន្ត “​ល្បី​” តែ​វេជ្ជបណ្ឌិត​រូបនេះ និយាយថា ៖ ពេលនោះ​ខ្ញុំ​គិត​ពី​រឿង​សង្គ្រោះ​ជីវិត​មនុស្ស ពុំ​មាន​ពេល​គិត​ដល់​ផលវិបាក ប្រសិនបើ​…​បរាជ័យ​នោះទេ ។​

​វេជ្ជបណ្ឌិត ឡឹម កំពុង​ពិនិត្យ​អ្នកជំងឺ ។​

​លោក​ប្រាប់​ថា មកទល់ពេលនេះ លោក​នៅ​បែកញើស គ្រា​នឹក​ដល់​អំឡុង​ពេល​រង​ការហ៊ុមព័ទ្ធ​ពី​មតិសាធារណៈ ត្រូវ​ស្តាប់​ទូរស័ព្ទ​រហូត​ទូរស័ព្ទ​ឆេះ ដើម្បី​ឆ្លើយ​នឹង​សំណួរ​ដដែល ។​

​ហេតុការណ៍​នេះ​កើតឡើង​នៅ​ថ្ងៃទី ២៥ ធ្នូ ២០១៨ បុរស​ឈ្មោះ N.V.N នៅ​ខេត្ត​កា​ងវៀន ត្រូវបាន​បញ្ជូន​មក​សង្គ្រោះ ព្រោះ​ពុល​សារធាតុ Methanol មាន​ក្នុង​ស្រា ។​

​អ្នកជំងឺ​កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។​

​ដើម្បី​សង្គ្រោះ​អ្នកជំងឺ​ក្រុម​វេជ្ជបណ្ឌិត​បាន​ប្រើ​ស្រា​បៀរ ៣​កំប៉ុង (​សរុប ៩៩០ml) ដើម្បី​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​របស់លោក N.V.N ពោល​គឺ​១​ម៉ោង បញ្ចូល​១​កំប៉ុង ។ ស្ថានភាព​ជំងឺ​បង្ខំ​ឲ្យ​បន្ត​បញ្ជូន​ស្រា​បៀរ​១​ម៉ោង​ម្តង​បន្តទៀត​រហូត​អស់ ១៥​កំប៉ុង (៥​លីត្រ​) គួបផ្សំ​នឹង​ការលាង​ឈាម​ព្យាបាល​សកម្ម រហូតដល់​ព្រឹក​ថ្ងៃទី ២៦ វិច្ឆិកា ២០១៨ អ្នកជំងឺ​ត្រូវបាន​ឲ្យចេញ​ពី​មន្ទី​រ​ពេទ្យ​… ។​

​ក្រោយ​ហេតុការណ៍ ព្រោះ​វិធី​ព្យាបាល “​ចម្លែក​” ធ្វើឲ្យ​សាធារណ​មតិ​ផ្អើល​យ៉ាងខ្លាំង​ដល់​ថ្នាក់​ក្រសួង​សុខាភិបាល​ត្រូវ​ធ្វើ​សន្និសីទកាសែត ។​

…​រហូតទល់​ថ្ងៃនេះ (២៤ កុម្ភៈ​) ទើប​វេជ្ជបណ្ឌិត ឡឹម យល់ព្រម​ផ្តល់​បទសម្ភាសន៍ ៖

​លោក​ពោល​មួយៗ​ថា ៖ ជាធម្មតា​ប្រឈម​នឹង​ករណី​ធ្ងន់ធ្ងរ​យើង​ពិតជា​គ្មាន​ពេល​គិតគូរ​ច្រើនពេក​ទេ ត្រូវ​សង្គ្រោះ​ភ្លាមៗ ។ យ៉ាងនេះក្តី​ក៏​យើង​តែង​ប្រតិបត្តិ​តាម​មូលដ្ឋាន​គ្រឹះ​របស់​វេជ្ជសាស្ត្រ​ដែរ ។​

​ពេលខ្លួ​ការផ្តល់​ឲ្យ​អ្នកជំងឺ​នូវ​ឧបករណ៍​មួយ​ដើម្បី​ខ្លួន​គេ​អាច​ទាញ​ពេលវេលា​សម្រាប់​អនុវត្ត​បាន​ការព្យាបាល​តម្រូវ​នោះ​យើង​ត្រូវ​អនុវត្ត​ភ្លាម ។​

​សាល​សង្គ្រោះបន្ទាន់​នឹង​ស្តា​សមត្ថភាព​ប្រឆាំង​សារធាតុពុល​អ្នក​មិន​ស្ថិត​ក្នុង​ជំនាញ​ពិតជា​ឆ្ងល់​ធម្មតា​ទេ​! កំពុង​ពុល​ស្រា​ត្រូវ​…”​ផឹក​ប៊ីយែរ​” នោះ ។​

​ប៉ុន្តែ​វិទ្យាសាស្ត្រ​បញ្ជាក់​ច្បាស់​ថា ៖ ស្រា​ដែល​នាំ​ឲ្យ​គាត់​ពុល​វិទ្យាសាស្ត្រ​បង្កប់​នូវ​សារធាតុ Ethanol នេះឯង​នាំ​ឲ្យ​គាត់​ពុល ។ តាម​មូលដ្ឋាន​វិទ្យាសាស្ត្រ ប្រសិន​ពុល​ស្រា Ethanol យើង​ត្រូវ​ប្រើ​សារធាតុ​ប្រឆាំង​វា​គឺ Etylic ។ ហេតុនេះ​ពេល​ឃើញ​យើង​ប្រើ​ប៊ីយែរ គេ​នាំគ្នា​ភ័យ ព្រោះ​មិន​ដឹង​ថា នោះ​ប៊ីយែរ​អ្វី ជា​ធាតុពិត​គឺ​បង្កប់​សារធាតុ Etylic ។ យើង​ត្រូវការ​របស់ Etylic ។​

​ឲ្យ​ច្បាស់​ជាង​នេះ​គឺ​ពេល​មាន Etylic ថ្លើម​នឹង​អាទិភាព​បំប្លែង Etylic ផ្អាក​ការ​បំប្លែង Methanol (​ព្រោះ Metylic បញ្ចេញ Anachit Formic -​កម្រិត​ខ្ពស់ ធ្វើឲ្យ​ពុលងាយ​ស្លាប់​បំផុត​) ធ្វើឲ្យ​យើង​មាន​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​លាង​សម្អាត​ឈាម ។​

​ជាក់ស្តែង​អ្នកជំងឺ​បាន “​ស្វា​ង​” វិល​ទៅ​ផ្ទះ​១​ថ្ងៃ​ក្រោយមក​ក ។​

​បញ្ហា​មកទល់ពេលនេះ នៅ “​ញាក់​ស្តាច់​” ពេល​ឃើញ​សន្ទុះ​របស់​សាធារណៈមតិ ។ ព្រោះថា​ប្រសិនបើ​…​បរាជ័យ តើ​អ្វី​នឹង​កើតឡើង ។​

​ពិសេស​ក្នុង​វេជ្ជសាស្ត្រ​សង្គ្រោះបន្ទាន់​ងាយ​មាន​ករណី​…​ជាយថាហេតុ​ណាស់​! ៕​ ចន្ទ្រា

×