ក្មេងស្រីអាយុ ៧ឆ្នាំពិតជាកើនបាន ១០គីឡូក្រាម ក្រោយផឹកថ្នាំបង្កើនទម្ងន់ ប៉ុន្តែរោមបានដុះស្កេកស្កះពេញមុខ មាត់…ខ្លួនប្រាណទាំងមូល ។
វេជ្ជបណ្ឌិត Nguyen Thanh Sang នៃមន្ទីរពេទ្យមហាវិទ្យាល័យវេជ្ជសាស្ត្រ-ឱសថសាស្ត្រប្រាប់ថា លោកបានប្រទះឃើញករណីនេះ ។
វេជ្ជបណ្ឌិតខាងលើប្រាប់ថា មុននេះប្រហែល១ខែលោកទទួលបានទូរស័ព្ទរបស់ស្ត្រីជាម្តាយម្នាក់ប្រាប់ថា កូនស្រីវ័យ៧ឆ្នាំ គាត់ស្រាប់តែ…ដុះពុកមាត់ ។ ទោះបីជាគាត់បានទូន្មានឲ្យយកកូនមកមន្ទីរពេទ្យតែពុំឃើញសោះ ។
…១ខែក្រោយមកទៀត ស្ត្រីជាម្តាយរូបនេះបាននាំកូនមកក្លីនិករបស់វេជ្ជបណ្ឌិត Sang ។ រូបភាពរបស់ក្មេងនេះ “ដុះរោមពេញទាំងអស់” ហើយពិនិត្យបឋមឃើញមានដុំពកមួយនៅកញ្ចឹងក ។
ក្រោយពេលជជីកសួរយ៉ាងយូរទើបគាត់ជ្រុលមាត់ប្រាប់ថា ព្រោះតែកូនស្គមស្គាំងពេក ក៏ទៅជួបគ្រូពេទ្យម្នាក់ ហើយគាត់បានឲ្យថ្នាំផឹក ។
លទ្ធផល ៦ខែ កន្លងមកស្រាប់តែក្មេងនេះឃ្លានៗមិនឈប់ ហើយមាន “មានសាច់ មានឈាម” ឡើងបាន…១០គីឡូក្រាម ។
បន្ទាប់ពីពិនិត្យមើលទៅឃើញថ្នាំមួយកញ្ចប់ៗមានតែពណ៌គ្មានឈ្មោះ (ដែឡក្មេងផឹកបាន ៦ខែហើយ) ក៏ពិនិត្យឃើញថាក្នុងចំណោមនោះមានថ្នាំ Dexamethasone ។ តាមវេជ្ជបណ្ឌិតដដែលប្រាប់ថា ថ្នាំនេះជាប្រភេទ Corticosteroid សម្រាប់ប្រឆាំងការរលាក (ប្រភេទខ្លាំង) ។ វាមានប្រតិកម្មបន្ទាប់បន្សំច្រើនណាស់ គ្រោះថ្នាក់នឹងធ្វើឲ្យថ្លើម ក្រលៀនរងហានិភ័យ “គ្រូពេទ្យ” នោះដឹងថាថ្នាំ Dexamethasone នៅមានប្រសិទ្ធភាពរំញោចផងដែរ ។ “ប្រសិទ្ធភាព” នោះគឺ “ហើម ហើយឡើងទម្ងន់” ដោយសារតែសំណល់ទឹកក្នុងរាងកាយ។
កញ្ចប់ថ្នាំសរសេរថា ៖ ៥ មុខ មួយថ្ងៃលេប១កញ្ចប់ ។
ហើយថ្នាំឈ្មោះក្នុងកញ្ចប់គឺ Dexamethasone នេះឯង ។ នៅមានបញ្ហាស្តីពីផលវិបាក នៃថ្នាំកញ្ចប់នេះទៀត ។ យើងគ្រាន់មានបំណងជម្រាបជូនប្រិយមិត្តថា ៖ ប្រយ័ត្នថ្នាំដែលគ្មានវេជ្ជបញ្ជាត្រឹមត្រូវ ឬថ្នាំផឹក របៀប១ថ្ងៃ១កញ្ចប់ ឬព្រឹក១កញ្ចប់ ល្លាច១កញ្ចប់…ប៉ុណ្ណោះ ។
ប្រយ័ត្ន!!! នេះជាករណីថ្មី ក្រែងលោវាឆ្លងដែនដល់ស្រុកយើង ។ កុំឲ្យសោះរឿងថ្នាំគ្មានវេជ្ជបញ្ជា!